រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កម្លាំងសាលាខណ្ឌពោធិ៍សែនជ័យ ជាមួយនគរបានប៉ុស្តិ៍ចោមចៅទី១ បានចុះធ្វើការត្រួតពិនិត្យនៅទីតាំងចម្រុះសំណល់ប្រេងឆា សម្រាប់នាំទៅក្រៅប្រទេស ទៅតាមអ្វីដែលប្រជាពលរដ្ឋរាយការណ៍ថា ទីតាំងខាងលើកង្វក់ អត់មានអនាម័យ ប៉ះពាល់បរិស្ថាន ដែលចុះនៅវេលាម៉ោង៩ជាងព្រឹកមិញនេះ នៅតាមផ្លូវបេតុង ភូមិគោកចំបក់ ខណ្ឌពោធិ៍សែនជ័យ ។

រាយការណ៍បន្តថា សំណល់ប្រេងឆានោះ គេប្រមូលទិញតាមហាង ភោជនីយដ្ឋានដែលសល់ពីការគេ ចៀន -ឆារួចពី៣ដង យកមកចម្រុះនាំចេញទៅក្រៅប្រទេស តែតាមមើលទៅកន្លងមកប្រជាពលរដ្ឋថា មានលក់ឲ្យនៅក្នុងស្រុកផងដែរ រហូតលឺថា មានលក់នៅអ៊ឺរ៉ុបទៀតផង ។

ដោយខាងអាជ្ញាធរចុះត្រួតពិនិត្យមើលឃើញកង្វក់ ប៉ះពាល់បរិស្ថានមែន ហើយទីតាំងមានច្បាប់អនុញ្ញាតត្រឹមត្រូវ ប៉ុន្តែធ្វើអត់មានអនាម័យ ហើយឥឡូវកំពុងចាំមើលការពិសោធន៍នៅពេលក្រោយ បើសិនពិសោធន៍ឃើញមានប៉ះពាល់សុខភាពនោះ ខាងលោកនឹងបិទទីតាំងនោះតែម្តង ។

ក្រោយពីអាជ្ញាធរខណ្ឌពិនិត្យរួច ក៏រាយការណ៍ទៅឲ្យកាំកុងត្រួតពិនិត្យតាមក្រោយទៀត មើលថា មានគុណភាព ឬប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់អត់ ។

បញ្ជាក់ ៖ កាលពីឆ្នាំ២០១៧កន្លងទៅ គឺអាជ្ញាធរបានចុះទៅម្តងហើយ បន្ទាប់ពីប្រជាពលរដ្ឋបារាយការណ៍នោះ ៕


ចែករំលែកព័តមាននេះ