ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់ ឆ្លងទន្លេ​រួច​បានកូន​ប្រុស តែ​ត្រូវ​បាត់បង់​ជីវិត​ម្តាយ

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ រឿងរ៉ាវ​មួយ​បាន​កើតឡើង​ទៅ​លើ​គ្រួសារ​មួយ​គួ​ឱ្យ​អាណិតអាសូរ​បំផុត ខណៈ​ស្ត្រី​ម្នាក់​ឈឺពោះ​ឆ្លងទន្លេ​នៅ​ក្នុង​មណ្ឌល​សុខភាព​ត្រពាំង​ប្រាសាទ​ធ្លាក់ឈាម​ខ្លាំង​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ធ្វើការ​សង្គ្រោះ​ស្លាប់​បាត់បង់​ជីវិត​នៅ​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៨ ។ ស្ត្រី​ដែល​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​ចោល​កូន​៥​ស្ត្រី​ម្នាក់​ឈ្មោះ រុន សំបូ…

ខេត្តឧត្តរមានជ័យ ៖ រឿងរ៉ាវ​មួយ​បាន​កើតឡើង​ទៅ​លើ​គ្រួសារ​មួយ​គួ​ឱ្យ​អាណិតអាសូរ​បំផុត ខណៈ​ស្ត្រី​ម្នាក់​ឈឺពោះ​ឆ្លងទន្លេ​នៅ​ក្នុង​មណ្ឌល​សុខភាព​ត្រពាំង​ប្រាសាទ​ធ្លាក់ឈាម​ខ្លាំង​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ធ្វើការ​សង្គ្រោះ​ស្លាប់​បាត់បង់​ជីវិត​នៅ​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៨ ។

ស្ត្រី​ដែល​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​ចោល​កូន​៥​ស្ត្រី​ម្នាក់​ឈ្មោះ រុន សំបូ អាយុ​៣៣​ឆ្នាំ មាន​ប្តី​ឈ្មោះ ម៉​ន សុ​នា​ត អាយុ​៣៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ ឌី សុខ​ជា អាយុ​៥៨​ឆ្នាំ ប្តី​ឈ្មោះ ម៉ឹង បាន អាយុ​៦០​ឆ្នាំ ត្រូវជា​ឪពុក​ម្តាយបង្កើត​ស្ត្រី​រង​គ្រោះ​បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ​នៅ​វេលា​ម៉ោង​២​យប់​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៨ កូនស្រី​របស់​គាត់​ឈឺពោះ​ឆ្លងទន្លេ​រូប​គាត់​រួម​ទាំង​ប្តី​របស់​នាង​បាន​នាំ​យក​ទៅ​ឆ្លងទន្លេ​នៅ​ក្នុង​មណ្ឌល​សុខភាព​ស្រុក​ត្រពាំង​ប្រាសាទ លុះ​នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​នាង​បាន​សំរាលកូន​ប្រុស​ស្រាប់តែ​កន្លះ​ម៉ោង​ក្រោយ​ពី​សំរាលកូន​រួច​ធ្លាក់ឈាម​ខ្លាំង​ហើយ​ក្រុម​គ្រួ​សាបាន​ដឹក​តាម​រថយន្ត​នាំ​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្តសៀមរាប់​តែ​វា​ហួសពេល​ទៅ​ហើយ​ខណៈ​ឈាម​ធ្លាក់​ខ្លាំង​ពេក​ត្រូវ​បាន​ដឹក​សព​កូន​យក​មក​លំនៅ​ឋាន​វិញ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ។

ទាក់ទិន​នឹង​ព័ត៌មាន​នេះ​លោក សឿង ម៉ៅ ប្រធាន​មណ្ឌល​សុខភាព​ស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យ​អ្នក​យក​ព័ត៌មាន​ដឹង​ថា ស្ត្រី​ដែល​រង​គ្រោះ​ក្រោយ​ពី​សំរាលកូន​រួច​មក​អស់​រយៈពេល​កន្លះ​ម៉ោង​នៅ​តែ​មិន​ទាន់​បាន​ធ្លាក់​សុខ ហើយ​គ្រូពេទ្យ​ប្រើប្រាស់​ថ្នាំ និង​ជួយ​ម៉ាស្សា​ពោះ​ឱ្យ​សុខ​ឆាប់​ធ្លាក់​ស្រាប់​តែ​ធ្លាក់ឈាម​ហូរ​ខ្លាំង​ក៏​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង រួច​បន្ត​ទៅ​ទៅ​ខេត្តសៀមរាប់​បាន​ស្លាប់​បាត់បង់​ជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ