ខេត្តបន្ទាយមានជ័យ ៖ ពន្ធនាគារខេត្តបន្ទាយមានជ័យ ខែមេសា ឆ្នាំ២០១៨ ជនជាប់ឃុំមានចំនួន១,៥១២នាក់ កើនឡើង៣៦នាក់ ជនល្មើសជាប់ឃុំភាគច្រើនជាងគេគឺបទល្មើសគ្រឿងញៀន ក្នុងកិច្ចប្រជុំនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ។
ដោយយោងតាមរបាយការណ៍ខែមេសាឆ្នាំ២០១៨ នៅពន្ធនាគារខេត្តបន្ទាយមានជ័យ ជនជាប់ឃុំមានសរុបចំនួន១,៥១២នាក់ ស្រី១២៨នាក់ ជនត្រូវចោទមានចំនួន២៣៩នាក់ ស្រី១៨នាក់ ជនជាប់ចោទមានចំនួន៣១៤នាក់ ស្រី៣១នាក់ ពិរុទ្ធជនមានចំនួន៤៧៤នាក់ ស្រី៣៨នាក់ ទណ្ឌិតមានចំនួន៤៨៥នាក់ ស្រី៤១នាក់ ជនជាតិបរទេសមានចំនួន១៩នាក់ ស្រី០៤នាក់ អនីតិជនមានចំនួន៩៨នាក់ ស្រី០៣នាក់ កូនក្មេងតាមម្តាយមានចំនួន១៤នាក់ ស្រី០៥នាក់ ។
បើប្រៀបធៀបជនជាប់ឃុំក្នុងខែមេសាឆ្នាំ២០១៨នេះ កើនឡើង៣៦នាក់ ប្រៀបធៀបខែមីនា ឆ្នាំ២០១៨ ហើយបទល្មើសចាប់ចូលថ្មីដែលមានចំនួនច្រើនជាងគេ គឺបទល្មើសគ្រឿងញៀន និងបទល្មើសឃុំឃាំងជាក់ស្តែងដែលមានចំនួនច្រើនជាងគេបទល្មើសគ្រឿងញៀន ៕
ចែករំលែកព័តមាននេះ