ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់​! គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ត្រូវ​តម្កល់​ប្រាក់​ប៉ុន្មាន​រតនាគារ​ជាតិ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា (​គ​.​ជ​.​ប​) សម្រាប់​រយៈពេល​២ ថ្ងៃនេះ​ការ​ទទួល​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ គឺ​បាន​ចំនួន​៣​គណបក្ស​ហើយ ក្នុង​នោះ​ផង​ដែរ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ត្រូវធ្វើ​ឡើង​តាម​ទម្រង់​បែបបទ​លេខ​១០០៨​របស់​(​គ​.​ជ​.​ប​)…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា (​គ​.​ជ​.​ប​) សម្រាប់​រយៈពេល​២ ថ្ងៃនេះ​ការ​ទទួល​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ គឺ​បាន​ចំនួន​៣​គណបក្ស​ហើយ ក្នុង​នោះ​ផង​ដែរ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ត្រូវធ្វើ​ឡើង​តាម​ទម្រង់​បែបបទ​លេខ​១០០៨​របស់​(​គ​.​ជ​.​ប​) ។

នេះ​បើ​យោង​តាម​ការ​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៨ ។ (​គ​.​ជ​.​ប​) បាន​បញ្ជាក់​ថា ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ត្រូវធ្វើ​ឡើង​តាម​ទម្រង់​បែបបទ​លេខ​១០០៨​របស់​គ​.​ជ​.​ប ដោយ​គណបក្ស​នយោបាយ​ត្រូវ​បំពេញ​ពាក្យសុំ​ចុះបញ្ជី​នេះ​ចំនួន​២(​ពីរ​)​ច្បាប់ និង​ត្រូវ​មាន​ឯកសារ​ភ្ជាប់​មក​ជាមួយ​ចំនួន​១០(​ដប់​)​ដូច​ខាងក្រោម ៖ ១- សេចក្តីចម្លង​លិខិតបញ្ជាក់​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ នៅ​ក្រសួងមហាផ្ទៃ​ចំនួន​១ (​មួយ​) ច្បាប់ ។ ២ – ឈ្មោះ​គណបក្ស​នយោបាយ​ជា​អក្សរ​ពេញ ជា​អក្សរ​កាត់ និង​សញ្ញា​សម្គាល់​គណបក្ស​នយោបាយ ។ ៣ – អាសយដ្ឋាន​នៃ​ទីស្នាក់ការ​កណ្តាល​គណបក្ស​នយោបាយ ។ ៤ – បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​សរុប​ទូ​ទាំង​ប្រទេស ។

បញ្ជី​នេះ​ត្រូវ​មាន​បេក្ខជន​ពេញ​សិទ្ធិ​ចំនួន​យ៉ាងតិច​១/៣(​មួយ​ភាគ​បី​) ស្មើនឹង​៤២​អាសនៈ​នៃ​ចំនួន​អាសនៈ​ក្នុង​រដ្ឋសភា និង​បេក្ខជន​បម្រុង​ចំនួន​ស្មើ​គ្មា​នឹង​បេក្ខជន​ពេញ​សិទ្ធិ ។ ៥ – ឈ្មោះ​មណ្ឌល​ដែល​គណបក្ស​នយោបាយ​មាន​បំណង​ទៅ​ឈរ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​តាម​មណ្ឌល​ទាំងនោះ ។ បញ្ជី​បេក្ខជន​ឈរឈ្មោះ​តាម​មណ្ឌល​ត្រូវ​មាន​បេក្ខជន​គ្រប់​តាម​ចំនួន​អាសនៈ និង​តាម​គំរូ​ដែល​គ​.​ជ​.​ប​ផ្តល់​ជូន ។ ចំពោះ​មណ្ឌលបោះឆ្នោត​ដែល​មាន​អាសនៈ​១(​មួយ​) ឬ​២(​ពីរ​) ត្រូវ​មាន​បេក្ខជន​បម្រុង​យ៉ាងតិច​៣(​បី​)​រូប ។ ៦ – សេចក្តី​ប្រកាស​អំពី​គណនី​ធនាគារ​ដែល​គណបក្ស​នយោបាយ​បាន​ទុក​ប្រាក់​ចំណូល​ផ្សេង​ៗ​រួម​ទាំង​វិភាគទាន​ដែល​បាន​មក​ពី​ប្រភព​ណា​ក៏​ដោយនៅ​ធនាគារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មានការ​ទទួលស្គាល់​ពី​ធនាគារជាតិ​នៃ​កម្ពុជា ។ ៧ – លក្ខន្តិកៈ​គណបក្ស​នយោបាយ និង​ឯកសារ​ផ្សេង​ៗ​ដែល​បញ្ជាក់​ពី​ការ​បង្កើត​គណបក្ស​នយោបាយ ។

៨ – សេចក្តី​ប្រកាស​របស់​គណបក្ស​នយោបាយ​ថា ចូលរួម​បោះ​ឆ្នោត និង​ទទួលយក​លទ្ធផល​បោះ​ឆ្នោត​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​ចូលរួម​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បទបញ្ជា និង​នីតិវិធី​របស់​គ​.​ជ​.​ប និង​ក្រមសីលធម៌ និង​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ។ ៩ – បញ្ជីរាយនាម​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ឬ​អង្គការ​សម​មូល​របស់​គណបក្ស​នយោបាយ ។ ១០ – បង្កាន់ដៃ​បង់ប្រាក់​តម្កល់​ចំនួន​១៥.០០០.០០០ (​ដប់​ប្រាំ​លាន​)​រៀល ដែល​ចេញ​ដោយ​រតនាគារ​ជាតិ ។ ជា​រួម គឺ​គណបក្ស​នីមួយ​ៗ​ត្រូវ​ដាក់​ប្រាក់​តម្កល់​ចំនួន​១៥.០០០.០០០​រៀល ឬ​ប្រមាណ​ជា ៣៧២០.៨៨​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​រតនាគារ​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ