ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រីមាស​ទី​១​ឆ្នាំ​២០១៨​នគរបាល​ចរាចរណ៍​ផ្លូវគោក​ផាកពិន័យ​បាន​ប្រាក់​ជិត​៧០០​លាន​រៀល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ត្រីមាស​ទី​១ ឆ្នាំ​២០១៨​នេះ នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ផាកពិន័យ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​បាន​ប្រាក់​ចំនួន​៦៥៨.៥១០.០០០​រៀល ខណៈ គ្រោះថ្នាក់​កើតឡើង​ចំនួន​៨១៩​លើក ស្លាប់​៤៨០​នាក់ និង​របួស​១២៣៤​នាក់ ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ត្រីមាស​ទី​១ ឆ្នាំ​២០១៨​នេះ នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ផាកពិន័យ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​បាន​ប្រាក់​ចំនួន​៦៥៨.៥១០.០០០​រៀល ខណៈ គ្រោះថ្នាក់​កើតឡើង​ចំនួន​៨១៩​លើក ស្លាប់​៤៨០​នាក់ និង​របួស​១២៣៤​នាក់ ។ នេះ​បើ​តាម​របាយ​ការ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ។

យោង​តាម​របាយការណ៍​ដដែល​អាន​ដោយ​លោកស្រី​មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណៈកា​រដឹក​ជញ្ជូន​ក្នុង​កិច្ច​ផ្សព្វផ្សាយ និង​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំ​ខែមេសា ឆ្នាំ​២០១៨​នា​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ក្រោម​អធិបតីភាព​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា ក្រោម​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ត្រួតពិនិត្យ​យានយន្ត​ក្នុង​មួយ​ត្រីមាស បាន​ចំនួន​សរុប​៣៨០.៣៤២​គ្រឿង រក​ឃើញ​យានយន្ត​ល្មើសច្បាប់​៥៤.៤៧៦​គ្រឿង​ស្មើ​១៤% បាន​ធ្វើការ​អប់រំ​ចំនួន​២៧.៤៧៦​គ្រឿង និង​បាន​ផាកពិន័យ​ចំនួន ២៦.៦០២​គ្រឿង​ស្មើ​៤៩% ។

លោកស្រី​បញ្ជាក់​ថា ក្នុង​ត្រីមាស​ទី​១​ការ​បង់ប្រាក់​ពិន័យ​តាម​ស្នាក់​ការ​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ទទួល​ប្រាក់​ពី​ការ​ពិន័យ​បាន​ចំនួន ៦៥៨.៥១០.០០០ រៀល ។ ប្រភព​ក៏​បាន​លើក​ឡើង​ថា ក្នុង​មួយ​ត្រីមាស​បាន​ត្រួតពិនិត្យ​រថយន្ត​បើកបរ​លើស​ល្បឿន​ចំនួន ២.៣៤០ គ្រឿង ដោយ​បាន​ចាត់វិធានការ​តាម​ច្បាប់ ។ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ចំពោះ​អ្នកបើកបរ​ចំនួន​១៣.៨២៩​នាក់ ក្នុង​អ្នកបើកបរ​រថយន្ត​ចំនួន​៥.០២០​នាក់ និង​អ្នកបើកបរ​ម៉ូតូ​ចំនួន ៨.៨០៩​នាក់ និង​អ្នកបើកបរ​ស្ថិត​ក្ន​ង​ស្ថានភាព​ស្រវឹង​ចំនួន​៥០១​នាក់ ស្មើ​៣,៦% មក​ចាត់វិធានការ​តាម​ច្បាប់ ។

លោកស្រី​បន្ថែម​ថា ក្នុង​ត្រីមាស​នេះ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​៨១៩​លើក បណ្តាល​ឲ្យ​ស្លាប់​ចំនួន​៤៨០​នាក់ និង​របួស​ចំនួន​១.២៣៤​នាក់ ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ​មាន​អ្នក​ស្លាប់​ចំនួន​៤៩​នាក់ ខេត្តកណ្តាល​ចំនួន​៤៣​នាក់ និង​ខេត្ត​កំ​ពង​ធំ​៤០​នាក់ ។ ជន​រង​គ្រោះជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​ស្លាប់ ៥.៣​នាក់ និង​របួស​ចំនួន​១៣.៧​នាក់ ។

មូលហេតុ​មក​ពី​ការ​បើកបរ​លើស​ល្បឿន​កំណត់​៣៦% មិន​គោរព​ច្បាប់ សិទ្ធិ​១៩% មិន​ប្រកាន់​ស្តាំ​១៤% វ៉ា​ជែង​១២% បត់​៨% ស្រវឹង​៦% កត្តា​យានយន្ត ៥% និង​ងុ​យ​ដេក​១% ។ ចំនួន​គ្រោះថ្នាក់​អ្នក​ស្លាប់ និង​របួស​បើ​ព្រៀប​ធៀប​ក្នុង​រយៈពេល​មួយ​ត្រីមាស ឆ្នាំ​២០១៧ គ្រោះថ្នាក់​ថយ​ចំនួន​១៧០​លើក​ស្មើ​១៧% ស្លាប់​ថយ​១២​នាក់ ស្មើ​២% និង​របួស​ថយ​ចំនួន​២៣៤​នាក់ ស្មើ​១៦% ។

លោកស្រី​មឹន​មាណវី​ក៏​បាន​កត់សម្គាល់​ក្នុង​ត្រីមាស​ទី​១ រថយន្ត​ដឹក​កម្មករ​ទទួល​រងគ្រោះថ្នាក់​ចរាច​ណ៍​មាន​ចំនួន​០៣​លើក​របួស​ចំនួន​១២៤​នាក់ ស្លាប់​១​នាក់ របួសធ្ងន់​១៧​នាក់ របួសស្រាល​១០៦​នាក់ កើតឡើង​នៅ​ខេត្តតាកែវ កំពង់ស្ពឺ និង​ខេត្ត​ព្រះ​សីហ​នុ​ដែល​បណ្តាល​មក​ពី​ការ​វ៉ា​ជែង​ដោយ​ប្រថុយប្រថាន និង​លក្ខណៈ​បច្ចេកទេស​យានយន្ត ។

ក្នុង​ចំណោម​អ្នក​ស្លាប់​ចំនួន​៤៨០​នាក់​គា​ភ​ច្រើន​ជា​អ្នក​ជិះ​ម៉ូតូ​មាន​ចំនួន​៣៦០​នាក់ ស្មើ​៧៥% (​ប្រភេទ​១២៥​សេ​សេ ចុះ​ក្រោម​)​ក្នុង​នោះ​មិន​ពាក់មួក​សុវត្ថិភាព​មាម​ចំនួន​២៦៣​នាក់ ស្មើ​៧៣% ។ ករណី​គ្រោះថ្នាក់​ត្រូវ​បាន​ដោះស្រាយ​ចប់​ចំនួន​៣១៨​លើក​បញ្ជូន​ទៅ​តុលាការ​២៨៣​ករណី កំពុង​អង្កេត​២៧៧​ករណី និង​បញ្ជូន​ជនល្មើស​ទៅ​តុលាការ​ចំនួន​៨៧​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ