ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​២​ថ្ងៃ NEC បាន​ទទួល​៣​គណបក្ស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​រយៈពេល​២​ថ្ងៃ​នៃ​ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​សម្រាប់​ការ​បោះ​ឆ្នោត ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ រដ្ឋសភា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ ឆ្នោត​បាន​ទទួល​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​គណបក្ស​នយោបាយ​ចំនួន​មួយ គឺ​គណបក្ស​សញ្ជាតិ​ខ្មែរ និង​មាន​គណបក្ស​ចំនួន​មួយ​មក​សុំ​ពាក្យ ដើម្បី​បំពេញបែបបទ​សុំ​ចុះ​ឈ្មោះ​បេក្ខជន…

រាជធានី​ភ្នំពេញ ៖ សម្រាប់​រយៈពេល​២​ថ្ងៃ​នៃ​ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​សម្រាប់​ការ​បោះ​ឆ្នោត ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ រដ្ឋសភា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ ឆ្នោត​បាន​ទទួល​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​គណបក្ស​នយោបាយ​ចំនួន​មួយ គឺ​គណបក្ស​សញ្ជាតិ​ខ្មែរ និង​មាន​គណបក្ស​ចំនួន​មួយ​មក​សុំ​ពាក្យ ដើម្បី​បំពេញបែបបទ​សុំ​ចុះ​ឈ្មោះ​បេក្ខជន ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​គ​.​ជ​.​ប ។

លោក​ឌឹ​ម សុ​វ​ណ្ណា​រុំ​សមាជិក គ​.​ជ​.​ប និង​ជា​អ្នកនាំពាក្យ​បាន​ប្រាប់​កោះសន្តិភាព​ដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៨​ថា សម្រាប់​ថ្ងៃ​ទី​២ នៃ​ការ​ទទួល​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ គ​.​ជ​.​ប បាន​ទទួល​ពាក្យសុំ​ចុះបញ្ជី​បេក្ខជន​គណបក្ស​ចំនួន​មួយ គឺ​គណបក្ស​សញ្ជាតិ​កម្ពុជា ហើយ​មាន​គណបក្ស​មក​សុំ​ពាក្យ ដើម្បី​បំពេញបែបបទ គឺ​គណបក្ស​ឆន្ទៈ​ខ្មែរ របស់​កូនប្រុស​លោក​គង់​គាំ ។

លោក​បញ្ជាក់​ថា «​ព្រឹក​មិ​ញ​នេះ​មាន​គណបក្ស​សញ្ជាតិ​ខ្មែរ​បាន​មក​សុំ​ចុះបញ្ជី​ដោយឡែក​គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​មក​សុំ​ពាក្យ​ទម្រង់​១០០៨ ទៅ​បំពេញបែបបទ ។ ហើយ​រហូត​មក​ដល់​ពេល​នេះ មាន​គណបក្ស​នយោបាយ​មក​សុំ​ពាក្យ​ទៅ​ចំ​ពេញ​បែបបទ​មាន​ចំនួន​១៨ គណបក្ស​នយោបាយ​» ។

លោក​បន្ត​ថា ចាប់តាំងពី​បើក​ដំណើរ​ទទួល​ពាក្យ​ចុះបញ្ជី​គណបក្ស​នយោបាយ​កាលពី​ថ្ងៃ​ទី​៣០ មេ​សា​មក គ​.​ជ​.​ប បាន​ទទួល​សុំ​បញ្ជី​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​បាន​ចំនួន​៣ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​សញ្ជាតិ​ខ្មែរ ។ លោក​បន្ថែម​ថា គ​.​ជ​.​ប​នឹង​ប្រើប្រាស់​ពេល​រយៈ​៧​ថ្ងៃ ដើម្បី​ពិនិត្យ​សម្រេច​ទទួលយក ឬ​មិន​ទទួលយក ហើយ​ប្រសិនបើ​គណបក្ស​នយោបាយ​មិន​ទាន់​បាន​បំពេញបែបបទ​គ្រប់គ្រាន់ គ​.​ជ​.​ប នឹង​បញ្ជូន​ទៅ​គណបក្ស​សាមី​វិញ​ដើម្បី​បន្ថែម ។ ផ្ទុយ​ទៅ​វិញ​ប្រសិនបើ​ពាក្យសុំ​របស់​គណបក្ស​នយោបាយ​មាន​ភាព​ត្រឹមត្រូវ គ​.​ជ​.​ប​នឹង​សម្រេច​ចុះ​ជា​ផ្លូវការ​តែ​ម្តង ។

លោក​បញ្ជាក់​ថា ៖ « អី​ញ្ចឹ​ង​ខ្ញុំ​គិត​ថា អាណត្តិ​ទី​៦​នេះ​គណបក្ស​នយោបាយ​ចំនួន​ច្រើន​មក​ប្រកួតប្រជែង ប៉ុន្តែ​យើង​មិន​អាច​កំណត់​បាន​ចំនួន​ប៉ុន្មាន​នោះ​ទេ តែ​យើង​ដឹង​ថា នៅ​ក្រសួងមហាផ្ទៃ​បាន​ទទួល​ចុះបញ្ជី​គណបក្ស​នយោបាយ​ចំនួន​៣៨ រួច​ហើយ​នៅ​គ​.​ជ​.​ប យើង​បាន​ចុះ​បាន​ចែក​ទម្រ​ង​១០០៨ ដល់​គណបក្ស​នយោបាយ​ចំនួន​២០​ទាំង​គណបក្ស​ដែល​បាន​ដាក់ ហើយ​មាន​ចំនួន​២១ គណបក្ស​នយោបាយ​» ។

ទាក់ទិន​នឹង​ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​នេះ​ដែរ​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​គេ ស្គាល់​ថា ជា​គណបក្ស​ថ្មី​មួយ​របស់​លោក គង់ មុនី​កា កូនប្រុស​ពៅ​របស់​អតីត​សមាជិក គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក គង់ គាំ គ្រោង​នឹង​ដាក់​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ទូ​ទាំង​២៥​មណ្ឌល (២៥​រាជធានី​-​ខេត្ត​) ហើយ​ប្រធាន​គ ណ​បក្ស​អាច​នឹង​ឈរឈ្មោះ​នៅ​មណ្ឌល​ភ្នំពេញ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​គណបក្ស​ឆន្ទៈ​ខ្មែរ លោក ហ៊ីង យឿ​ន ។

តំណាង​គណបក្ស​ថ្មី​សន្លាង​មួយ​នេះ​បាន​បន្ត​ថា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ គឺ​លោក គង់ មុនី​កា​ប្រហែលជា​នឹង​នៅ​ឈរឈ្មោះ​តំណាងរាស្ត្រ​នៅ​មណ្ឌល​ភ្នំពេញ ប៉ុន្តែ​ផែនការ​ល ម្អិ​ត​យ៉ាងណា​នោះ មិន​ទាន់​ជាក់ច្បាស់​នៅឡើយ​ទេ ។

លោក​បាន​ជម្រាប​ពី​គោលបំណង​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ​ផង​ដែរ​ថា គណបក្ស​ឆន្ទៈ​ខ្មែរ បង្កើត​ឡើង​ដើម្បី​ប្រមូល​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​ដូច​ជា ដាស់​ស្មារតី​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ធ្លាប់​គាំទ្រ​អតីត​គណបក្សប្រឆាំង​កាលពី​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៧ ឡើង​វិញ ។

គ​.​ជ​.​ប​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ប្រាប់​គណបក្ស​នយោបាយ​ពី​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត ត្រូវធ្វើ​ឡើង​តាម​ទម្រង់​បែបបទ​លេខ​១០០៨ របស់​គ​.​ជ​.​ប ដោយ​គណបក្ស​នយោបាយ​ត្រូវ​បំពេញ​ពាក្យសុំ​ចុះបញ្ជី​នេះ​ចំនូ​ន​២(​ពីរ​)​ច្បាប់​នឹង​ត្រូវ​ឯកសារ​ភ្ជាប់​មក​ជាមួយ​ចំនួន​១០ ដូច​ជាទី​១- សេចក្តីចម្លង​លិខិតបញ្ជាក់​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ នៅ​ក្រសួងមហាផ្ទៃ​ចំនួន​១​ច្បាប់ ។ ទី​២ – ឈ្មោះ​គណបក្ស​នយោបាយ​ជា​អក្សរ​ពេញ​ជា​អក្ស​កាត់ និង​សញ្ញា​សម្គាល់​គណបក្ស​នយោបាយ ។ ទី​៣ – អាសយដ្ឋាន​នៃ​ទីស្នាក់ការ​កណ្តាល​គណបក្ស​នយោបាយ ។ ទី​៤- បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ឆ្នោត​សរុប ទូ​ទាំង​ប្រទេស ។ បញ្ជី​នេះ​ត្រូវ​មាន​បេក្ខជន​ពេញ​សិទ្ធិ​ចំនួន​យ៉ាងតិច​១/៣ (​ភាគ​បី​) ស្មើនឹង ៤២​អាសនៈ នៃ​ចំនួន​អាសនៈ​ក្នុង​រដ្ឋសភា និង​បេក្ខជន​បម្រុង​ចំនួន​ស្មើគ្នា​នឹង​បេក្ខជន​ពេញ​សិទ្ធិ ។ ទី​៥ – ឈ្មោះ​មណ្ឌល​ដែល​គណបក្ស​នយោបាយ​មាន​បំណង​ទៅ​ឈរ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​តា​មណ្ឌល​ទាំងនោះ ។ បញ្ជី​បេក្ខជន​ឈរឈ្មោះ​តាម​មណ្ឌល​ទាំងនោះ ។ បញ្ជី​បេក្ខជន​ឈ្មោះ​តាម​មណ្ឌល​ត្រូវ​មាន​បេក្ខជន​គ្រប់​តាម​ចំនួន​អាសនៈ និង​តាម​គំរូ​ដែល​គ​.​ជ​.​ប ផ្តល់​ជូន ។ ចំពោះ​មណ្ឌលបោះឆ្នោត​ដែល​មាន​អាសនៈ​១ ឬ​២ ត្រូវ​មាន​បេក្ខជន​បម្រុង​យ៉ាងតិច​៣(​បី​)​រូប ។ ទី​៦ – សេចក្តី​ប្រកាស​អំពី​គណនី​គណនា​គារ​ដែល​គណបក្ស​នយោបាយ​បាន​ទុក​ប្រាក់​ចំណូល​ផ្សេង​ៗ រួម​ទាំង​វិភាគទាន​ដែល​បាន​មក​ពី​ប្រភព​ណា​ក៏​ដោយ នៅ​ធនាគា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មានការ​ទទួលស្គាល់​ពី​ធនាគារជាតិ​នៃ​កម្ពុជា ។ ទី​៧ – លក្ខន្តិកៈ​គណបក្ស​នយោបាយ និង​ឯកសារ​ផ្សេង​ៗ​ដែល​បញ្ជាក់​ពី​ការ​បង្កើត​គណបក្ស​នយោបាយ ។

ទី​៨ – សេចក្តី​ប្រកាស​របស់​គណបក្ស​នយោបាយ​ថា ចូលរួម​បោះ​ឆ្នោត និង​ទទួលយក​លទ្ធផល​បោះ​ឆ្នោត​ដែល​ប្រព្រឹត្តិ​ទៅ​ដោយ​សេរី​ត្រឹមត្រូវ​យុត្តិធម៌ និង​ចូលរួម​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​បទ​បញ្ហា និង​នីតិវិធី​របស់​គ​.​ជ​.​ប និង​ក្រមសីលធម៌ និង​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ។ ទី​៩ – បញ្ជីរាយនាម​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ឬ​អង្គការ​សម​មូល​របស់​គណបក្ស​នយោបាយ ។ ទី​១០ – បង្កាន់ដៃ បង់ប្រាក់​តម្កល់​ចំនួន​១៥​លាន​រៀល ដោយ​រតនាគារ​ជាតិ ។

ក្នុង​ករណី​គ​.​ជ​.​ប ពិនិត្យ​ឃើញ​ថា សំណុំ​លិខិត​របស់​គណបក្ស​នយោបាយ​ណាមួយ​ពុំ​បាន​បំពេញ​លក្ខខណ្ឌ ស្តី​ពី​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត គ​.​ជ​.​ប នឹង​ជូនដំណឹង​ទៅ​សា​ម៉ី​គណបក្ស​នយោបាយ​នោះ​វិញ ដើម្បី​បំពេញបន្ថែម ឬ​កែតម្រូវ ។ សា​ម៉ី​គណបក្ស​នយោបាយ​ត្រូវ​បំពេញ ឬ​កែតម្រូវ​លក្ខខណ្ឌ​ដែល​ខ្វះខាត​យ៉ាង​យូរ​៥​ថ្ងៃ បន្ទាប់​ពី​ថ្ងៃ​បាន​ទទួល​លិ​ខ​ជូនដំណឹង​របស់ គ​.​ជ​.​ប ។

ចំពោះ​គណបក្ស​នយោបាយ​វិញ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​នាយ​ឧត្តមសេនីយ៍​ខៀវ សុភ័គ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ កម្ពុជា​មាន​គណ​ប ក្ស​នយោបាយ​ចំនួន​៣៨ ហើយ​ត្រូវ​បាន​ចុះបញ្ជី​ទទួលស្គាល់​ភាព​ស្របច្បាប់​ដោយ​ក្រ សួង​មហាផ្ទៃ​ខណៈ​គណបក្ស​ចំនួន​២​ទៀត ពោល គឺ​គណបក្ស​ឆន្ទៈ​ខ្មែរ​របស់​កូនលោក គង់ គាំ និង​គណបក្ស​ខ្មែរ​ក្រោក​របស់​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុ​ង កំពុង​ដំណើរ ការ​ស្វែងរក​ស្នាម​មេដៃ ដើម្បី​ចុះបញ្ជី ។

សូម​ជម្រាប​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ចាប់ផ្តើម​ការ​ចុះបញ្ជី​គ ណ​ប ក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ ស ម្រា​ប់ ការ បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ចាប់ពី​ថ្ងៃ​ទី​៣០ ខែមេសា​ដល់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ