ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​បរទេស​ម្នាក់​ដេក​ស្លា.ប់​នៅ​ក្នុង​បន្ទប់​ជួល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ជនជាតិ​ក្រូ​អាត មាន​ជំងឺ​បេះដូង​ប្រចាំ​កាយ​បាន​ដេក​ផ្កាប់មុខ​ស្លាប់​រហូត​មាន​សភាព​ហើម​ស្អុយ​ទៅ​ហើយ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​៨៦…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ជនជាតិ​ក្រូ​អាត មាន​ជំងឺ​បេះដូង​ប្រចាំ​កាយ​បាន​ដេក​ផ្កាប់មុខ​ស្លាប់​រហូត​មាន​សភាព​ហើម​ស្អុយ​ទៅ​ហើយ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​៨៦ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៦ ផ្ទះ​លេខ​៩៧B ស្ថិត​នៅ​ក្នុង​ក្រុម​២៦៩ ភូមិ​២២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។ សព​ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ NINOSLAV MILIKOVIC ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ ជា​ជនជាតិ​ក្រូ​អាត ស្នាក់​នៅ​ចំណុច​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ជា​ម្ចាស់ផ្ទះ​មានឈ្មោះ លី សូ​សាន ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ស្នាក់​នៅ​ចំណុច​កើតហេតុ​ខាងលើ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​មក​ជួល​បន្ទប់​លេខ​០៦​ក្នុង​តំលៃ​មួយ​ខែ​៥០​ដុល្លារ រស់នៅ​បាន​ប៉ុន្មាន​ខែ​នេះ​ទេ កន្លង​មក​ជន​រង​គ្រោះ​តែងតែ​ប្រាប់​អ្នក​ជិតខាង​ដែល​ជា​ជនជាតិ​បរទេស​ដូច​គ្នា​ថា ខ្លួន​មាន​ជំងឺ​បេះដូង និង​ជំងឺលើសឈាម ហើយ​ពេល​ដែល​ជន​រង​គ្រោះ​ធ្វើ​ទុក​ម្តង​ៗ​តែងតែមាន​អាកា​រៈ​តឹងទ្រូង ពិបាក​ដកដង្ហើម​ណាស់​រួច​ក៏​ដើរទៅ​ទិញ​ថ្នាំផឹក​ដោយ​ខ្លួនឯង លុះ​ពេល​ដល់​ថ្ងៃ​កើតហេតុ​ខាងលើ អ្នក​ដែល​រស់នៅ​ជិតខាង​គាត់​បាន​ធំ​ក្លិនស្អុយ​ចេញ​មក​ពី​បន្ទប់​០៦ ហើយ​ពេល​នោះ​ដែល​អ្នក​ជិតខាង​បាន​ដើរទៅ​រុញ​ទ្វារ​មិន​បាន​ចាក់សោ ស្រាប់តែ​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​ដេក​ផ្កាប់មុខ​ហើយ​ហើម​ស្អុយ សង្ស័យ​ស្លាប់​៤​ទៅ​៥​ថ្ងៃ​បានជា​ហើម​បែប​នេះ ភ្លាម​ៗ​នោះ​ដែរ ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​មើល​រួម និង​សមត្ថកិច្ច​ចុះ​មក​ធ្វើ​កោសល្យ​វិ​ច្ច័​យ ។

តាម​ការ​សន្និដ្ឋាន និង​វាយតម្លៃ​របស់​គ្រូពេទ្យ និង​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស​ង្ន​ការដ្ឋាន​រាជធានី​ភ្នំពេញ គឺ​សព​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​តែ​ជំងឺ​គាំងបេះដូង ។ ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​តម្កល់​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ