ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​គជ​ប៖ការ​ស្វែងរក​លទ្ធិប្រជាធិបតេយ្យ​មិនមែន​ស្តង់ដា​លើក​ពិភពលោកពលរដ្ឋ​ជា​អ្នក​សម្រេច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ហង្ស ពុទ្ធា​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែ ឧសភា ឆ្នាំ​២០១៨ បន្ទាប់​ពី​ចូលរួម​សង្កេត​ការ​បោះ​ឆ្នោត​សភា នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ថា មាន​ប្រទេស​ចំនួន​១០​បាន​ចូលរួម​សង្កេត​ការ​រៀបចំ​បោះ​ឆ្នោត​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី…

រាជធានី​ភ្នំពេញ ៖ លោក​ហង្ស ពុទ្ធា​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែ ឧសភា ឆ្នាំ​២០១៨ បន្ទាប់​ពី​ចូលរួម​សង្កេត​ការ​បោះ​ឆ្នោត​សភា នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ថា មាន​ប្រទេស​ចំនួន​១០​បាន​ចូលរួម​សង្កេត​ការ​រៀបចំ​បោះ​ឆ្នោត​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ។

លោក​ហង្ស ពុទ្ធា​សមាជិក​គជ​ប និង​អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា គជ​ប​ត្រូវ​បាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ម៉ា​ឡេ​ស៊ី អញ្ជើញ​ឲ្យ​ទៅ​ចូលរួម​សង្កេត​ការ​កាលពី​ថ្ងៃ​ទី​៧ ដល់​១០​ខែឧសភា ។ លោក​ថា​៖ នៅ​ថ្ងៃ​ទី​៨ ឧសភា គណៈកម្មាធិការ​បោះ​ឆ្នោត​ម៉ា​ឡេ​ស៊ី​បាន​បណ្តុះបណ្តាល​មួយ​ថ្ងៃ​ពេញ​ពី​នីតិវិធី​បោះ​ឆ្នោត និង​ច្បាប់ ។ លោក​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា​«​ប្រទេស​១០​បាន​ចូលរួម​សង្កេត​ការ មាន​ប្រទេស​ពី​អឺរ៉ុប​និង​អាស៊ី​ផង​ដែរ ។ យើង​បាន​សង្កេត​ការ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​ថ្ងៃ​ទី​៩ ឧសភា​» ។ លោក​ថា គជ​ប​បាន​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​គណៈកម្មាធិការ​បោះ​ឆ្នោត​ម៉ា​ឡេ​ស៊ី និង​បាន​ប្រាប់​ពី​ការ​បោះ​ឆ្នោត​កម្ពុជា​ថ្ងៃ​ទី​២៩ ខែកក្កដា ២០១៨ ។

លោក​បាន​បញ្ជាក់​ថា ៖«​គជ​ប​ស្នើ​សុំ​ឲ្យ​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ម៉ា​ឡេ​ស៊ី​មក​សង្កេត​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ខែកក្កដា​ខាង​មុខ ។ ប្រធាន​គណៈកម្មាធិការ​បោះ​ឆ្នោត​ម៉ា​ឡេ​ស៊ី​នឹង​មក​ពិនិត្យ​ការ​បោះ​ឆ្នោត​កម្ពុជា​» ។ លោក​ហង្ស ពុទ្ធា​បាន​លើក​ឡើង​ថា នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ការ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​មិន​មាន​រូបថត​ដូច​នៅ​កម្ពុជា​ទេ ។ ពេល​រាប់​សន្លឹក​ឆ្នោត លទ្ធផល​បោះ​ឆ្នោត​គណបក្ស​នយោបាយ​គ្មាន​សិទ្ធិ​ចុះហត្ថលេខា​លើ​លទ្ធផល​ទេ ។ គណបក្ស​នយោបាយ​មិនមែន​ការ​តវ៉ា​នោះ​ទេ នៅ​ពេល​អ្នកសង្កេតកា​បាន​សម្រេច ។ លោក​ថា​«​នៅ​ម៉ា​ឡេ​ស៊ី​អ្នកបោះឆ្នោត​មាន​អាយុ​២១​ឆ្នាំ​ឡើង និង​មាន​អាសនៈ​២២២​អាសនៈ​» ។

លោក​បាន​លើក​ឡើង​ថា​«​មិនមែន​ស្តង់ដា​ពិតប្រាកដ​ណាមួយ​ពី​ការ​បោះ​ឆ្នោត​នៅ​លើ​ពិភពលោក ។ ប្រទេស​នីមួយ​ៗ​បាន​ខិតខំ​ស្វែងរក​នីតិវិធី​ដើរទៅ​រក​ប្រជាធិបតេយ្យ​រៀងខ្លួន​ៗ ។ វា​ជា​ការ​សម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ​ប្រជាសាស្ត្រ ភូមិសាស្ត្រ​នៃ​ប្រទេស​នីមួយ​ៗ» ។ លោក​ថា​៖ នៅ​កម្ពុជា​មាន​សិទ្ធិ​បោះ​ឆ្នោត​អាយុ​១៨​ឆ្នាំ ឬ​អាយុ​២១​ឆ្នាំ ទៅ​បោះ​ឆ្នោត ។ លោក​ថា​ប្រធាន​គណៈកម្មាធិការ​បោះ​ឆ្នោត​ម៉ា​ឡេ​ស៊ី​សួរ​លោក​ថា សង្កេត​ឃើញ​យ៉ាង​មេច​ដែរ?។ លោក​ថា​មណ្ឌល​ដែល​លោក​ពិនិត្យ​អាច​ទទួលយក​បាន ។ លោក​ថា គ្មាន​ស្តង់​តាម​ណាមួយ​ស្រាប់​វាស់​លទ្ធិប្រជាធិបតេយ្យ​ទេ ។ គណបក្ស​លោក​មហា​ធា​ទទួល​បានការ​គាំ​ច្រើន​ជាងគេ លោក​ខន កែវ​មនោ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​បាន​លើក​ឡើង​ថា នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​មាន​របត់​ថ្មី​បន្ទាប់​ពី​ការ​បោះ​ឆ្នោត ។ លោក​ថា ម៉ា​ឡេ​ស៊ី​មានការ​ប្រែប្រួល​ដែល​ស្មាន​មិន​ដល់ ៕

កែសម្រួលដោយ