ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​លោក​អ៊ិ​ត សំ​ហេង​ជួប​ម្ចាស់​រោងចក្រ​លើ​បញ្ហា​ប្តី​របស់​កម្មការិនី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​ដំណឹង​ល្អ​មួយ​សម្រាប់​កម្មករ​-​កម្មការិនី​ព្រោះ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក…

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​ដំណឹង​ល្អ​មួយ​សម្រាប់​កម្មករ​-​កម្មការិនី​ព្រោះ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក អ៊ិ​ត សំ​ហេង ជួប​ប្រជុំ​ជាមួយនឹង​ម្ចាស់​រោងចក្រ ដើម្បី​ធ្វើការ​ងារ​លើ​បញ្ហា​នៃ​ការ​អនុញ្ញាតិ​ឲ្យ​កម្មករ​ឈប់​សម្រាក​មាន​ប្រាក់​បៀរ​វត្ស​នៅ​ដំណាក់​កាលដែល​ភរិយា​ដែល​ជា​កម្មការិនី​សម្រាលកូន​ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​គាំពារ​សង្គម ។

ថ្លែង​នៅ​ចំពោះ​មុខ​កម្មករ​-​កម្មការិនី​នៅ​ឯ​កម្មវិធី​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី​សរុប​ចំនួន​១៩,៤៨៩​នាក់ មក​ពី​រោងចក្រ​ចំនួន​៣២​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ក្រុង​បា​វិត ខេត្តស្វាយរៀង​ដែល​ពិធី​នេះ​ធ្វើ​ឡើង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស Interior Automobile Industry Complex សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​ពិចារណា​ថា តើ​អាច​ឲ្យ​កម្មករ​ដែល​ជា​ប្តី​កម្មការិនី​បាន​ឈប់​សម្រាក់​ដូច​កម្មការិនី​ដែរ ឬ​យ៉ាងណា នៅ​ពេល​ប្រពន្ធ​សម្រាលកូន ។

សម្តេច​បាន​បញ្ជាក់​ថា បញ្ហា​នៅ​ត្រង់​ថា​យើង​ឲ្យ​ប្រពន្ធ​ឆ្លងទន្លេ​ទទួល​បាន​នូវ​ការ​ឈប់​សម្រាក​៣​ខែ​ជាមួយ​ប្រាក់​បៀរ​វត្ស​១២០​ភាគរយ ។ សម្តេច​តេ​ជោ ហ៊ុន សែន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «​ក៏​ប៉ុន្តែ​បញ្ហា​វា​ស្ថិត​នៅ​ត្រង់នេះ​ទៀត​ត្រង់​ថា នៅ​ពេល​ប្រពន្ធ​ឆ្លងទន្លេ តើ​ប្តី​ទៅ​មើល ឬ​អត់?​ នែ​! រឿង​នៅ​កន្លែង​នេះ​ប្តី​ទៅ​មើល​ឬ​អត់ ? វា​ច្បាស់​ជា​ទៅ​មើល ទោះបី​យ៉ាងម៉េច​ក៏​ដោយ​ត្រូវ​សុំ​ច្បាប់​ទៅ​មើល ។ ចោលការ​ងារ​ក៏​ចោល ប៉ុន្តែ​មិន​អាច​ចោល​ប្រពន្ធ ចោល​កូន​បាន​ទេ អ​ញ្ចឹ​ង​ទេ តើ​យើង​គួរ​មាន​គោលនយោបាយ​ចំពោះ​បុរស​ដែល​ជា​ប្តី​របស់​កម្មការិនី​គួរ​ត្រូវ​បាន​ឈប់​សម្រាក​៣​ថ្ងៃ ឬ​មួយ​អាទិត្យ ដោយ​មាន​ប្រាក់​បៀរ​វត្ស​ទេ ? ចំណុច​នេះ​ជា​ចំណុច​ដែល​ត្រូវការ​ពិ​ចារ​ណ ដើម្បី​យក​មក​គិត » ។

ចាប់ពី​ដើមឆ្នាំ​២០១៨ រហូត​មក​ដល់​ពេល​នេះ​មានកម្ម​ការិនី​ចំនួន​ជិត​២​ម៉ឺន​នាក់​បាន​សម្រាលកូន និង​បានការ​ឈប់​សម្រាក​រយៈពេល​៣​ខែ​ជាមួយនឹង​ប្រាក់ខែ​១២០​ភាគរយ​បូក​នឹង​ប្រាក់​ដែល​រាជរដ្ឋាភិបាល​ផ្គត់ផ្គង់​ជូន​ចំនួន​៤០​ម៉ឺន​រៀល សម្រាប់​ការ​សម្រាល​បានកូន​មួយ​, ចំនួន​៨០​ម៉ឺន​រៀល​សម្រាប់​កូនភ្លោះ​២ ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​រម្លឹក​ដល់​អតីតកាល​ដ៏​ជូរ​ចត់​ដែល​សម្តេច​គ្មាន​សិទ្ធ​កុំ​ដល់​ថា កំដរ​ភរិយា​សម្រាលកូន សូ​ម្បី​តែ​សិទ្ធ​យក​កូន​ដែល​ស្លាប់​ក៏​មិន​មាន​ផង ។ សម្តេច​តេ​ជោ ហ៊ុន សែន​មាន​ប្រសាសន៍​ថា ៖ «​ប៉ុន្តែ​បញ្ហា​ចំណោទ​របស់​យើង​នៅ​ត្រង់​ថា ធម្មតា​ប្តី គឺ​ត្រូវ​ទៅ​កំដរ​ប្រពន្ធ […] លើកលែងតែ​ពូ ដែល​ករណី​ពិសេស​កាលពី​សម័យ​អតីតកាល​ឆ្នាំ​៧៦ សូ​ម្បី​តែ​យក​កូន​ខ្លួនឯង​ដែល​ស្លាប់​ហើយ​ទៅ​កប់​ក៏​គ្មាន​សិទ្ធ​ដែរ ។

សិទ្ធ​របស់​យើង​កាលពី​អតីតកាល គឺ​អន់​ជាង​ឆ្កែ​ទៅ​ទៀត ។ ឆ្កែ​វា​មាន​សិទ្ធ​ការពារ​កូន​របស់​វា ប៉ុន្តែ​ពូ​នៅ​ពេល​នោះ​គ្មាន​សិទ្ធ​យក​កូន​ខ្លួនឯង​ទៅ​កប់​ទេ ។ គេ​ថា គេ​មាន​មនុស្ស​យក​ទៅ​កប់​ហើយ​» ។ កន្លង​មក​ប្តី​ធ្វើការ​នៅ​រោងចក្រ​ប្រពន្ធ​ធ្វើការ​ជា​កម្មការិនី​រោងចក្រ ដូច្នេះ​ប្តី​តែងតែ​ឈប់​សម្រាក​ទៅ​មើល​ប្រពន្ធ​តែ​ត្រូវ​កាត់​សង​វិញ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ