ខេត្តកំពង់ឆ្នាំង ៖ ប្រជាកសិករដាំម្ទេសផ្លោកនៅឃុំប្រឡាយមាស ស្រុកកំពង់លែង បានត្អូញត្អែពីដំណាំម្ទេសរបស់គាត់ឆ្នាំនេះចុះថោកជាខ្លាំង ធ្វើអោយពួកគាត់ខាតបង់ជាខ្លាំង កសិករខ្លះថា មិនអាចរូចថ្លៃចំណាយបានទេ ។ ទោះបីយ៉ាងនេះក្តី ពួកគាត់បាននិយាយថា ឆ្នាំនេះ ការដាំម្ទេសផ្លោកទទួលបានទិន្នផលខ្ពស់គ្រប់ៗគ្នា ដោយសារឆ្នាំនេះទឹកទន្លេឡើងធំលិចខ្នងកោះគ្រប់ទីកន្លែង ។
លោក ឌុច ជាកសិករនៅភូមិកោះឬស្សី ឃុំប្រឡាយមាស បាននិយាយថា តម្លៃម្ទេសផ្លោកឆ្នាំនេះបានចុះថោកជាខ្លាំង ហើយបើឡើងថ្លៃបានតែមួយភ្លែត ពេលអត់ម្ទេសប៉ុណ្ណោះ ។ ឆ្នាំនេះគាត់បានចំណាយទុនដាំម្ទេសផ្លោកអស់ប្រាក់ជាង៣,៥០លានរៀលទៅហើយមិនដឹងថា អាចរួចថ្លៃចំណាយដែរឬអត់ បើឆ្នាំនេះ បើម្ទេសចុះថោកម្លឹងៗ ។
កសិករបុរសឈ្មោះហៃ រស់នៅក្នុងភូមិកោះឬស្សី បាននិយាយថា ពេលគាត់ បានដឹកផ្លែម្ទេសផ្លោក យកមកលក់នៅចំណុចកំពង់ផែផ្សារក្រោមបានអោយដឹងថា គាត់បានប្រកបរបរដាំផ្លែម្ទេសជាង១០ឆ្នាំហើយ ឆ្នាំនេះម្ទេសគាត់បានផលច្រើនគួរសម ប៉ុន្តែគួរអោយស្តាយណាស់ ផ្លែម្ទេសបានធ្លាក់ចុះថោក បានត្រឹម១ពាន់ ទៅ១.១០០រៀលប៉ុណ្ណោះ ។ តម្លៃនេះ គឺថោកខ្លាំងពេក ប៉ុន្តែការចំណាយអស់ច្រើនណាស់ ហើយបើគិតជាសោហុយ គឺមិនរួចដើមឡើយ ហើយបើតម្លៃនៅតែថោកបែបនេះ គាត់មិនអាចបន្តដាំម្ទេសបានទៀតឡើយ ព្រោះការចំណាយច្រើន បើគិតទាំងថ្លៃពលកម្ម ថ្លៃស្រោចទឹក និងថ្លៃថ្នាំជាដើម មិនអាចរួចខ្លួននោះទេកុំថាឡើយបានប្រាក់ចំណេញខ្លះៗនោះ ។
ចំណែកស្ត្រី ឈ្មោះ សន ចន្ថា ដែលអ្នកទិញម្ទេសផ្លោកវិញ ក៏បានឲ្យដឹងដែរថា ប្រជាកសិករឆ្នាំនេះដាំម្ទេសបានច្រើនណាស់ ជាមធ្យមគាត់ទិញបានក្នុងមួយថ្ងៃជាង៥តោន ប៉ុន្តែគាត់ក៏អាណិតកសិករដែរ ព្រោះឆ្នាំនេះម្ទេសរបស់គាត់ ចុះថោកខ្លាំងពេក គាត់ទិញតាមហាងឆេងទីផ្សារ បើគាត់អោយថ្លៃជាងនេះគាត់ក៏ខាតដែរ ម្យ៉ាងវិញទៀតប៉ុន្មានថ្ងៃនេះ គាត់ទិញម្ទេសសល់ច្រើន លក់មិនទាន់ចេញអស់ទេ ពេលខ្លះត្រូវបង្ខំលក់ ព្រោះម្ទេសស្រស់បែបហ្នឹងក៏ឆាប់ខូចណាស់ដែរ ។ ស្ត្រីរូបនោះក៏បានបញ្ជាក់ដែរថា គាត់ជាឈ្មួញទិញកសិផលពីប្រជាពលរដ្ឋជាង១០ឆ្នាំហើយ គាត់បានដឹងច្បាស់ណាស់ មិនមែនតែផ្លែម្ទេសទេដែលចុះថោក កសិផលអ្វីក៏ដោយ អោយតែប្រជាពលរដ្ឋដាំបានច្រើន គឺតម្លៃទីផ្សារបានចុះថោកជាមិនខាន ដូចករណីផ្លែម្ទេសនេះជាដើម ។
សូមរំឮកដែរថា កន្លងទៅប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា កសិផលអ្វីក៍ដោយអោយតែបានពីដើមដៃគឺបានថ្លៃជាងគេ ហើយដល់ពេលសំបូរ គឺចុះថោកបែបហ្នឹងហើយ នេះជាសេដ្ឋកិច្ចទីផ្សារ ប៉ុន្តែក៏មានឆ្នាំខ្លះប្រជាកសិករដាំដំណាំចំមុខដំណាំមិនសំបូរ ក៍លក់បានថ្លៃច្រើនដែរ ៕
ប្រទេសជប៉ុន ៖ ទីភ្នាក់ងារស្រាវជ្រាវអវកាសជប៉ុន JAXA ដែលគ្រប់គ្រងលើបេសកកម្ម នៃការបញ្ជូនយានរ៉ូបូមួយ ទៅកាន់អាចម៍ផ្កាយធំមួយគូសបញ្ជាក់ថា រ៉ូបូអវកាសHAYABUSA2 កាលពីព្រឹក...
រាជធានីភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា ចាប់ពីខែមេសា ឆ្នាំ២០១៩ ខាងមុខតទៅ ប្រទេសជប៉ុននឹងបើកទីផ្សារទទួលពលករពីកម្ពុជា និង...
រាជធានីភ្នំពេញ ៖ មន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ទៅប្រធានពេទ្យសត្វនៅតាមបណ្ដាខេត្ត-ក្រុងទូទាំង...
ប្រទេសអេស្ប៉ាញ ៖ ពួកអ្នកគាំទ្រឯករាជ្យនៅតំបន់កាតាឡូញអេស្ប្ក៉ាញ កាលពីថ្ងៃទី២១កុម្ភៈ បាននាំគ្នាធ្វើបាតុកម្មនិងកូដកម្មព្រមទាំងរាំងខ្ទប់ផ្លូវថ្នល់និង...
ទីក្រុងវ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីដូណាល់ ត្រាំ (Donald Trump) របស់សហរដ្ឋអាមេរិកបានគំរាមកាលពីថ្ងៃទី២០ កុម្ភៈ ថា នឹងដាក់ពន្ធលើការនាំចូលយានយន្តពីអឺរ៉ុប ប្រសិនបើលោក...
ប្រទេសតួកគី ៖ អាជ្ញាធរតួកគីបានចេញបញ្ជាកាលពីថ្ងៃទី២២កុម្ភៈ ឲ្យចាប់ខ្លួនទាហាន២៩៥នាក់ សង្ស័យមានទំនាក់ទំនងជាមួយបណ្ដាញគ្រូប្រដៅសាសនា លោកFETHULLAH GULEN ដែលជាប់ចោទពី...
ខេត្តសៀមរាប ៖ បុរសម្នាក់ព្រោះតែខឹងឪពុកក្មេកស្តីបន្ទោស ខណៈឃើញខ្លួនចាប់ប្រពន្ធបង្ខាំងក្នុងផ្ទះ ស្រាប់តែទាញកាំបិតខ្វែវកាប់ឪពុកក្មេកគ្មានប្រណីដៃ បណ្តាលឱ្យដួល...
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា :គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០១៩ កើតឡើង១០លើក...
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលផ្នែកអន្តរាគមន៏ខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានចុះ...
ប្រទេសស៊ីរី-អាមេរិក ៖ ប៉ុន្មានសប្ដាហ៍ក្រោយការប្រកាស របស់លោកដូណាល់ត្រាំ ពីការដកកងទាហានអាមេរិកចេញពីស៊ីរី សហរដ្ឋអាមេរិក គូសបញ្ជាក់នាថ្ងៃទី២១កុម្ភៈថា...
ខេត្តមណ្ឌលគិរី ៖ ទីតាំងល្បែងស៊ីសងក្នុងចម្ការស្រល់មួយកន្លែង ស្ថិតនៅក្នុងភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង កំពុងបើកឲ្យជនជាតិខ្មែរចូលលេងម៉ាសេរីជា...
សម្បថគឺជាជំនឿបែបអរូបិយដែលបានចាក់ឫសយ៉ាងជ្រៅទៅក្នុងផ្នត់គំនិតរបស់ជនជាតិខ្មែរតាំងពីយូរលង់ណាស់មកហើយ និងកំពុងបន្តរីកសាយភាយនៅកម្ពុជា ទាំងអ្នកនយោបាយ និង...
ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់បានដឹងអំពីអត្ថប្រយោជន៍នៃការទទួលទានផ្លែត្របែកចំពោះសុខភាពរួចមកហើយ ប៉ុន្តែប្រហែលជាមិនធ្លាប់ឮទេថា ស្លឹកត្របែកក៏មានផ្ទុក...
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆបោកស្រាបៀរABC មួយកេសពីផ្ទះលក់ស្រាបៀរនិងភេសជ្ជៈមួយកន្លែង ហើយបានជិះម៉ូតូគេចខ្លួន ប៉ុន្តែត្រូវម្ចាស់ជិះម៉ូតូ...
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នកបើកបរឡាំប្រឺតាកង់បីឥណ្ឌា បំពាក់ប្រព័ន្ធPass App បានជាប់ចោទពីបទប៉ងចាប់នាងក្រមុំម្នាក់រំលោភ ពេលធ្វើដំណើរតាមផ្លូវស្ងាត់ ហើយឈប់...
រាជធានីភ្នំពេញ ៖ ក្រុមបាល់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំកម្ពុជា (U22កម្ពុជា)បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រ ពានរង្វាន់ AFF U22 Championship 2019ក្រោយពីយកឈ្នះក្រុម...
ខេត្តរតនគិរី ៖ កម្មកចំនួន១៤នាក់មានអាការក្អួតចង្អោរសង្ស័យពុលចំណីអាហារដែលផ្សំឡើងដោយត្រីសាច់ដឹកលក់តាមម៉ូតូ និងបន្លែបេះតាមពីក្នុងចំការ ។ ហេតុការកម្មកពុល...
ខេត្តព្រះសីហនុ ៖ សារធាតុញៀនចំនួន៨កញ្ចប់ធំ និង១៨កញ្ចប់តូច ព្រមទាំងបុរសជនជាតិចិនម្នាក់ បានត្រូវនគរបាលស្រុកព្រៃនប់ ចាប់ខ្លួននិងដកហូតបាននៅក្នុងចម្ការ...
ខេត្តកំពត ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងកំពុងតែបើកបរក្នុងល្បឿនលឿន ស្រាប់តែរ៉េចង្កូតទៅខាងស្តាំដៃបុករះដើមដូង និងផ្ទះប្រជាពលរដ្ឋទាំងកំរោល បណ្តាលឲ្យមានការ...
សហរដ្ឋអាមេរិក ៖ បណ្ដាសមាជិកសភានៃគណបក្សប្រជាធិបតេយ្យ គ្រោងដាក់នាថ្ងៃទី២២កុម្ភៈ កម្រោងច្បាប់មួយ ដែលសំដៅលុបចោលការប្រកាសអាសន្នជាតិ របស់ប្រធានាធិបតីលោកដូណាល់...