ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ពិតប្រាកដ​ជុំវិញ​គណបក្ស​ភ្លើងទៀន​មិន​ចូលរួម​បោះ​ឆ្នោត​ ដោយសារ​វិបត្តិ​មួយ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ គណបក្ស​ភ្លើងទៀន (​អតីត​គណបក្ស​សម រ​ង្ស៊ី​) ដែល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី ៣ ខែឧសភា ថា​ គណបក្ស​របស់​ខ្លួន…

រាជធានី​ភ្នំពេញ ​៖ គណបក្ស​ភ្លើងទៀន (​អតីត​គណបក្ស​សម រ​ង្ស៊ី​) ដែល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី ៣ ខែឧសភា ថា​ គណបក្ស​របស់​ខ្លួន «​នឹង​មិន​ចូលរួម​ការ​បោះ​ឆ្នោត​» នៅ​ថ្ងៃ​ទី ២៩​ខែកក្កដា ឆ្នាំ​២០១៨ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​សម្រាប់​អាស​ន្នៈ​សភា​​ចំនួន ១២៥ អាស​ន្នៈ​នោះ​ទេ ហើយ​បែរជា​ទាមទារ​ឲ្យ​មានការ​ដោះស្រាយ​វិបត្តិ​នយោ​បាយ ដើម្បី​ធានា​ការ​បោះ​ឆ្នោត​ថា​ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ និង​យុត្តិធម៌ ដែល​ឆ្លុះ​បញ្ចាំង​ពី​ឆ​ន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ។

ក៏​ប៉ុន្តែ​បើ​តាម​ប្រភព​ស្ថិត​នឹង​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ភ្លើងទៀន (​អតីត​គណបក្ស​សម រ​ង្ស៊ី​) ដែល​ជា​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង​ត្រូវ​បាន​រំលាយ​ចោល​កាលពី​ថ្ងៃ​ទី ១៦ វិច្ឆិកា ឆ្នាំ​២០១៧ ដោយ​អំណាច​សាលដីកា​របស់​តុលាការ​កំពូល គឺ​មិនមែន​ពាក់ព័ន្ធ​នឹង​វិបត្តិ​នយោបាយ​នោះ​ទេ «​តែ​គឺ​វិបត្តិ​ផ្ទៃក្នុង​របស់​គណបក្ស​ដោយ​សារ​​តែ​គ្មាន​ធនធានមនុស្ស​គ្រប់គ្រាន់​» សម្រាប់​រៀបចំ​បញ្ជី​ឈ្មោះ​បេក្ខជន​ចូលរួម​ការ​ប្រកួតប្រជែង​ការ​បោះ​ឆ្នោតជាតិ​ខាង​មុខ​នេះ ។

សូម​បញ្ជាក់​ថា ​តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាម​ធ្វើ​សកម្ម​ភាព​នយោបាយ​រយៈពេល ៥ ឆ្នាំ​ របស់​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ចំនួន ១១៨ នាក់។

គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ ២០១៣ ឈ្នះ​​បាន​៥៥ អាស​ន្នៈ​នៅ​រដ្ឋសភា​ ក្នុង​ចំណោម​អាស​ន្នៈ​សរុប ១២៣ ។ ក្រោយមក​ទៀត គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​បាន​ទទួល​សម្លេង​ច្រើន​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ ដែល​ក្នុង​នោះ​មាន​មេឃុំ​ និង​ចៅសង្កាត់​ចំនួន ៤៨៩ អាសនៈ​ និង​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ចំនួន ៥០០៧ អាសនៈ​។ ក្រោយមក​ប្រធាន​គណបក្សប្រឆាំង លោក កឹ​ម សុខា ត្រូវ​បាន​ចាប់ខ្លួន ​និង​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ ត្រពាំង​ថ្លុ​ង នៅ​ខេត្ត​ត្បូងឃ្មុំ ក្រោយ​ពី​ត្រូវ​ចោទ​ពី​បទ «​ក្បត់ជាតិ​» ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ ដូច្នេះ​អតីត​គណបក្សប្រឆាំង​ត្រូវ​បាត់បង់​អាស​ន្នៈ​ទាំងអស់ ។

ងាក​មក​គណបក្ស​ភ្លើងទៀន​វិញ គឺ​ពី​ដំបូង​សង្ឃឹមថា​ អាច​នឹង​ចូលរួម​ប្រ​កូត​ប្រជែង​ដណ្តើម​អាស​ន្នៈ​នៅ​រដ្ឋសភា បើសិនជា​ថ្នាក់ដឹកនាំ​អតីត​គណបក្សប្រឆាំង​ចំនួន ១១៨ នាក់ អាច​ត្រូវ​បាន​លើកលែងទោស ។ តែ​គួរ​ឲ្យ​ស្តាយ ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់​ប្រកាស​ជា​សាធារណៈ​ថា ​ពិតជា​មាន​អតីតមន្ត្រី​អតីត​គណ​បក្សប្រឆាំង​សុំ​មក​សម្តេច​ឲ្យ​ជួយ បាន​លើកលែងទោស និង​អាច​មានឱកាស​ចូល​រួម​ឆាកនយោបាយ​បន្ត​ទៀត​។

យ៉ាងណាមិញ សម្តេច​តេ​ជោ បាន​បញ្ជាក់​ហើយ​ថា​ អតីត​គណបក្សប្រឆាំង​ចំនួន ១១៨ នាក់ ដែល​ជាប់​បម្រាម ​គឺ​គ្មាន​ច្បាប់​ណា​ដែល​អនុញ្ញាតិ​ឲ្យ​សម្តេច​ស្នើ​សុំ​ព្រះមហាក្សត្រ​លើកលែងទោស ឬ​បន្ធូរ​ប​ន្ធ​យ​ទោស​បាន​ទេ ។ ហេតុ​ដូច្នេះ​ហើយ គណបក្ស​ភ្លើងទៀន ដែល​សម្រេច​ប្រកាស​ជា​ផ្លូវការ​មិន​ចូលរួម​ការ​បោះ​ឆ្នោត​ខាង​មុខ គឺ​ដោយសារ​គ្មាន​ធន​ធាន​មនុស្ស​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ