ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេពធីតា​អង្គរ​សង្ក្រាន្ត​ទាក់ចិត្ត​ផលិតករ​ភាពយន្ត តែ​ជាប់​បម្រាម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ខ្ចរខ្ចាយ​កិត្តិនាម​ក្នុង​តំណែង​ជា​តួអង្គ​ទេពធីតា​ឆ្នាំ​ថ្មី ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត​មក កញ្ញា​សុ​គា គឹ​ម​លាង ត្រូវ​ផលិតកម្ម​មួយ​ចំនួន​ទាក់ទង​ឲ្យ​សម្តែង​ភាព​យន្ត ប៉ុន្តែ​ឳ​ពុក​ម្តាយ​នាង​មិន​ឲ្យ​សម្តែង​ទេ ។ ក្នុង​វ័យ​២០​ឆ្នាំ​កញ្ញា​សុ​គា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ខ្ចរខ្ចាយ​កិត្តិនាម​ក្នុង​តំណែង​ជា​តួអង្គ​ទេពធីតា​ឆ្នាំ​ថ្មី ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត​មក កញ្ញា​សុ​គា គឹ​ម​លាង ត្រូវ​ផលិតកម្ម​មួយ​ចំនួន​ទាក់ទង​ឲ្យ​សម្តែង​ភាព​យន្ត ប៉ុន្តែ​ឳ​ពុក​ម្តាយ​នាង​មិន​ឲ្យ​សម្តែង​ទេ ។

ក្នុង​វ័យ​២០​ឆ្នាំ​កញ្ញា​សុ​គា គឹ​ម​លាង ត្រូវ​មហាជន​កោត​ស​សើរ​ចំពោះ​រូប​សម្រស់​ដ៏​ស្រស់​សោភា​របស់​នាង​ពេល​គ្រង​សម្លៀក​បំពាក់​ជា​តួអង្គ​ទេពធីតា​ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​មក ។ ទាំង​រូប​សម្រស់ និង​ទេព​កោសល្យ​ក្នុង​នាម​ជា​អ្នករបាំ​ព្រះរាជ​ទ្រព្យ​ផង​នោះ សុ​គា គឹ​ម​លាង ទាក់ចិត្ត​ម្ចាស់​ផលិតករ​ភាពយន្ត​ចង់បាន​នាង​ចូលរួម​សម្តែង​ភាពយន្ត ។ ទោះជា​យ៉ាងណា​ក្តី​យុវតី​ដែល​មាន​ប្រភព​កំណើត​នៅ​រាជធានី​ភ្នំពេញ​រូប​នេះ​មិន​អាច​បំពេញ​បំណង​ផលិតករ​ទាំងនោះ​ឡើយ ដោយសារ​តែ​ឪពុក​ម្តាយ​របស់​នាង​មិន​ផ្តល់​ឱកាស​ឲ្យ​នាង​សម្តែង​ភាពយន្ត​ទេ ។

ជួប​កោះសន្តិភាព​តាម​ទូរស័ព្ទ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក កញ្ញា​សុ​គា គឹ​ម​លាង ឲ្យ​ដឹង​ថា បន្ទាប់​ពី​នាង​បាន​ទទួល​ការ​ចាប់អារម្មណ៍​ពី​ការ​តុបតែង​ខ្លួន​ជា​តួអង្គ​ទេពធីតា​អង្គរ​សង្ក្រាន្ត​​មក មាន​ផលិតកម្ម​ជា​ច្រើន​ទាក់ទង​នាង​ឲ្យ​ថត​ភាពយន្ត ។ ផលិតកម្ម​ទាំងនោះ​បាន​ទាក់ទង​នាង​ឲ្យ​សម្តែង​ទាំង​តួឯក និង​តួរង ដោយសារ​តែ​គេ​មើលឃើញ​ពី​ទេព​កោសល្យ​ដែល​នាង​មាន​លើ​ផ្នែក​សិល្បៈ ។ នាង​មិន​អាច​ចូលរួម​សម្តែង​តាម​ការ​ស្នើ​សុំ​ទាំង​អស់នោះ​ឡើយ ដោយសារ​តែ​មិន​មានការ​គាំទ្រ​ណា​ពី​ឪពុក​ម្តាយ​របស់​នាង ។ ពួក​គាត់​ស្រឡាញ់​របាំ​ព្រះរាជ​ទ្រព្យ​ដែល​នាង​បាន​ហាត់រៀន ហើយ​ចង់​ឲ្យ​ផ្តោត​តែ​លើ​ជំនាញ​នេះ​។

សុ​គា គឹ​ម​លាង បើ​ទោះបីជា​មិន​អាច​ចូលរួម​សម្តែង​ភាពយន្ត​ក៏​ដោយ ប៉ុន្តែ​នាង​មាន​ឱកាស​បាន​ថត​ជា​ស្ប៉ត​ពាណិជ​កម្ម និង​ថត​សំអាងការ​ខ្លះ​ៗ​ដែរ ។

ប្រសិនបើ​ទៅ​ថ្ងៃ​មុខ​មានឱកាស​នោះ សុ​គា គឹ​ម​លាង ចង់​សម្តែង​ក្នុង​ខ្សែភាពយន្ត​ដែល​និយាយ​ពី​ប្រវត្តិ និង​តម្លៃ​នៃ​សិល្បៈ​របាំ​បុរាណ​ខ្មែរ ព្រោះ​ការ​សម្តែង​រឿង​ប្រភេទ​នេះ​គឺ​មិនសូវ​មាន​ឈុត​ស្នេហា និង​ការ​កាច់​កុង​គ្នា​ច្រើន ម្យ៉ាង​វា​ក៏​ជា​ការ​លើក​កិត្តិយស​ដល់​សិល្បៈ​បុរាណ​ខ្មែរ​យើង​ផង​ដែរ ។

ចំពោះ​ឱកាស​គរង​តំណែង​តួអង្គ​ទេពធីតា​សុ​គា គឹ​ម​លាង ឲ្យ​ដឹង​ថា ក្រោម​ការ​ជ្រើស​រើស​ដោយ​ផ្ទាល់​ពី​អ្នកគ្រូ​របស់​នាង ហើយ​ក៏​មិនមែន​ជា​លើក​ដំបូង​សម្រាប់​នាង​ដែរ កាលពី​ឆ្នាំមមី នាង​ក៏​បាន​គ្រង​តំណែង​នេះ​ដែរ ។

សុ​គា គី​ម​លាង មាន​មោនភាព​ដែល​នាង​មានឱកាស​បាន​គ្រង​សម្លៀក​បំពាក់​បុរាណ​ខ្មែរ និង​តំណែង​ជា​តួអង្គ​ទេពធីតា ។ នាង​គ្រោង​នឹង​បង្ហាញ​ម៉ូ​ដ​សម្លៀក​បំពាក់​បុរាណ​ខ្មែរ ថ្មី​ៗ​ទៀត​នា​ពេល​ខាង​មុខ ។

ក្នុង​វ័យ​២០​ឆ្នាំ សុភា គឹ​ម​លាង បាន​ចាប់​អាជីព​ជា​អ្នក​រាំ​របាំ​បុរាណ​តែ​ម្នាក់​គត់​ក្នុង​គ្រួសារ ដោយ​នាង​គ្មាន​ឈាមជ័រ​ណាមួយ​ជា​អ្នកសិល្បៈ ក្រៅពី​អាជីព​រកស៊ី និង​អ្នកធ្វើការ​នោះ​នោះ​ទេ ។

សុភា គឹ​ម​លាង បាន​ចំណាយពេល​ហាត់​របាំ​បុរាណ​តាំងពី​អាយុ​១០​ឆ្នាំ ។ ក្នុង​នាម​ជា​អ្នករបាំ​បុរាណ​ស្រី​ស្អាត​រូប​នេះ​ធ្លាប់​បាន​ទៅ​សម្ដែង​នៅ​ប្រទេស​ជា​ច្រើន​ដើម្បី​ផ្សាយ​ពី​វប្បធម៌​ជាតិ ដូច​ជា ចិន វៀតណាម អា​ឡឺ​ម៉​ង ជាដើម ។ លើស​ពី​នេះ​ទៀត ក្រសួង​មន្ទីរ​មួយ​ចំនួន​តែងតែ​ស្នើ​ឲ្យ​នាង​រាំ​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទស្សនា​ទាំង​នៅ​ក្នុង និង​ក្រៅប្រទេស​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ