ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ដែល​ឃើញ ឥឡូវ​ឃើញ​ហើយភរិយា​ខេមរៈ សិរីមន្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក ខេមរៈ សិរីមន្ត បាន​បង្ហាញមុខ​ភរិយា​របស់​ខ្លួន​ជា​សាធារណៈ​ហើយ បន្ទាប់​ពី​ព្យាយាម​លាក់បាំង​ជា​ច្រើន​ឆ្នាំ ។ លោក​​ខេមរៈ សិរីមន្ត…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក ខេមរៈ សិរីមន្ត បាន​បង្ហាញមុខ​ភរិយា​របស់​ខ្លួន​ជា​សាធារណៈ​ហើយ បន្ទាប់​ពី​ព្យាយាម​លាក់បាំង​ជា​ច្រើន​ឆ្នាំ ។

លោក​​ខេមរៈ សិរីមន្ត និង​ភរិយា បាន​បង្ហាញមុខ​ព្រម​គ្នា​ចូលរួម​ក្នុង​ទិវា​ពិភពលោក​កាក​បាទក្រហម​-​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា លើក​ទី​១៥៥ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​កណ្តាល​របស់​កាកបាទក្រហមកម្ពុជា​កាលពី​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៨ ។

ការ​បង្ហាញមុខ​របស់​អ្នក​ទាំង​ពីរ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ប្រិ​យ​មិត្ត​គាំទ្រ ខណៈ​ពេល​ដែល​ឱកាស​ចូលរួម​នោះ គេ​ក៏​សង្កេត​ឃើញ​មាន​វត្តមាន​របស់​តារាចម្រៀង​លោក​ព្រាប សុវត្ថិ​, ឱ​ក សុគន្ធ​កញ្ញា​, អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា និង​លោក​ពែ​ក​មី ព្រមទាំង​វត្ត​មាន​ដ៏​កម្រ​របស់​អតីត​តារា​សម្តែង​ជើង​ចាស់​លោកចៅ ចាន់​ណា​រី ។

ជា​ការ​កត់សម្គាល់​ក្រៅ​អំពី​ការ​ចូលរួម​បរិច្ចាគ​ទឹកប្រាក់​ចំនួន​១​ពាន់​ដុល្លារ​អា​មេ​រិ​ក​ដល់​កាក​បាទក្រហមកម្ពុជា​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ការងារ​មនុស្សធម៌​នោះ គេ​សង្កេត​ឃើញ​ទាំង​លោក​ខេមរៈ សិរីមន្ត និង​ភរិយា បាន​ជួប​សំណេះសំណាល​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ។

នៅ​ក្នុង​ឱកាស​សំណេះសំណាល​នោះ គេ​មិន​បានដឹង​ទេ​ថា សម្តេច​ទាំង​ពីរ​បាន​ជជែក​អ្វី​ខ្លះទៅ​កាន់​លោក​សិរីមន្ត និង​ភរិយា​ទេ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ការ​សំណេះសំណាល​នោះ​គឺ​ពោរពេញ​ដោយ​មនោសញ្ចេតនា និង​ភាព​សប្បាយ​រីករាយ ជាមួយនឹង​ការ​ផ្តល់​កិត្តិ​យស​​ពី​ប្រមុខ​ដឹកនាំ​ក្នុង​ការ​ថតរូប​រួម​គ្នា​ផង​ដែរ ។

ដោយឡែក​បើ​ពិនិត្យ​មើល​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ខេមរៈ សិរីមន្ត គឺ​លោក​បាន​បង្ហោះ​រូបភាព​នៃ​ការ​ចូលរួម​នៅ​ក្នុង​ពិធី​នោះ​ផង​ដែរ ដោយ​លោក​បញ្ជាក់​ថា «​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​គឺជា​តួនាទី​របស់​យើង​ទាំងអស់​គ្នា​ថ្ងៃនេះ​ខ្ញុំ និង​ភរិយា​រីករាយ​ណាស់​ដែល​បាន​ចូលរួម​ថវិកា​ជាមួយ​សម្ដេច និង​កាកបាទក្រហមកម្ពុជា​នៃ​យើង »​។

ការ​បង្ហាញមុខ​ភរិយា​ជា​សាធារណៈ​ពី​កំពូល​តារាចម្រៀង​លោក​ខេមរៈ សិរីមន្ត នា​ពេល​នេះ​គឺ​កើតឡើង បន្ទាប់​ពី​មុន​នេះ​លោក​បាន​បញ្ចេញ​សារ​តាម​ហ្វេ​ស​ប៊ុ​កថា លោក​ពិតជា​មាន​ភរិយា​និង​កូន ដោយ​លោក​បាន​រៀប​ការ​តាំងពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ