ដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនស្ត្រីម្នាក់រឿងចេញសែកស្អុយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី២ ឧសភា ២០១៨ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនរបស់លោក អ៊ី ថាវរៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីចេញមូលប្បទានបត្រអត់សាច់ប្រាក់ (សែកស្អុយ) លើទឹកប្រាក់ចំនួន ៤.០០០ ដុល្លារអាមេរិក។ ស្ត្រីជាប់សង្ស័យឈ្មោះ សួស សិលា អាយុ៤៤ឆ្នាំ មានទីលំនៅផ្ទះលេខ២៥០ ផ្លូវលេខ១០១ ភូមិ.សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។


ចែករំលែកព័តមាននេះ