ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​លេង​ដាច់​យប់​ចូល​ដេក​ផ្ទះសំណាក់​ជាមួយ​សង្សារ​ ឆ្លៀត​ចេញ​ទៅ​ជួប​សង្សារ​មួយទៀត​ក៏​ត្រូវ​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ខណៈ​ដែល​នាំ​គ្នា​ដើរ​លេង​ជាមួយ​សង្សារ​ដាច់​យប់​ចូល​ផ្ទះសំណាក់​ហើយ​ឆ្លៀត​ចេញ​ទៅ​រក​សង្សារ​ម្នាក់​ទៀត​មិន​ទាន់​បាន​ជួប​ផង ត្រូវ​បាន​ក្រុម​ចោរ​ស្ទាក់​ប្លន់​វាយ​យក​ម៉ូតូ​ទៅ​បាត់​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​អធ្រាត្រ ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៤ ភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​៣…

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ខណៈ​ដែល​នាំ​គ្នា​ដើរ​លេង​ជាមួយ​សង្សារ​ដាច់​យប់​ចូល​ផ្ទះសំណាក់​ហើយ​ឆ្លៀត​ចេញ​ទៅ​រក​សង្សារ​ម្នាក់​ទៀត​មិន​ទាន់​បាន​ជួប​ផង ត្រូវ​បាន​ក្រុម​ចោរ​ស្ទាក់​ប្លន់​វាយ​យក​ម៉ូតូ​ទៅ​បាត់​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​អធ្រាត្រ ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៤ ភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ម៉ូតូ​ដែល​ក្រុម​ចោរប្លន់​យក​ទៅ​បាត់​ម៉ាក ZOOMER-X ពណ៌​ទឹកក្រូច​លា​យស ពាក់​ផ្លា​ក​លេខ ត្បូងឃ្មុំ 1B-4219 ហើយ​នារី​រង​គ្រោះ​ឈ្មោះ រ​.​ស​.​គ អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​កំពង់​ព្រីង ឃុំ​សិត​ត្បូ ស្រុក​ស្អាង ខេត្តកណ្តាល មានស្រុក​កំណើត​ភូមិ​កោះធំ ឃុំ​រតនគិរី ស្រុក​មោង ។

តាម​សម្តី​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​មក​ពី​ដើរ​លេង​ទីក្រុង​ភ្នំពេញ​គ្នា​៣​នាក់​សង្សារ និង​មិត្តភក្តិ​របស់​សង្សារ រហូត​ដល់​វេលា​ម៉ោង​ខាងលើ​សប្បាយ​ដាច់​យប់​ហើយ​នាំ​គ្នា​ចូល​ដេក​ផ្ទះសំណាក់​នៅ​ម្តុំ​មុខ​ព្រ​លាន​យន្តហោះ​ពោធិ​ចិន​តុង ស្រប​ពេល​នោះ​មាន​សង្សារ​ម្នាក់​ទៀត​បាន​ទូរស័ព្ទ​មក​លេង​ដឹង​ថា ពួក​ខ្លួន​កំពុង​ពពាក់ពពូន​គ្នា​នៅ​ក្នុងផ្ទះ​សំណាក់​ក៏​សុំ​មក​ចូលរួម​ដែរ​ទើប​នាង​ខ្ចី​ម៉ូតូ​របស់​សង្សារ​ជិះ​ទៅ​តាម​រក​សង្សារ​ម្នាក់​ទៀត​ដែល​ប្រាប់​ឲ្យ​ទៅ​ជួប​នៅ​ម្តុំ​បុរី​សែន​មនោ​រម្យ ផ្លូវជាតិ​លេខ​៤ មិន​ទាន់​បាន​ជួប​ផង​ត្រូវ​បាន​ក្រុម​ក្មេង​ស្ទាវ​ចំនួន​៥​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​ដេញ​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​ទៅ​បាត់ ។ ក្រោយ​កើតហេតុ​នារី​រង​គ្រោះ​បានរ​ត់ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ឲ្យ​ជួយ​ស្រាវជ្រាវ​ខណៈ​ដែល​ខ្លួន​ខ្ចី​ម៉ូតូ​សង្សារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ