ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែនលំៗ ! ហ៊ានតែប្រើ​ថង់​ប្លា​ស្ទិ​ក​នៅប្រទេសនេះ ប្រឈមនឹងការជាប់គុក

5 ឆ្នាំ មុន

កាលពី​ឆ្នាំ​២០០៨ រដ្ឋាភិបាល​ប្រទេសរ​វ៉ា​ន់​ដា​បាន​ចេញ​ច្បាប់​ហាម​ប្រើប្រាស់ ហាម​ផលិត ហាម​ទិញ និង​ហាម​លក់​ថង់​ប្លា​ស្ទិ​ក លើកលែងតែ​នៅ​តាម​ឧស្សាហកម្ម​មួយ​ចំនួន​ដូច​ជា​មន្ទីរពេទ្យ ជា​ដើម ។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​រ​វ៉ា​ន់​ដា​ក្លាយជា​ប្រទេស​មួយ​នៅ​លើ​ពិភពលោក មានកេរ្ដិ៍ឈ្មោះ​ជា​ប្រទេស​​ស្អាត…

កាលពី​ឆ្នាំ​២០០៨ រដ្ឋាភិបាល​ប្រទេសរ​វ៉ា​ន់​ដា​បាន​ចេញ​ច្បាប់​ហាម​ប្រើប្រាស់ ហាម​ផលិត ហាម​ទិញ និង​ហាម​លក់​ថង់​ប្លា​ស្ទិ​ក លើកលែងតែ​នៅ​តាម​ឧស្សាហកម្ម​មួយ​ចំនួន​ដូច​ជា​មន្ទីរពេទ្យ ជា​ដើម ។

បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​រ​វ៉ា​ន់​ដា​ក្លាយជា​ប្រទេស​មួយ​នៅ​លើ​ពិភពលោក មានកេរ្ដិ៍ឈ្មោះ​ជា​ប្រទេស​​ស្អាត ហើយ​ទោះបីជា​ក្រុង​គី​ហ្គា​លី​បាន​ទទួល​ការ​ជ្រើសរើស​ពី​«UN Habitat» ជា​ក្រុង​ស្អាត​បំផុត​នៅ​ទ្វីបអាហ្វ្រិក ប៉ុន្តែ​តម្រូវការ​នៃ​ថង់​ប្លា​ស្ទិ​ក​ក៏​នៅ​មាន​ហូរហែ ពិសេស​នៅ​តាម​ទីប្រជុំជន និង​នៅ​ផ្សារ​ដែល​ខុសច្បាប់​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មក ។

ប្រទេស​ជិតខាង​ដែល​មិន​មានច្បាប់​ហាម​ប្រើ​ថង់​ប្លា​ស្ទិ​ក​រួម​មាន​ប្រទេស​កុង​ហ្គោ តង់​សានី អ៊ូ​ហ្គ​ង់​ដា និង​ប៊ូ​រុន​ឌី ។ អ្នក​ដែល​លួចលាក់​នាំ​ចូល​ភាគច្រើន​គឺជា​ស្ត្រីភេទ ដោយ​បាន​លាក់​ថង់​ប្លា​ស្ទិ​ក​នៅ​ក្នុង​ខោ​ទ្រនាប់​ជា​ហេតុ​ធ្វើ​ឲ្យ​អាជ្ញាធរ​ពិបាក​ត្រួតពិនិត្យ ។ ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវ​មានទោស​ជាប់គុក​រយៈពេល​៦​ខែ ប៉ុន្តែ​គ្មាន​របាយការណ៍​ណាមួយ​បញ្ជាក់​ថា​មាន​នរណា​ម្នាក់​ត្រូវ​ចាប់ខ្លួន​ឡើយ ។

សម្រាប់​លោកស្រី​Carina Tertsakian អ្នកវិភាគ​ប្រចាំ​នៅ​ក្នុង​អង្គការសិទ្ធិមនុស្ស​បាន​សម្លឹង​ឃើញ​ថា​គោលនយោបាយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​គ្មាន​ថង់​ប្លា​ស្ទិ​ក​ហាក់ដូចជា​ល្អ ប៉ុន្តែ​ការ​ចេញ​បញ្ជា​ដោយ​កំណត់​ដាក់ទោស​នេះ​នឹង​ប៉ះពាល់​ផ្ទាល់​ដល់​ជន​ក្រីក្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ