ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញ​​ម្ចាស់​ជ័យ​លា​ភី​សម្រស់​ឯក​វាយ​ន​ភណ្ឌ​​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រឡង​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៨ វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​រាត្រី​​ថ្ងៃ​ទី​១ ខែឧសភា គណៈកម្មការ​រក​ឃើញ​បេក្ខជន​-​បេ​ក្ខ​នារី​ជ័យ​លា​ភី​ហើយ ។ ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​នេះ​ធ្វើ​ឡើង​នៅ​សាល​មហោស្រព​កោះ​ពេជ្រ ក្រោម​អធិបតីភាព​លោក​អ៊ិ​ត…

រាជធានី​ភ្នំពេញ ៖ ការ​ប្រឡង​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៨ វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​រាត្រី​​ថ្ងៃ​ទី​១ ខែឧសភា គណៈកម្មការ​រក​ឃើញ​បេក្ខជន​-​បេ​ក្ខ​នារី​ជ័យ​លា​ភី​ហើយ ។

ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​នេះ​ធ្វើ​ឡើង​នៅ​សាល​មហោស្រព​កោះ​ពេជ្រ ក្រោម​អធិបតីភាព​លោក​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមទាំង​មានការ​ចួ​ល​រួម​ពី​លោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា តំណាង​និយោជក តំណាង​សហជីព តារាចម្រៀង និង​តំណាង​កម្មករ​ជា​ច្រើន​នាក់ ។

សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៨​រួម​មាន​៖
សម្រាប់​បេក្ខជន ៖ ​ជ័យ​លា​ភី​លេខ​១ ​បាន​ទៅ​លើក​លោក​ឌិន សិត ពាក់​ស្លាក​លេខ​៨ ពី​មណ្ឌល​ភ្នំពេញ ទទួល​បាន​ប្រាក់​ចំនួន ៥.០០០.០០០​រៀល និង​ម៉ូតូ​១​គ្រឿង ។ ជ័យ​លា​ភី​លេខ​២ បាន​ទៅ​លើ​លោក គង់ វិ​តាក់ ពាក់​ស្លាក​លេខ​១២ ពី​មណ្ឌល ស្វាយ​រៀង ទទួល​បាន​ប្រាក់​ចំនួន​៤.០០០.០០០​រៀល និង​ម៉ូតូ​១​គ្រឿង ។  ជ័យ​លា​ភី​លេខ​៣ លោក​ទូត ទិ​ត្យា ពាក់​ស្លាក​លេខ​១៤ ពី​មណ្ឌល​ព្រះ​សីហ​នុ​ទទួល​បាន​ប្រាក់​ចំនួន​៣.០០០.០០០​រៀល និង​ម៉ូតូ​១​គ្រឿង ។

សម្រាប់​បេ​ក្ខ​នារី​ ៖​ ជ័យ​លា​ភី​លេខ​១ បាន​ទៅ​លើក​កញ្ញា​ញឿ​ន ស៊ូ​វិ ពាក់​ស្លាក​លេខ​៣ ពី​មណ្ឌល​ភ្នំពេញ ទទួល​បាន​ប្រាក់​ចំនួន ៥.០០០.០០០​រៀល និង​ម៉ូតូ​ចំនួន​១​គ្រឿង ។ ជ័យ​​លា​ភី​លេខ​២ កញ្ញា​ប៊ិ​ន អ៊័​ន ពាក់​ស្លាក​លេខ​៧​ពី​មណ្ឌល​ព្រះ​សីហ​នុ ទទួល​បាន ប្រាក់​ចំនួន​៤.០០០.០០០​រៀល និង​ម៉ូតូ​ចំនួន​១​គ្រឿង ។ ជ័យ​លា​ភី​លេខ​៣ កញ្ញា​ហុ​ក ណាគ្រី ពាក់​ស្លាក​លេខ​១២ ពី​មណ្ឌល​បន្ទាយ​មាន​ជ័យ ទទួល​បាន​ប្រាក់​ចំនួន​៣.០០០.០០០​រៀល និង​ម៉ូតូ​១​គ្រឿង ។

ក្នុង​ពិធី​ប្រកួតប្រជែង​ផ្តាច់ព្រ័ត្រ​លោក​រដ្ឋមន្ត្រី​ អ៊ិ​ត សំ​ហេង ថ្លែង​ថា ការ​រៀបចំ​កម្មវិធី​សម្រស់​ឯក​វាយ​ន​ភណ្ឌ​បង្កើត​ឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេ​ជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចំនួន​៣​លើក​រួច​មក​ហើយ គឺ​នៅ​ឆ្នាំ​២០១៥ ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ ទទួល​បាន​ជោគជ័យ និង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សាធារណជន ជា​ពិសេស​ពី​កម្មករ​-​កម្មការិនី ។

ចំពោះ​ឆ្នាំ​នេះ​គឺជា​លើក​ទី​៤​ហើយ ដែល​ក្រសួង​ការងារ​បាន​រៀបចំ​កម្មវិធី​សម្រស់​ឯក​វាយ​ន​ភណ្ឌ ដែល​កាន់តែ​មាន​លក្ខណៈ​ទូលំទូលាយ​ជាង​មុន ដោយ​មានការ​ចូលរួម​ពី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា (CCNU) និង​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា (NACC) ព្រមទាំង​ដៃគូ​ពាក់ព័ន្ធ​នានា​ស​ម្តៅ​លើក​តម្លៃ​កម្មករ​-​កម្មការិនី និង​បង្កើត​នូវ​បរិយាកាស​សប្បាយ​រីករាយ​ជូន​កម្មករ​-​កម្មការិនី ដែល​កំពុង​បម្រើ​ការងារ​ក្នុង​ឧស្សាហកម្ម​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា និង​វិស័យសេដ្ឋកិច្ច ផ្សេង​ៗ​ទៀត ក្នុង​ឱកាស​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣២ ទិវា​ពលកម្ម​អន្តរជាតិ ក្រោម​ប្រធានបទ «​សន្តិភាព ស្ថិរភាព ដើម្បី​ការងារ និង​មុខរបរ​» ។

លោក​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ដល់​កម្មករ​-​កម្មការិនី​ឲ្យ​ត្រូវ​មាន​មោទនភាព​ថា ពិតជា​បាន​ចូលរួម​លើក​ស្ទួយ​ដល់​សិទ្ធិ និង​ផលប្រយោជន៍​របស់​កម្មករនិយោជិត​ក្នុង​វិស័យ​នេះ ដោយ​បាន​ចូលរួម​បំផុស​ឱ្យ​កម្មករនិយោជិត​ឱ្យ​ស្គាល់​តម្លៃ​នៃ​ការងារ​របស់​ខ្លួន កាន់តែ​ស្រឡាញ់ ការងារ​ខ្លួន​ស​ម្តៅ​បង្កើន​ផលិតភាព​ការងារ និង​ការ​ទាក់ទង​កាន់តែ​ល្អជា​មួយ​ថៅកែ និង​គោរព​ច្បាប់​ស្តី​ពី​ការងារ​ទាំងអស់​គ្នា ។

លោក​ អ៊ិ​ត សំ​ហេង បញ្ជាក់​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​បន្ត​រៀបចំ​កម្មវិធី​នេះ​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត ហើយ​សង្ឃឹមថា​កម្មករ​-​កម្ម​ការី​នី​នឹង​បន្ត​ចូលរួម​ក្នុង​កម្មវិធី​នេះ​កាន់តែ​អធិកអធម​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ