ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំរី បឹ​ក គុក ដួល​សន្លប់​ក្នុង​ព្រៃ​ ស្លា.ប់​ហើយ (​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បន្ថែម​​បានឱ្យ​ដឹង​កាល​រសៀល​ថ្ងៃ​ទី​២៣ មេសា​នេះ ថា ដំរី​មួយ​ក្បាល​ឈ្មោះ បឹ​ក គុក វ័យ​៣៥​ឆ្នាំ បាន​ស្លាប់​បាត់បង់​ជីវិត​ហើយ…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បន្ថែម​​បានឱ្យ​ដឹង​កាល​រសៀល​ថ្ងៃ​ទី​២៣ មេសា​នេះ ថា ដំរី​មួយ​ក្បាល​ឈ្មោះ បឹ​ក គុក វ័យ​៣៥​ឆ្នាំ បាន​ស្លាប់​បាត់បង់​ជីវិត​ហើយ កាលពី​ល្ងាច​ថ្ងៃ​ទី​២២ មេ​សា ក្រោយ​ពី​​ដួល​សន្លប់​ពេញ​មួយ​ថ្ងៃ ព្រោះតែ​កង្វះ​ការ​ថែទាំ និង​ការ​ផ្តល់​ចំណីអាហារ​មិន​គ្រប់គ្រាន់​។

លោក ធី យ៉ាង ប្រជា​ការពារ​ភូមិ​ពូ​តាំង​ឲ្យ​ដឹង​ថា ដំរី បឹ​ក គុក ​ធ្លាក់ខ្លួន​ដួល​សន្លប់​កាលពី​ល្ងាច​​ថ្ងៃ​ទី​២១ មេ​សា នឹង​ស្លាប់​នៅ​ថ្ងៃ​បន្ទាប់ ក្រោយ​ពី​ម្ចាស់​វា​នឹង​អ្នក​ភូមិ​ខិតខំ​ជួយ​សង្គ្រោះ​​ដែរ តែ​មិន​អាច​ជួយ​បាន ព្រោះ​សុខភាព​វា​បាន​ចុះ​ខ្សោយ​ខ្លាំង​ពេក​។ ហើយ​​បើ​កុំ​តែ​ម្ចាស់​យក​ទៅ​ចង​ទុក​ចោល​នៅ​មួយ​កន្លែង​ម្ល៉េះ ដំរី​មួយ​ក្បាល​នេះ​មិន​ស្លាប់​​នោះ​ទេ​។

​តាម​ការ​បញ្ជាក់​ពី​អ្នក​ភូមិ​ថា សព​ដំរី​ខាងលើ​អាច​នឹង​មិន​ត្រូវ​បាន​គេ​កប់​នោះ​ទេ ព្រោះ​តែ​កន្លែង​ដែល​វា​ស្លាប់​នោះ​នៅ​ក្នុង​ព្រៃ​ជាប់មាត់​អូរ​ឆ្ងាយ​ពី​ភូមិ ហើយ​មិន​អាច​យក​គ្រឿង​ចក្រ ឬ​មធ្យោបាយ​ណាមួយ​ជីក​កប់​បាន​ឡើយ ព្រោះ​ដំរី​នេះ​មាឌធំ​ពិបាក​សែង​ចេញ និង​នៅ​ជិត​កន្លែង​នោះ​សុទ្ធតែ​ដុំ​ថ្មដា​មិន​អាច​ជីក​បាន​ឡើយ​។ ហើយ​ខណៈ​ពេល​នេះ​ម្ចាស់​របស់​វា​កំពុង​តែ​រៀបចំ​ពិធី​បុណ្យសព​ឱ្យ​ដំរី បឹ​ក គុក នៅ​មាត់​អូរ​តេ​ក្នុង​ព្រៃ ។

ព័ត៌មាន​ល​ម្អឹ​ត​មាន​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព

គួរ​រំលឹក​ថា ៖

https://kohsantepheapdaily.com.kh/article/625561.html

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ