ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិចលាង​បន្លែ​ឱ្យ​អស់ជាតិពុលដើម្បីចម្អិនមានតែស្ត្រីមេផ្ទះឆ្លាតវៃទេដែលដឹង

5 ឆ្នាំ មុន

ការ​ទិញ​បន្លែ​មក​ទទួលទាន​សូមកុំ​គិត​ថា វា​គ្មាន​សារធាតុពុល​នៅ​ជាប់​នឹង​បន្លែ​ ។ យក​ល្អ​គួរ​លាង​បន្លែ​ដោយ​ប្រើ​ទឹក​ថ្នាំ​សំរាប់​លាង​នឹង​ជួយ​កាត់​បន្ថយ​ជាតិពុល​ក្នុង​បន្លែ​នៅ​មុន ពេល​ទទួលទាន ។ ខាងក្រោម​នេះ ជា​វិធីសាស្ដ្រ​មួយ​ចំនួន​ក្នុង​ការ​ប្រើ​ទឹក​ថ្នាំ​សំរាប់​លាង​ជម្រះ​បាន​យ៉ាង​ងាយ​ដូច​ជា ៖ -​ទឹក​សាច់ជូ…

ការ​ទិញ​បន្លែ​មក​ទទួលទាន​សូមកុំ​គិត​ថា វា​គ្មាន​សារធាតុពុល​នៅ​ជាប់​នឹង​បន្លែ​ ។ យក​ល្អ​គួរ​លាង​បន្លែ​ដោយ​ប្រើ​ទឹក​ថ្នាំ​សំរាប់​លាង​នឹង​ជួយ​កាត់​បន្ថយ​ជាតិពុល​ក្នុង​បន្លែ​នៅ​មុន ពេល​ទទួលទាន ។ ខាងក្រោម​នេះ ជា​វិធីសាស្ដ្រ​មួយ​ចំនួន​ក្នុង​ការ​ប្រើ​ទឹក​ថ្នាំ​សំរាប់​លាង​ជម្រះ​បាន​យ៉ាង​ងាយ​ដូច​ជា ៖

-​ទឹក​សាច់ជូ កាត់​បន្ថយ​ជាតិពុល​ក្នុង​បន្លែ​បាន​ដល់ ៩០-៩៥5 ៖ យក​សាច់ជូ​១​ស្លាបព្រា​បាយ​លាយ​ជាមួយ​ទឹក​ពី​១៥-២០ លី​ត្រ រួច​យក​បន្លែ​មក​ត្រាំ​ទុក​រយៈពេល​ពី ១៥-២០​នាទី ក្រោយមក​លាង​ដោយ​ទឹក​ស្អាត​៣-៤​ដង ។

-​ទឹកអំបិល (​ក៏​អាច​កាត់​បន្ថយ​ជាតិពុល​ក្នុង​បន្លែ​បាន​ពី​៦០-៧០5) ៖ ត្រូវ​យក​អំបិល​២​ស្លាបព្រា​កបាយ​លាយ​ជាមួយ​ទឹក​ស្អាត​៤-៥​លី​ត្រ រួច​យក​បន្លែ​មក​ត្រាំ​ទុក​រយៈពេល​២០ នាទី បន្ទាប់​មក​លាង​ដោយ​ទឹក​ស្អាត​ពី​៣-៤ ដង ។

-​ទឹក​សូ​ដ្យូ​ម​ប៊ី​កាបូ​ណេ​ត (​កាត់​បន្ថយ​ជាតិពុល​នៅ​ក្នុង​បន្លែ​បាន​ដល់​៩០-៩៥5) ៖ យក​សូ​ដ្យូ​ម​ប៊ី​កាបូ​ណេ​ត​១​ស្លាបព្រា​បាយ លាយ​នឹង​ទឹក​ស្អាត​២០-២៥​លី​ត្រ រួច​យក​បន្លែ​ទៅ​ត្រាំ​ទុក​រយៈពេល​ពី​១៥-២០​នាទី បន្ទាប់​មក​លាង​ជាមួយ​ទឹក​ស្អាត​ចំនួន​ពី​៣-៤​ដង ៕