ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ជលផល ខ្លាច​ធំ​ដល់​ម្ល៉ឹង​ផង? ដូច​មិន​ជឿ​… (មាន​វីដេអូ)

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សាច់ញាតិ​អ្នកធំ​ម្នាក់​បាន​ដាក់​ដាយ​យក​ត្រី​នៅ​ព្រែក​ទន្លេ​វ៉ៃ​គោ ជាប់​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ពោធិ​តា​ហោ ក្រុង​ស្វាយ​រៀង គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បើកភ្នែក​មើល​ទេ ព្រោះ​ខ្លាច​ខ្សែ​អ្នកធំ​។ ហើយ​មហាជន​វិញ​បាន​រិះគន់​ចំ​ៗ​ថា បើ​ពលរដ្ឋ​អ្នករក​ត្រី​វិញ បើ​ហ៊ាន​តែ​អើត​ក្បាល​ចង​សន្ទូច…

ខេត្តស្វាយរៀង ៖ សាច់ញាតិ​អ្នកធំ​ម្នាក់​បាន​ដាក់​ដាយ​យក​ត្រី​នៅ​ព្រែក​ទន្លេ​វ៉ៃ​គោ ជាប់​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ពោធិ​តា​ហោ ក្រុង​ស្វាយ​រៀង គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បើកភ្នែក​មើល​ទេ ព្រោះ​ខ្លាច​ខ្សែ​អ្នកធំ​។

ហើយ​មហាជន​វិញ​បាន​រិះគន់​ចំ​ៗ​ថា បើ​ពលរដ្ឋ​អ្នករក​ត្រី​វិញ បើ​ហ៊ាន​តែ​អើត​ក្បាល​ចង​សន្ទូច ឬ​បង់សំណាញ់​ក្នុង​អាង​ព្រែក​ទន្លេ​វ៉ៃ​គោ​សាកមើល សមត្ថកិច្ច​មក​ដល់​ភ្លាម ចាប់​ផាកពិន័យ​ដោយ​ព្រមាន​ថា ត្រី​ធម្មជាតិ​ក្នុង​អាង​ព្រែក​ទន្លេ​វ៉ៃ​គោ គឺជា​ត្រី​ពូជ​ទុក​អភិរក្ស គ្មាន​ជន​ណា​ប្រព្រឹត្ត​បទល្មើស​លួច​ចង​សន្ទូច ឬ​បង់សំណាញ់​បាន​ទេ បើ​សមត្ថកិច្ច​ចាប់​បាន​នឹង​ផាកពិន័យ បើ​ករណី​មិន​រាងចាល​វិញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់​ការ​តាម​ច្បាប់​។

ប្រជា​នេសាទ​ថា ចំពោះ​សាច់ញាតិ​អ្នកធំ​ម្នាក់​នេះ​លួច​បើកទ្វារ​ទឹក​តាម​ប្រឡាយ​ក្រ​វ៉ា​ត់​ក្រុង​ដាក់​ដាយ​យក​ត្រី​ប៉ុន​មាត់​ប្រឡាយ នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ពោធិ​តា​ហោ ជាប់​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ពោធិ​តា​ហោ​តែ​ម្តង ក៏​ប៉ុន្តែ​មន្ត្រី​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​មិន​ខ្ចី​យក​ភ្នែក​មើល ព្រោះតែ​ខ្លាច​បុណ្យ​អ្នកធំ ឬ​សង្ស័យ​បាន​ទទួល​សំណែន​។

មហាជន​បាន​រិះគន់​ទៀត​ថា ការ​លួច​បើកទ្វារ​ទឹក​ដាក់​ដាយ​នេះ គឺ​ជិត​មួយ​ខែ​មក​ហើយ។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ មិន​អាច​រក​ការ​បំភ្លឺ​ពី​មន្ត្រី​ជលផល​បាន​ទេ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៧​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ