ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​មួយ​គ្រឿង​បោះពួយ​លឿន​ដូច​ហោះ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ក្រឡាប់​ផ្ងារជើង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ម៉ាក​ហុងដា Beat មួយ​គ្រឿង បើកបរ​ដោយ​បុរស​២​នាក់ ក្នុង​ស្ថានភាព​ស្រវឹង បោះពួយ​លឿន​ដូច​ហោះ ជ្រុល​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​រ៉ឺ​ម៉ក​ម៉ូតូ​ក្រឡាប់​ផ្ងារជើង ធ្វើ​ឲ្យ​អ្នក​ជិះ​ម៉ូតូ​រង​របួសធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់…

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ម៉ាក​ហុងដា Beat មួយ​គ្រឿង បើកបរ​ដោយ​បុរស​២​នាក់ ក្នុង​ស្ថានភាព​ស្រវឹង បោះពួយ​លឿន​ដូច​ហោះ ជ្រុល​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​រ៉ឺ​ម៉ក​ម៉ូតូ​ក្រឡាប់​ផ្ងារជើង ធ្វើ​ឲ្យ​អ្នក​ជិះ​ម៉ូតូ​រង​របួសធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨ នៅ​ផ្លូវ​១៤៣ កែង​និង​ផ្លូវ​៣២០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន​។

 តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា beat ពណ៌​ខ្មៅ បើកបរ​ដោយ​បុរស​២​នាក់​ក្នុង​ស្ថានភាព​ស្រវឹង ហើយ​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​៣២០ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ មាន​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១៤៣ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ឆ្លងផ្លូវ​៣២០ ក៏​ត្រូវ​ម៉ូតូ​បុក​ចំពាក់​កណ្តាល​រ៉ឺ​ម៉ក​ម៉ូតូ​ពេញទំហឹង បណ្តាល​អោយ​រ៉ឺ​ម៉ក​ម៉ូតូ​ក្រឡាប់​ផ្ងារជើង ចំណែក​ម៉ូតូ​ខូចខាត​មួយ​កំណាត់​ខាង​មុខ រីឯ​អ្នក​បើក​ម៉ូតូរង​របួសធ្ងន់ រីឯ​អ្នក​ជិះ​ពីក្រោយ​រង​របួសស្រាល ចំណែក​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ពុំ​មាន​រង​របួស​អ្វី​ទេ​។

តាម​សម្តី​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ​គាត់​បាន​បើក​រ៉ឺ​ម៉កម៉ូតូ​តែ​ម្នាក់ឯង​តាម​ផ្លូវ​១៤៣ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​មធ្យម ឆ្លងផ្លូវ​៣២០ ស្រាប់​តែ​មាន​ម៉ូតូ​មួយ​គ្រឿង ជិះ​ដោយ​បុរស​២​នាក់ ហើយ​បើក​ក្នុង​ល្បឿន​លឿន​បាន​បុក​ចំពាក់​កណ្តាល​រ៉ឺ​ម៉ក​ម៉ូតូ​ធ្វើ​អោយ​ក្រឡាប់​ផ្ងារជើង ។

ក្រោយពេល​​កើតហេតុ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ​ ចំណែក​ម៉ូតូ និង​រ៉ឺ​ម៉ក​ម៉ូតូ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរ​ណ៌​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគ​បាល​ចរាចរ​ណ៌​ជើង​គោក​រង់ចាំ​ដោះស្រាយ ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ