ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

2​ថ្ងៃ​នៃ​បុណ្យចំរើនព្រះជន្ម​ព្រះមហាក្សត្រ​ភ្ញៀវ​ទេសចរ​សម្រុក​ទៅ​លេង​ទឹកដី​ខេត្តកំពត​ច្រើន​កុះករ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៨ ជា​ថ្ងៃ​បុណ្យចំរើនព្រះជន្ម​ព្រះមហាក្សត្រ បរមនាថ សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

ខេត្តកំពត ៖ រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៨ ជា​ថ្ងៃ​បុណ្យចំរើនព្រះជន្ម​ព្រះមហាក្សត្រ បរមនាថ សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គំរប់​៦៥​ព្រះ​វស្សា​ឈាន​ចូល​៦៦​ព្រះ​វស្សា នេះ​នៅ​តំបន់​រមណី​ដ្ឋា​ន​នានា​នៅ​ក្នុង​ទឹកដី​ខេត្តកំពត សង្កេត​ឃើញ​ភ្ញៀវ​ទេសចរ​មក​ពី​តាម​បណ្តា​ខេត្ត​នានា និង​រាជធានី​ផង​ដែរ បាន​ធ្វើ​ដំណើរ​តាម​យានយន្ត​គ្រប់​ប្រភេទ​របស់​បងប្អូន នាំ​ក្រុម​គ្រួសារ​មក​លេង​កំសាន្ត​នៅ​តំបន់​ទេសចរណ៍ធម្មជាតិ​ក្នុង​ទឹកដី​ក​ខេត្តកំពត​យ៉ាង​សប្បាយ​រីករាយ ។

លោក សយ ស៊ី​ណុ​ល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា រយៈពេល​ពីរ​ថ្ងៃនេះ​ភ្ញៀវ​ទេស​ចរ​មក​ពី​តាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​ផង មក​លេង​កំសាន្ត​តាម​តំបន់​រមណី​ដ្ឋា​ន​នានា នៅ​ក្នុង​ទឹកដី​ខេត្តកំពត មាន​ចំនួន​ប្រមាណ​ជាង​២​ម៉ឺន​នាក់ រួម​នឹង​យានយន្ត​គ្រប់​ប្រភេទ​សរុប​ប្រមាណ​​ជាង​៤​ពាន់​គ្រឿង ។ លោក​បាន​បន្ត​ទៀត​ថា ទន្ទឹម​នឹង​ការ​មក​លេង​កំសាន្ត​របស់​ភ្ញៀវ​ដែល​គួរ​ឲ្យ​កត់សំគាល់​ខាងលើ ដោយសារ​នៅ​ក្នុង​ទឹកដី​ខេត្តកំពត​មាន​តំបន់​រមណី​ដ្ឋា​ន​បែប​ធម្មជាតិ​ច្រើន​ដូច​ជា រមណី​ដ្ឋា​ន​ភ្នំ​បូកគោ​(​ឋានសួគ៌​ក​គោ​) រមណី​ដ្ឋា​ន​ទឹកឈូ រមណី​ដ្ឋា​ន​កោះ​តា​ដា រមណី​ដ្ឋា​ន​អន្លង់​ធំ​ស្ថិត​ក្នុង​ឃុំ​ព្រែក​ត្នោត ។

ក្រៅពី​នោះ​មាន​រមណី​ដ្ឋា​ន​ថ្មី​ៗ​បែប​ធម្មជាតិ​មួយ​ចំនួន​ទៀត​ផង​ដែរ ដែល​បច្ចុប្បន្ន​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​កំពុង​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដូច​ជា​រមណី​ដ្ឋា​ន​ដូង​ទេរ រមណី​ដ្ឋា​ន​តំបន់ឆ្នេរ​ខ្សាច់​ភ្នំ​ដូង ស្ថិត​ក្នុង​សង្កាត់​ត្រើយ​កោះ ក្រុង​កំពត រមណី​ដ្ឋា​ន​សហ​គម​នេសាទ​ត្រពាំង​សង្កែ ស្ថិត​ក្នុង​ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ និង​មាន​រមណី​ដ្ឋា​ន​ថ្មី​ៗ​មួយ​ចំនួន​ទៀត​ដែល​ភ្ញៀវ​កំពុង​តែ​មានការ​ចាប់អារម្មណ៍​ទៅ​លើ​តំបន់​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ