ដើរ​រក​ត្រី​កណ្តាល​ភ្លៀង​ស្រាប់តែ​ត្រឡប់​មក​វិញ​ជួប​រឿង​មិន​គួរ​ជួប


ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ដោយសារ​តែ​ត្រូវ​រន្ទះបាញ់ ខណៈ​ដែល​រូប​គាត់​បាន​ដើរ​កាត់​ភ្លៀង​ត្រឡប់​មក​ពី​រក​ត្រី​នៅ​ចម្ងាយ​១០០​ម៉ែត្រ​ពី​ផ្ទះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៩​និង​០០​នាទី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងត្បូង​ភូមិ​អំបែងចេះ ឃុំ​ល្វេ ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ផេង ដា​រ៉ា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​អំបែងចេះ ឃុំ​ល្វេ ស្រុក​ស៊ី​ធរ​កណ្ដាល ។ ប្រភព​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ គឺ​មាន​ភ្លៀង​ធ្លាក់​បង្គួរ​ដែរ​នៅ​តាម​ទី​ជនបទ​នៅ​ពេល​មេឃ​ភ្លៀង​ធ្លាក់​បែប​នេះ អ្នកស្រុក និង​បបួល​គ្នា​ចេញ​ទៅ​រក​ត្រី​ព្រោះ​អាកាសធាតុ​បែប​នេះ ត្រី និង​វា​ឡើង​ចេញពី​កន្លែង​ដែរ​វា​នៅ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត​ជា​ឱកាស​ដែល​បងប្អូន​អ្នកស្រែ​ចម្ការ​អាច​រក​ត្រី​បាន​ច្រើន​ជាង​ធម្មតា ។ ហើយ​នៅ​ពេល​នោះ​ជន​រង​គ្រោះ​ខាងលើ​ក៏​បាន​ចេញពីផ្ទះ​ទៅ​រក​ត្រី​នៅ​ក្នុង​បឹង​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​១០០​ម៉ែត្រ និង​គេ​ដែរ តែ​នៅ​ពេល​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ ជា​អកុសល​ក៏​ត្រូវ​រន្ទះបាញ់​ស្លាប់​តែ​ម្តង​ទៅ ។

ផ្អែក​តាម​ការ​ពិនិត្យ​សព និង​តាម​ការ​ពិន​ត្យ​កន្លែង​កើតហេតុ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ឈ្មោះ​ផេង ដា​រ៉ា​នេះ​ពិតជា​ស្លាប់​ដោយ​រន្ទះបាញ់​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ប្រគល់​សព​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ