ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាតោហ៊ាថៅកែខារ៉ាអូខេវាយ​ទាត់​ធាក់នាង​កំពុប​​នោម…

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ក្នុង​ចំណោម​គ្នា​៣​នាក់ ត្រូវ​បាន​ថៅកែ​ខារ៉ាអូខេ​មួយ​កន្លែង​ នៅ​ផ្សារ​រតនា​ផ្លា​ហ្សា​បឹង​ត្របែក ប្រើ​អំពើ​ហិង្សាវាយ​ទាត់​ធាក់​កំពុប​នោម ដោយសារ​តែ​ក្រុម​នារី​ទាំងនេះ​ មិន​ព្រម​កំដរ​ភ្ញៀវ​ចេញ​ទៅ​អី​…​អី​…​ជាមួយ​នៅផ្ទះ​សំណាក់​ទ្វារ​នាគ​ខាងក្រៅ ។ បាតុភាព​នេះ​…

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ក្នុង​ចំណោម​គ្នា​៣​នាក់ ត្រូវ​បាន​ថៅកែ​ខារ៉ាអូខេ​មួយ​កន្លែង​ នៅ​ផ្សារ​រតនា​ផ្លា​ហ្សា​បឹង​ត្របែក ប្រើ​អំពើ​ហិង្សាវាយ​ទាត់​ធាក់​កំពុប​នោម ដោយសារ​តែ​ក្រុម​នារី​ទាំងនេះ​ មិន​ព្រម​កំដរ​ភ្ញៀវ​ចេញ​ទៅ​អី​…​អី​…​ជាមួយ​នៅផ្ទះ​សំណាក់​ទ្វារ​នាគ​ខាងក្រៅ ។ បាតុភាព​នេះ​ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ពេញ​មុខ​ហាង​ខារ៉ា​អូខេ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៣ មេ​សា នៅ​ផ្សារ​រតនា​ផ្លា​ហ្សា​បឹង​ត្របែក ចំណុច​ខារ៉ាអូខេ QI HAO GONG GOAN ហៅ (number 1 KTV) សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

នារី​រង​គ្រោះ​សុំ​មិន​ប្រាប់​អត្តសញ្ញាណ​បាន​ប្រាប​ឱ្យ​ដឹង​ថា ពួក​នាង​ទាំង​៣​នាក់​ជា​ជនជាតិ​ខ្មែរ​មិន​បាន​ធ្វើការ​នៅ​ទី​នេះ​ទេ ហើយ​ពួក​នាង​មក​ធ្វើការ​ទី​នេះ ដោយសារ​តែ​ស្គាល់​មិត្តភក្តិ​ធ្វើការ​នៅ​ទីនោះ ទូរស័ព្ទ​ហៅ​ទៅ​ធ្វើការ​ជាមួយ​កំដរ​ភ្ញៀវ​ស្ទាប​លេង​យក​តែ​លុយ​ធីប​ប៉ុណ្ណោះ ។ ពេល​ទៅ​ដល់​ខារ៉ាអូខេ​ខាងលើ ពួក​គាត់​បាន​ឡើង​ទៅ​ជាន់​ទី​បួន បន្ទប់ VIP 1 នៅ​ក្នុង​នោះ​មាន​ភ្ញៀវ​ប្រមាណ​ជា​១០​នាក់ សុទ្ធតែ​ភ្ញៀវ​ជនជាតិ​ចិន​ដាច់​ដាប ។ ពួក​នាង​ក៏​បាន​ចូល​ទៅ​ក្នុង​បន្ទប់​នោះ ហើយ​សួរនាំ​ទៅ​ដឹង​ថា ភ្ញៀវ​ជនជាតិ​ចិន​ទាំងនោះ​បម្រុង​នាំ​​ពួក​នាង​ទៅ​ផ្ទះសំណាក់​ទ្វារ​នាគ តែ​ពួក​នាង​មិន​ព្រម ក៏​បើកទ្វារ​ដើរ​ចេញ​មក​ក្រៅ​វិញ ក៏​ត្រូវ​ថៅកែ​ហាង​ជា​ជនជាតិ​ចិន​និង​បក្សពួក​ឃាត់​មិន​ឱ្យទៅ​ណា ហើយ​បង្ខំ​ឱ្យ​ពួក​នាង​បម្រើភ្ញៀវ​វិញ​គឺ​ឃើញ​ស្ត្រី​ខ្មែរ​កំដរ​ដូច​ក្របីឃ្លៀច​ឃើញ​ចេក​ហៀរ​ទឹកមាត់​កក្លាក់ ។ ប៉ុន្តែ​ពួក​នាង​មិន​ព្រម​គឺ​នៅ​តែ​ដើរ​ចេញ​ក៏​ត្រូវ​ថៅកែ​ហាង​ជា​ជនជាតិ​ចិន​នោះ​ខឹង បាន​ស្ទុះ​ទៅ​ធាក់​ពីក្រោយ​លើ​ពួក​នាង​ម្នាក់ ក្នុង​ចំណោម​៣​នាក់ ហើយ​បោច​សក់​វាយដំ​លើ​រូបរាង​កាយ​នាង​ដែល​ជា​ស្ត្រី​ទន់ខ្សោយ​ទាំង​កំរោល បណ្តាល​ឲ្យ​កំពុប​នោម របួស​និង​បង្ក​ការ​ភ្ញាក់ផ្អើល​ពាសពេញ​កន្លែង​កើតហេតុ ។

ក្រោយ​កើតហេតុ​ថៅកែ​ចិន​នោះ បាន​សង​សំណង​ទៅ​ពួក​នាង​ចំនួន​៥០០​ដុល្លារ​ជា​ថ្នូរ​មិន​ប្តឹងប្តល់ តែ​ពួក​នាង​មិន​ព្រម ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ត្របែក នឹង​សំណូមពរ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ជួយ​រក​យុត្តិធម៌​ជូន​ពួក​គាត់​ផង ព្រោះ​ទ​ង្វើ​នេះ​ហាក់បីដូចជា មិន​ឱ្យ​តម្លៃ​លើ​ស្ត្រី​ខ្មែរ​សោះឡើយ ដែល​ប្រព្រឹត្តិ​ដោយ​ជនជាតិ​ចិន ជា​ជនបរទេស ហើយ​អាង​លុយ​ចង់​បំបិទមាត់ ។ មិន​ទាន់​ដឹង​ថា​រឿង​ក្តី​នេះ​ត្រូវ​បាន​ដោះស្រាយ​ដោយ​វិធី​ណា​នៅឡើយ​ទេ​ព្រឹក​ម្សិលមិញ​។ នគរបាល​ប៉ុស្តិ៍​ប្រាប់​កោះ​សន្តិ​ភាព​ថា ស្ត្រី​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ក្រសួងមហាផ្ទៃ​បន្ត​ទៀត​ហើយ ។ចាំ​មើល​តើ​វាសនា​ថៅកែ ​និង​ហាង​ខារ៉ាអូខេ​ដ៏​កោងកាច​នេះ​ ត្រូវ​ដោះស្រាយ​បែប​ណា ? យក​ល្អ​បើ​មិន​ចំណេញ​ដល់​រដ្ឋ​ទេ បិទ​ចោល​តែ​ម្តង​ទៅ​…​ស្រួល​មិន​ស្រួល​ខារ៉ាអូខេ​នេះ​អត់​ច្បាប់​ផង ក៏​មិនដឹង ៕ ​

អត្ថបទសរសេរ ដោយ