ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​តម្លៃ​ខ្លួន Aum Patchrapa និង​តួ​ឯក​ប្រុស​រឿង​«​បុព្វេសន្និវាស​»​មួយ​ណា​ខ្ពស់​ជាង?

5 ឆ្នាំ មុន

ដោយសារ​តែ​រឿង​ភាគ​ថៃ «​បុព្វេសន្និវាស​» ទទួល​បានការ​គាំទ្រ​ខ្លាំង​ហួស​ពី​ការ​ស្មាន ធ្វើ​ឲ្យ​តារា​ឯក​ប្រុស​ដែល​សម្តែង​ដោយ​លោក Pope Thanawat ក៏​ទទួល​បាន​នូវ​ភាព​ល្បីល្បាញ​ឈានមុខ​គេ ហើយ​ក៏​ធ្វើ​ឲ្យ​តម្លៃ​ខ្លួន​របស់​តារា​សម្តែង​ប្រុស​រូប​នេះ ទទួល​បាន​ខ្ពស់​មិនធម្មតា​ដែរ ។…

ដោយសារ​តែ​រឿង​ភាគ​ថៃ «​បុព្វេសន្និវាស​» ទទួល​បានការ​គាំទ្រ​ខ្លាំង​ហួស​ពី​ការ​ស្មាន ធ្វើ​ឲ្យ​តារា​ឯក​ប្រុស​ដែល​សម្តែង​ដោយ​លោក Pope Thanawat ក៏​ទទួល​បាន​នូវ​ភាព​ល្បីល្បាញ​ឈានមុខ​គេ ហើយ​ក៏​ធ្វើ​ឲ្យ​តម្លៃ​ខ្លួន​របស់​តារា​សម្តែង​ប្រុស​រូប​នេះ ទទួល​បាន​ខ្ពស់​មិនធម្មតា​ដែរ ។

តម្លៃ​ខ្លួន​លោក Pope Thanawat សម្រាប់​ការ​ចូលរួម​កម្មវិធី​នីមួយ​ៗ​គឺ​ខ្ពស់​ដល់​ទៅ ២៥០,០០០ បាត (​ប្រហាក់ប្រហែល 7992.50 ដុល្លារ​អា​មេ​រិ​ក​) ដែល​ពី​មុន​តម្លៃ​ខ្លួន​លោក Pope គឺ​រង្វង់​ពី ១០,០០០​បាត ទៅ ៣០,០០០​បាត (​ប្រហែល 319.70 ទៅ 959.10 ដុល្លារ​អា​មេ​រិ​ក​) សម្រាប់​មួយ​កម្មវិធី ។

បើ​ទោះបីជា​តម្លៃ​ខ្លួន​លោក Pope Thanawat ឡើង​ខ្ពស់​កប់ តែ​នៅ​ចាញ់​កំពូល​តារា​សម្តែង​ស្រី​ជើង​ចាស់​គឺ​នាង Aum Patchrapa ព្រោះ​នាង​នៅ​តែ​ក្តោប​ទីផ្សារ​ក្នុង​តម្លៃ​ខ្លួន​យ៉ាង​ខ្ពស់​ហួស​តារា​ផ្សេង​ៗ​ទៀត​ ។ សម្រាប់​ការ​ចូលរួម​មួយ​កម្មវិធី នាង​ស៊ីថ្លៃ​ដល់​ទៅ ៣៥០,០០០ បាត (​ប្រហែល 11189.50 ដុល្លារ​អា​មេ​រិ​ក​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ