ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​ឥត​ខាន់ស្លា​របស់​លោកឈិ​ន​ឡុ​ងគ្មាន​ផ្ទះ​ស្នាក់​នៅ

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា កូនស្រី​អត់​ខាន់ស្លា​របស់​លោក​ជែក​គី ចាន់ ឬ​«​ឈិ​ន​ឡុ​ង »​បាន​បង្កើត​រឿងអាស្រូវ​ជា​ថ្មី​នៅ​ពេល​នាង​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​ដើម្បី​សុំ​ជំនួយ និង​បញ្ជាក់​ថា​ ខ្លួន​គ្មាន​ទីជម្រក ដោយសារ​ម្ដាយ​ជា​អ្នក​ស្អប់ខ្ពើម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ។…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា កូនស្រី​អត់​ខាន់ស្លា​របស់​លោក​ជែក​គី ចាន់ ឬ​«​ឈិ​ន​ឡុ​ង »​បាន​បង្កើត​រឿងអាស្រូវ​ជា​ថ្មី​នៅ​ពេល​នាង​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​ដើម្បី​សុំ​ជំនួយ និង​បញ្ជាក់​ថា​ ខ្លួន​គ្មាន​ទីជម្រក ដោយសារ​ម្ដាយ​ជា​អ្នក​ស្អប់ខ្ពើម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ។ បច្ចុប្បន្ន​នាង និង​គូស្នេហ៍​គ្មាន​កន្លែង​ស្នាក់​នៅ ទើប​ចង់​ឲ្យ​គេ​ជួយ ។

កាលពី​ឆ្នាំ​មុន​មានរឿង​អាស្រូវ​ជា​ច្រើន​ទាក់ទង​នឹង​កូន​អត់​ខាន់ស្លា​របស់​លោក​ឈិ​ន​ឡុ​ង ជាមួយ​អតីត​បវរកញ្ញា​អា​សុ​ី​រហូត​ឈាន​ដល់​ការ​ប្ដឹងផ្ដល់​គ្នា​ធ្វើ​ឲ្យ​កូនស្រី​រត់​ចេញ​ពី​ផ្ទះ និង​ជួប​នារី​បរទេស​ជា​គូស្នេហ៍ គឺ​នាង​Andi Autumn ធ្លាប់​ជា​គ្រូ​របស់​ខ្លួន ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក អ្នកស្រី​អុ​ី​លែ​ន អ៊ូ​(Elaine Ng) ម្ដាយ​របស់​នាង​អេ​តា អ៊ូ (Etta Ng) កូនស្រី​របស់​លោក​ឈិ​ន​ឡុ​ង​បាន​ប្ដឹង​ប៉ូលិស​ថា​កូនស្រី​របស់​ខ្លួន​ទាក់ទង​គ្នា​បាន​រយៈពេល​ជិត​៥​ខែ​មក​ហើយ ។

នាង​Etta Ng បាន​ធ្វើ​ដំណើរ​ទៅ​កា​ណា​ដា​ជាមួយ​គូស្នេហ៍​មាន​អាយុ​ច្រើន​ជាង​ខ្លួន​១២​ឆ្នាំ ប៉ុន្តែ​នៅ​ទីនោះ​នាង​គ្មាន​កន្លែង​រស់នៅ និង​ស្នាក់​នៅផ្ទះ​របស់​Andi Autumn ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ