ដល់ម្លឹង ! ប្រុសៗសម្លឹង​មើល​ដើមទ្រូង​ស្ត្រី​ជួយ​បង្កើន​អាយុ​​បាន​5​ឆ្នាំ​?


តាម​ការ​សិក្សា​មួយ​របស់​អា​ល្លឺ​ម៉​ង់​បាន​អះអាង​ថា ដើមទ្រូង​ដ៏​ទ្រលុកទ្រលន់​មួយគូ​របស់​ស្ត្រី​គឺជា​ឱសថ​យ៉ាង​ស័ក្តិសិទ្ធិ​អាច​ជួយ​ព្យាបាល​ជំងឺ​បុរស​បាន ។ ការ​សិក្សា​បាន​រក​ឃើញ​ថា បណ្តា​បុរស​ដែល​សម្លឹង​មើល​ដើមទ្រូង​ស្ត្រី​ជា​រឿយ​ៗ សម្ពាធ​ឈាម​ថយ​ចុះ ចង្វាក់បេះដូង​ក៏​ថយ​ចុះ ហើយ​កាត់​បន្ថយ​បាន​នូវ​ការ​កើត​ជំងឺ​បេះដូង ។

វេជ្ជបណ្ឌិត Karen Weatherby អ្នកនិពន្ធ​អត្ថបទ​សិក្សា​បញ្ជាក់​ថា សម្លឹង​មើល​ដើមទ្រូង​ស្ត្រី​គឺ​ពិតជា​សកម្មភាព​ប្រកបដោយ​សុខភាព​ដែល​អាច​ប្រកួតប្រជែង​ជាមួយ​ការ​ហាត់ប្រាណ​បាន​ ។ វេជ្ជបណ្ឌិត​រូប​នេះ​បាន​បន្ត​ថា ក្រៅពី​នេះវា​អាច​ជួយ​ឱ្យ​បុរស​មាន​អាយុ​វែង​បាន​៥​ឆ្នាំ​ទៀត​ផង ។ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​បន្ថែម​ថា ការ​មើល​ដើមទ្រូង​ស្ត្រី​ត្រឹមតែ​១០​នាទី​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​គឺ​ស្មើនឹង​ការ​ហាត់ប្រាណ​៣០​នាទី ។

សូម​បញ្ជាក់​ថា អំឡុង​ការ​សិក្សា អ្នក​វិទ្យាសាស្ត្រ​បាន​ពិសោធ​លើ​បុរស​វ័យ​ចាប់ពី​៤០​ឆ្នាំ​ឡើង​ទៅ​ចំនួន​៥​រយ​នាក់​និង​ប្រើ​ពេល​៥​ឆ្នាំ​ដោយ​អ្នក​ស្ម័គ្រ​ពិសោធន៍​ត្រូវ​បែងចែក​ជា​២​ក្រុម ។ មួយ​ក្រុម​មិន​ឱ្យ​មើល​ដើមទ្រូង​ស្ត្រី​រយៈពេល​ពេញ​៥​ឆ្នាំ ខណៈ​មួយ​ក្រុម​ផ្សេង​ទៀត​ត្រូវ​គេ​តម្រូវ​ឱ្យ​មើល​រាល់ថ្ងៃ ។ ជា​លទ្ធផល​ក្រុម​ដែល​មើល​ដើមទ្រូង​ស្ត្រី​រាល់ថ្ងៃ សុខភាព​ផ្លូវចិត្ត​របស់​ពួក​គេ​បាន​ល្អ​ប្រសើរ​ជាង​ក្រុម​ដែល​មិន​បាន​មើល ។

តាម​ការ​សន្និដ្ឋាន​ចុង​ក្រោយ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សុំ​ឱ្យ​បុរស​គួរ​សម្លឹង​មើល​ដើមទ្រូង​ស្ត្រី​យ៉ាង​ហោច​ណាស់​១០​នាទី​ក្នុង​មួយ​ថ្ងៃ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ