ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជាអាណោចអាធ័មខ្លាំង​​ណាស់​

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់​​ ដោយ​សារ​តែ​ជំងឺ​ប្រកាច់​រើ​ឡើង ហើយ​រអិល​ធ្លាក់​ចូល​ទឹកស្ទឹង​ឈ្លក់ ដែល​ហេតុការណ៍​នេះ កើតឡើង កាលពី​វេលា​ម៉ោង​ង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧…

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់​​ ដោយ​សារ​តែ​ជំងឺ​ប្រកាច់​រើ​ឡើង ហើយ​រអិល​ធ្លាក់​ចូល​ទឹកស្ទឹង​ឈ្លក់ ដែល​ហេតុការណ៍​នេះ កើតឡើង កាលពី​វេលា​ម៉ោង​ង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧ មេ​សា ស្ថិត​នៅ​ចំណុច​ស្ទឹង​កំពង់​ដូន​ចេក ក្នុងភូមិ​ពារាំង ឃុំ​រាប ស្រុក​​ពារាំង ខេត្តព្រៃវែង ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ពុធ ទូច អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។

ជុំវិញ​ករណី​នេះ ត្រូវ​បាន​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​គឺជា​មនុស្ស​មាន​ជំងឺសរសៃប្រសាទ ហើយ​ឧស្សាហ៍​​កើត​អាកា​រៈ​ប្រកាច់​ជា​ញឹកញាប់ នៅ​ពេល​ជំងឺ​ធ្វើទុក្ខ​រើ​ឡើង​ម្តង​ៗ ។ ដោយឡែក ការ​ស្លាប់​នេះ ក្រោយ​ពី​ពិនិត្យ​រួច ឃើញ​ថា​មិន​មាន​ស្លាកស្នាម ឬ​របួស​ណាមួយ​ដែល​បញ្ជាក់​ថា ជា​ករណី​ឃាតកម្ម​នោះ
ទេ ។

អត្ថបទសរសេរ ដោយ