ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​បច្ចេកវិទ្យា AI ផ្តល់​ផលប្រយោជន៍​ដល់​មនុស្ស ឬ​ក៏​បំផ្លាញ ?

5 ឆ្នាំ មុន

Artificial intelligence (AI) គឺជា​ប្រធានបទ​នៅ​ក្នុង​ការ​សន្ទនា ដែល​បាន​ទទួល​ការ​ពេញ​និយម​​ខ្លាំង​បំផុត និង​មានការ​បែងចែក​គំនិត​ជា​ច្រើន ប៉ុន្តែ​អ្វី​ដែល​ឃើញច្បាស់ គឺ AI មាន​សក្តា​នុ​ពល​ដែល​នឹង​អាច​យក​ទៅ​អភិវឌ្ឍន៍​ក្នុង​ផ្នែក​ជា​ច្រើន​សម្រាប់​ធុរកិច្ច…

Artificial intelligence (AI) គឺជា​ប្រធានបទ​នៅ​ក្នុង​ការ​សន្ទនា ដែល​បាន​ទទួល​ការ​ពេញ​និយម​​ខ្លាំង​បំផុត និង​មានការ​បែងចែក​គំនិត​ជា​ច្រើន ប៉ុន្តែ​អ្វី​ដែល​ឃើញច្បាស់ គឺ AI មាន​សក្តា​នុ​ពល​ដែល​នឹង​អាច​យក​ទៅ​អភិវឌ្ឍន៍​ក្នុង​ផ្នែក​ជា​ច្រើន​សម្រាប់​ធុរកិច្ច និង​ជីវិត​រស់នៅ​របស់​យើង​គ្រប់​គ្នា ។ មនុស្ស​ខ្លះ​គិត​ថា AI នឹង​ចូល​ទៅ​គ្រប់គ្រង​ពិភពលោក ក្នុង​រយៈពេល​២​ឆ្នាំ​ទៀត ខណៈ​មនុស្ស​ខ្លះ​គិត​ថា វា​គ្មាន​ផ្លូវ​ក្លាយជា​ការ​ពិត​បាន​ទេ ។

លោក Bas De Vos អ្នក​ជំនួយការ​ផ្នែក​បច្ចេកវិទ្យា​ក្នុង​អង្គការ​មួយ​របស់ IFS Labs និយាយ​ថា ៖« AI គឺ​ដូចនឹង​មនុស្ស​ម្នាក់​ដែល​អាច​គិត និង​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​បាន​ក្នុង​លក្ខណៈ​ដូច​គ្នា​នឹង​មនុស្ស​យើង​ធ្វើ​ដែរ ប៉ុន្តែ​វា​នៅ​មិន​ទាន់​មាន​ប្រាជ្ញា​ទូទៅ​ដូច​មនុស្ស​ទេ » ។

លោក​បន្ត​ថា ៖« បច្ចុប្បន្ន​ AI​ បានកសាង​គុណសម្បត្តិ​ជា​ច្រើន​ដែល​មាន​អត្ថប្រយោជន៍​,​បាន​ទទួល ការ​អភិវឌ្ឍ​ឡើង​សម្រាប់​គោលបំណង​ដូច​ជា ការ​ប្រមូល​លទ្ធផល​ភាសា​ធម្មជាតិ (NLP), ការ​ចង​ចាំ​រូបភាព​, ឧបករណ៍​ស្វែងរក​ទិន្នន័យ​, ហ្គេ​ម​, ការ​ព្យាករ ឬ​គុណសម្បត្តិ​សំដៅលើ​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ » ។

វា​ជា​រឿង​ងាយ​ណាស់​សម្រាប់​ការ​អភិវឌ្ឍ AI នឹង​រៀនសូត្រ​គ្រប់​រឿងរ៉ាវ​ដោយ​ខ្លួនឯង រួម​ទាំង​ការ​រៀនសូត្រ​របស់​ម៉ាស៊ីន (Machine Learning) ប៉ុន្តែ​ក៏​នៅ​តែ​ជា​រឿង​ពិបាក​ដែល​នឹង​អាច​យក​ទៅ​ប្រើប្រាស់​បាន​ពិតប្រាកដ​។ ពិត​ណាស់​ថា មានគំនិត​ទាំង​រឿង​ងាយ និង​ពិបាក ក្នុង​ការ​អនុវត្ត​បច្ចេកវិទ្យា​នេះ​ក្នុង​ពេល​នីមួយ​ៗ​ដើម្បី​ធ្វើ​ការងារ​ឲ្យ​កើតឡើង ច្រើន​ជាង​ការ​បំផ្លាញ មិន​ថា​ក្នុង​ផ្នែក​ឧស្សាហកម្ម ឬ​ការ​បន្ថែមចំនួន​ប្រើប្រាស់​ការងារ​អុិ​ន​ធើ​រ​ណេ​ត​ ។ ជា​ចុង​ក្រោយ មនុស្ស​ជា​ច្រើន​នឹង​មាន​ការងារ​បន្ថែម ហើយនឹង​ទទួល​តម្លៃតបស្នង​ល្អ​ជាង​ពី​មុន ក្រៅពី​អាច​ដំណើរការ​ការងារ​បាន​យ៉ាង​មាន​ប្រសិទ្ធភាពឡើង​ផង​ដែរ ។

ហេតុនេះ គេ​សង្ឃឹមថា គុណសម្បត្តិ​របស់ AI នឹង​មាន​ច្រើន​ជាង​គុណវិបត្តិ ជា​ពិសេស​បំផុត បើ​មនុស្ស​ម្នា​បាន​ទទួល​ជំនួយ និង​គាំទ្រ​ក្នុង​ការ​រៀនសូត្រ​ជំនាញ​ថ្មី​ៗ ដែល​ពួក​គេ​នឹង​ត្រូវ​ធ្វើការ​ជា​គូ​ជាមួយ​ទេព​កោសល្យ​ផ្សេង​ៗ ។

ក្រៅពី​នេះ ការ​អភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា ប៉ុន្តែ​ប្រើប្រាស់​ពេលវេលា​យូរ​ជាង​អ្វី​ដែល​យើង​រំពឹង​ទុក​កាលពីមុន និង​ដើម្បី​ឲ្យ​វា​មាន​សតិបញ្ញា​ទូទៅ​ដូច​មនុស្ស​នោះ គឺ​អាច​នឹង​ត្រូវ​ប្រើ​ពេលវេលា​អភិ​វឌ្ឍន៍ AI ជា​ច្រើន​ទសវត្សរ៍​ទៀត ទើប​អាច​ក្លាយជា​ការ​ពិត​ទាំងស្រុង ។ ដូច្នេះ ស្ថានភាព​ដែល​អាច​ទៅ​រួច​ក្នុង​ពេល​នេះ គឺ​មនុស្ស និង AI ត្រូវ​ធ្វើការ​រួម​គ្នា ។ វា​មិនមែន​ជា​រឿង​អាក្រក់​ទេ ប៉ុន្តែ​ចាត់ទុកជា​ស្ថានការណ៍​ដែល​បង្កើត​បាតុភូត​បាន​មិន​តិច​ឡើយ ។

មិន​ថា​បច្ចេកវិទ្យា AI នឹង​ជួយ​ឲ្យ​យើង​អាច​បន្ថែម និង​ជំនួស​ការងារ​របស់​មនុស្ស​បាន​មួយ​ចំណែក​ក្តី ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ក៏​មានការ​បង្កើត​ការងារ​ថ្មី​ៗ​ឡើង​ផង​ដែរ ហើយ​ការងារ​ថ្មី​ៗ​ទាំងនេះ​នៅ​តែ​ត្រូវ​ប្រើប្រាស់​កម្លាំង​ពលកម្ម​មនុស្ស​ដែល​មាន​ជំនាញ​ខ្ពស់​ជាង ។

មានការ​លើក​ឡើង និង​មតិ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​សារសំខាន់​របស់​បច្ចេកវិទ្យា AI ព្រមទាំង​ការ​ស្វែងរក​តុល្យភាព​ក្នុង​ការ​សម្លឹង​មើល​ពិភពលោក​ក្នុង​គំនិត​វិជ្ជមាន និង​អវិជ្ជមាន ។ សរុប​មក កុំ​បារម្ភ​ខ្លាំង​ពេក​ពី​រឿង AI នឹង​មក​គ្រប់គ្រង ឬ​បំផ្លាញ​ពិភពលោក ប៉ុន្តែ​យើង​មើល​ពី​ហេតុផល​ខាង​ដើម គឺ​វា​មាន​ប្រយោជន៍​ច្រើន​យ៉ាង​ពិតប្រាកដ ជាង​ការ​ផ្តល់​ទោស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ