ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ស្ពានដែក​បេ​ឡេ​ឫស្សី​កែវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មន្ត្រី​ជំនាញ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា ក្រោយ​ពី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពានដែក​បេ​ឡេ​ឫស្សី​កែវ​ឆ្លងកាត់​ទន្លេសាប អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​រថយន្តក្រុង រថយន្ត​ដឹក​លើស​ពី​៥​តោន និង​អ្នក​ថ្មើ​ជើង​ឆ្លងកាត់​ស្ពាន​នោះ​ទេ ។ ដូច​កម្មវិធី​ដែល​បាន​គ្រោងទុក នា​រសៀល​ថ្ងៃ​ទី​៨…

រាជធានី​ភ្នំពេញ​៖ មន្ត្រី​ជំនាញ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា ក្រោយ​ពី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពានដែក​បេ​ឡេ​ឫស្សី​កែវ​ឆ្លងកាត់​ទន្លេសាប អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​រថយន្តក្រុង រថយន្ត​ដឹក​លើស​ពី​៥​តោន និង​អ្នក​ថ្មើ​ជើង​ឆ្លងកាត់​ស្ពាន​នោះ​ទេ ។

ដូច​កម្មវិធី​ដែល​បាន​គ្រោងទុក នា​រសៀល​ថ្ងៃ​ទី​៨ ឧសភា ឆ្នាំ​២០១៨​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អម​ដោយ​មន្ត្រីរាជការ​ក្រោម​ឱវាទ និង​តំណាង​ក្រុមហ៊ុន​អភិវឌ្ឍ​ន៏​តំបន់​ជ្រោយចង្វា បាន​ធ្វើ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរ ការ​ស្ពានដែក​បេ​ឡេ​ឫស្សី​កែវ​ឆ្លងកាត់​ទន្លេសាប​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥​ដល់​ផ្លូវជាតិ​លេខ​៦ ដើម្បី​រំដោះ​ចរាចរ​ណ៏​កំណាត់​ផ្លូវជាតិ​ទាំង​ពីរ​នេះ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង ជា​ពិសេស​ពង្វាង និង​រំដោះ​ចរាចរ​ណ៏​នៅ​តំបន់​ស្ពាន​ជ្រោយចង្វា បន្ទាប់​ពី​ស្ពាន​ជ្រោយចង្វា​ចាស់​ត្រូវ​បាន​បិទ ហើយ​ធ្វើការ​ជួសជុល ។

លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ស្ពានដែក​បេ​ឡេ​ឬ​ស្សី​កែវ​នេះ ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៨ គឺ​មាន​រយៈពេល​សាងសង់​៦​ខែ​១១​ថ្ងៃ ដែល​សាងសង់​ដោយ​ក្រុមហ៊ុន OCIC មាន​ប្រវែង​សរុប​៦៥៥​ម៉ែត្រ ក្នុង​នោះ​តួ​ស្ពាន​ប្រវែង​៥០៥​ម៉ែត្រ គល់​ស្ពាន​សងខាង​ប្រវែង​១៥០​ម៉ែត្រ ទទឹង​ស្ពាន​១២​ម៉ែត្រ ។ ស្ពាន​នេះ​ស្ថិត​នៅ​ស្រប​ចម្ងាយ​ពី​គម្រោង​ស្ពា​បេតុង ២២​ម៉ែត្រ សរសរ​ស្ពាន​ចំនួន​១៣ ប្រឡោះ​សរសរ​ចំនួន​១២ ប្រឡោះ​ចំនួន​២​នៅ​កណ្តាលទន្លេ ពី​សរសរ​មួយ​ទៅ​សរសរ មួយ សម្រាប់​នាវាចរ​ប្រវែង​៤១​ម៉ែត្រ និង​ប្រឡោះ​ចំនួន​១០​ទៀត ប្រវែង​២៨​ម៉ែត្រ​ទៅ​៣២​ម៉ែត្រ កំពស់​ស្ពាន​សុវត្ថិភាព ២០.៥​ម៉ែត្រ ធៀប​ទៅ​នឹង​ទឹកទន្លេ​ស្រក​ទាប​បំផុត និង​កំពស់​ស្ពាន​សុវត្ថិភាព​១០.៥​ម៉ែត្រ ធៀប​នឹង​ទឹកទន្លេ​ឡើង​ខ្ពស់ បំផុត​កំពស់ គឺ​ប្រហាក់ប្រហែល​ស្ពាន​ជ្រោយចង្វារ ។ លោក​បាន​បញ្ជាក់​ទៀត​ថា ស្ពាន​នេះ​ធ្វើ​ចរាចរ​ទ្វេរ​ទិស សម្រាប់​រថយន្ត​១​គន្លង​ទៅ ១​គន្លង​មក និង​ម៉ូតូ​១​គន្លង​ទៅ ១​គន្លង​មក ជម្រាល​ស្ពាន​៤.៥% ឯលើ​កណ្តាលទន្លេ​ជម្រាល​០% ល្បឿន​កំណត់​២៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង កំពស់​យានយន្ត​អនុញ្ញាត​មិន​លើស​២.៨​ម៉ែត្រ ហាម​រថយន្តក្រុង​ឆ្លងកាត់ ទម្ងន់​យានយន្ត​អនុញ្ញាត​មិន​លើស​ពី​៥​តោន មិន​អនុញ្ញាត្ត​អ្នក​ថ្មើរជើង​ដើរ​ឆ្លងកាត់​ស្ពាន​។ ស្ពាន បេ​ឡេ​នេះ​ត្រូវ​តម្លើង​បង្គោល​ភ្លើង​លើ​ស្ពាន​ចំនួន​៣៤​បង្គោល​និង​ផ្លូវ​សងខាង​ចំនួន​១៦​បង្គោល សរុប​បង្គោល​ភ្លើង​ចំនួន​៥០​បង្គោល កំពស់​បង្គោល​ភ្លើង​១០​ម៉ែត្រ​ជា​ប្រភេទ​អំ​ពូ​ល​LED ដំឡើង​ភ្លើង​ហ្វា​នៅ​ខាងក្រោម​ស្ពាន និង​បា​រ៉ា​ស​ការពារ​សុវត្ថិភាព សម្រាប់​នាវាចរ​ឆ្លងកាត់ កំពស់​បង្កាន់ដៃស្ពាន​១.៧​ម៉ែត្រ ពាស​ដោយ​សំណាញ់​ដែក ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥​ដល់​ផ្លូវជាតិ​លេខ​៦ ឆ្លង កាត់ ស្ពាន​មាន ប្រវែង​សរុប​៩៧៥​ម៉ែត្រ មាន​រង្វង់​មូល​នាង​ទេព​មច្ឆា នៅ​តំបន់​ជ្រោយចង្វារ​ដំឡើង​ភ្លើងស្តុប​ចំនួន​២ កន្លែង គឺ​នៅ​ប្រសព្វ​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​៦​។ បំពាក់​ស្លាក​សញ្ញា​ចរាចរណ៍ គូស​គំនូស​ចរាចរណ៍ និង​ដំឡើង​បា​រ៉ា​ស​ដែក​កំពស់​២.៨​ម៉​ត្រ សងខាង​ស្ពាន​ផង​ដែរ ។

គួរ​រំលឹក​ថា ស្ពាន​បេ​ឡេ​នេះ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់ ជាមួយ​ស្ពានបេតុង​អារ​មេ​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥​ទៅ​ផ្លូវជាតិ​លេខ​៦ ស្ពាន​នេះ​ស្របគ្នា និង​នៅ​ក្បែរ​គ្នា ស្ថិត​ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៣ តុលា ២០១៧​កន្លង​មក ក្នុង​គោលបំណង​ដើម្បី​រំដោះ ចរាចរ​ណ៏​ឲ្យ​កំណាត់​ផ្លូវជាតិ​ទាំង​ពីរ​នេះ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង ជា​ពិសេស​ពង្វាង និង​រំដោះ​ចរាចរ​ណ៏​នៅ​តំបន់​ស្ពាន​ជ្រោយចង្វារ បន្ទាប់​ពី​ស្ពាន​ជ្រោយចង្វា​ចាស់​ត្រូវ​បាន​បិទ​ដើម្បី​ជួសជុល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ