ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែមៀន មិនត្រឹមតែឆ្ងាញ់ តែផ្តល់អត្ថប្រយោជន៍សម្បូរបែបដល់ម្លឹង

5 ឆ្នាំ មុន

ផ្លែ​មៀន​ ជា​ផ្លែឈើ​ម្យ៉ាង​ផ្ដល់​ផលប្រយោជន៍​ដល់​រាង​កាយ​របស់​អ្នក​ទទួលទាន​ ។ ខាងក្រោម​នេះ​ជា​គុណប្រយោជន៍​មួយ​ចំនួន ពេល​លោក​អ្នក​ទទួលទាន​ផ្លែ​មៀន​គឺ ៖ -​ផ្លែ​មៀន​មាន​បរិមាណ​គ្លុយកូស​ខ្ពស់ ធ្វើ​ឱ្យ​រាង​កាយ​មាន​ភាព​កក់ក្ដៅ និង​ស្រស់ស្រាយ​បាន​យ៉ាង​ឆាប់រហ័ស ។…

ផ្លែ​មៀន​ ជា​ផ្លែឈើ​ម្យ៉ាង​ផ្ដល់​ផលប្រយោជន៍​ដល់​រាង​កាយ​របស់​អ្នក​ទទួលទាន​ ។ ខាងក្រោម​នេះ​ជា​គុណប្រយោជន៍​មួយ​ចំនួន ពេល​លោក​អ្នក​ទទួលទាន​ផ្លែ​មៀន​គឺ ៖

-​ផ្លែ​មៀន​មាន​បរិមាណ​គ្លុយកូស​ខ្ពស់ ធ្វើ​ឱ្យ​រាង​កាយ​មាន​ភាព​កក់ក្ដៅ និង​ស្រស់ស្រាយ​បាន​យ៉ាង​ឆាប់រហ័ស ។

-​សារធាតុ​អាហារ​ផ្សេង​ៗ​នៅ​ក្នុង​ផ្លែ​មៀន ដូច​ជា​កាល់ស្យូម ដែក វីតាមីន B និង​វីតាមីន C ជា​ប្រភេទ​សារធាតុ​អាហារ​មាន​ប្រយោជន៍​ដល់​ប្រព័ន្ធ​សរសៃប្រសាទ ឈាម និង​ភាព​មាំមួន​នៃ​ឆ្អឹង និង​ធ្មេញ ។

-​សាច់​មៀន​មានគុណ​ប្រយោជន៍​ជួយ​ទំនុកបំរុង​ឈាម​ធ្វើ​ឱ្យ​ពណ៌​សំបុរ​មាន​សភាព​ស្រស់ថ្លា ជា​ប្រភេទ​អាហារ​សមប្រកប​ចំពោះ​ស្ដ្រី​ក្រោយ​ពី​សំរាលកូន ។ ក្រៅពី​នេះ​ក៏​ជួយ​ទ្រទ្រង់​ដល់​បេះដូង​តម្រងនោម និង​ជួយ​ធ្វើ​ឱ្យ​មាន​ភាព​ធូរស្រាល​ដល់​រាង​កាយ ។

-​ស្លឹក​មៀន ប្រើ​សំរាប់​ដាំទឹក​ផឹក​ដូច​ជា​តែ​ក្នុង​ការ​ព្យាបាល​ជំងឺគ្រុនចាញ់ ផ្ដាសាយ និង​ឫសដូងបាត​បាន ។

-​គ្រាប់​មៀន​ប្រើ​សំរាប់​ព្យាបាល​អាការ​ចុកចាប់ និង​ជំងឺ​សើ​ស្បែក ។

-​រីឯ​ផ្កា​មៀន​ជួយ​ឱ្យ​លោក​អ្នក​បត់ជើងតូច បាន​ស្រួល និង​បំបែក​ក្រួស​ក្នុង​តម្រងនោម ​។

តាម​រយៈ​គុណប្រយោជន៍​របស់​ផ្លែ​មៀន​នេះ យើង​អាច​ទទួលទាន​វា​បានជា​ប្រចាំ ប៉ុន្ដែ​កុំ​ច្រើន​ហួសហេតុ​ពេក ពីព្រោះ​វា​អាច​ធ្វើ​ឱ្យ​លោក​អ្នកមាន​អាការ​ក្ដៅ​ក្នុង​បាន ៕