ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​​ ពន្លះជាមួយ​ម៉ូតូ​មួយគ្រឿង​

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់ ខណៈ​ជិះ​​ម៉ូតូ​បុក​ជាមួយនឹង​រថយន្ត​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ ២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ក្រ​សាស់​ថ្មី ឃុំ​ឈូកស…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់ ខណៈ​ជិះ​​ម៉ូតូ​បុក​ជាមួយនឹង​រថយន្ត​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ ២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ក្រ​សាស់​ថ្មី ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ។

សមត្ថកិច្ច​នគរបាល​បានអោយ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ លាស់ ញ៉ អាយុ​៤៥​ឆ្នាំ ជា​ខ្មែរ​-​អ៊ិ​ស្លា​ម មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​រង​គ្រោះ​ខាងលើ​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី គ្មាន​ស្លាក​លេខ​មួយ​គ្រឿង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បត់​ឆ្លងថ្នល់​មក​ខាងឆ្វេង​ដៃ ហើយ​ក៏​បាន​បុក​យ៉ាង​ពេញទំហឹង​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក ម៉ា​ស្តា ពណ៌​ស ពាក់​ផ្លា​ក​លេខ​ រដ្ឋ ២-០២៦៣ បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ ក្នុង​ទិស​ដៅ​​ពី​ជើង​ទៅ​ត្បូង បណ្ដាល​ឱ្យ​ម៉ូតូ​ជាប់​ក្រោម​រថយន្ត ហើយ​អ្នកបើកបរ​ម៉ូតូ​បាន​រង​របួសធ្ងន់​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ជា​បន្ទាន់​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​នគរបាលបាន​ធ្វើការ​វាស់វែង ហើយ​បាន​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក ដើម្បី​រង់​ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ