ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណាច…​ផុយស្រួយ

6 ឆ្នាំ មុន
  • ភ្នំពេញ

មុន​បុណ្យចូលឆ្នាំ​ថ្មី​…​មានការ​គំរាម​ថា​នឹង​មាន​ដាក់​គ្រឿងផ្ទុះ​…​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ដើម្បី​គំរាម​ដល់​វិស័យ​សន្តិសុខ​ជាតិ​…​។ អ្នក​គំរាម​បំផ្ទុះ​ឱ្យ​កើត​ចលាចល​…​ត្រូវ​បាន​ផ្សាយ​ថា​ឈ្មោះ សម សេរី ដែល​ជា​អ្នកប្រឆាំង​រាជរដ្ឋាភិបាល​… ទីបំផុត​សន្តិសុខ និង​សុវត្ថិភាព​មាន​ពេញ​បរិបូរណ៍​ក្នុង​ពិធីបុណ្យ​៣​ថ្ងៃ​សម្រាប់​អាណាចក្រ​កម្ពុជា​…​ដែល​បញ្ជាក់​ថា​…​វិស័យ​សន្តិសុខ​ជាតិ​របស់​កម្ពុជា​យើង​មាន​ភាពរឹងមាំ​…​គ្មាន​ខ្មាំងសត្រូវ​ណាមួយ​រំលោភ​បាន​ឡើយ​…​។ ទូ​ទាំង​ប្រទេស​សម័យ​តេ​ជោ​សែន​កាន់​អំណាច​…​មាន​សន្តិភាព​ពេញលេញ​…​សន្តិភាព​ពេញ​បរិបូរណ៍​…​សន្តិភាព​និង​ការ​អភិវឌ្ឍ​កំពុង​កើត​មាន​ជា​និរន្ត​…​ដែល​ចាំបាច់​ត្រូវ​តែ​ថែរក្សា​បន្ត​…​ព្រោះ​ច្រើន​ជំនាន់​ច្រើន​របប​មក​ហើយ​…​គ្មាន​ទេ​សន្តិភាព​បែប​នេះ ។ សូមកុំ​ភ្លេច​…​សម័យ​មុន​មាន​អ្នកប្រឆាំង​ធំ​ឈ្មោះ…

មុន​បុណ្យចូលឆ្នាំ​ថ្មី​…​មានការ​គំរាម​ថា​នឹង​មាន​ដាក់​គ្រឿងផ្ទុះ​…​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ដើម្បី​គំរាម​ដល់​វិស័យ​សន្តិសុខ​ជាតិ​…​។

អ្នក​គំរាម​បំផ្ទុះ​ឱ្យ​កើត​ចលាចល​…​ត្រូវ​បាន​ផ្សាយ​ថា​ឈ្មោះ សម សេរី ដែល​ជា​អ្នកប្រឆាំង​រាជរដ្ឋាភិបាល​…
ទីបំផុត​សន្តិសុខ និង​សុវត្ថិភាព​មាន​ពេញ​បរិបូរណ៍​ក្នុង​ពិធីបុណ្យ​៣​ថ្ងៃ​សម្រាប់​អាណាចក្រ​កម្ពុជា​…​ដែល​បញ្ជាក់​ថា​…​វិស័យ​សន្តិសុខ​ជាតិ​របស់​កម្ពុជា​យើង​មាន​ភាពរឹងមាំ​…​គ្មាន​ខ្មាំងសត្រូវ​ណាមួយ​រំលោភ​បាន​ឡើយ​…​។

ទូ​ទាំង​ប្រទេស​សម័យ​តេ​ជោ​សែន​កាន់​អំណាច​…​មាន​សន្តិភាព​ពេញលេញ​…​សន្តិភាព​ពេញ​បរិបូរណ៍​…​សន្តិភាព​និង​ការ​អភិវឌ្ឍ​កំពុង​កើត​មាន​ជា​និរន្ត​…​ដែល​ចាំបាច់​ត្រូវ​តែ​ថែរក្សា​បន្ត​…​ព្រោះ​ច្រើន​ជំនាន់​ច្រើន​របប​មក​ហើយ​…​គ្មាន​ទេ​សន្តិភាព​បែប​នេះ ។

សូមកុំ​ភ្លេច​…​សម័យ​មុន​មាន​អ្នកប្រឆាំង​ធំ​ឈ្មោះ សម សារី​…​ទំ​បំផុត​បរាជ័យ​ទៅ​ហោង​…​។

សម័យនេះ​…​មាន​អ្នកប្រឆាំង​ធំ​លេចធ្លោ​ជាងគេ​…​ឈ្មោះ​សម រ​ង្ស៊ី ឈ្មោះ កឹ​ម សុខា ឬ​ហៅ​សម សុខា​…​ដែល​មាន​ឯកសារ​បញ្ជាក់​ពី​ទ​ង្វើ​ក្បត់ជាតិ​…​បាន​ធ្វើ​ឱ្យ​កក្រើក​ពេញ​អាណាចក្រ​កម្ពុជា ។

ឥឡូវនេះ​…​លេច​ឈ្មោះ​អ្នកប្រឆាំង​សន្តិភាព​មួយទៀត​ហើយ​…​ឈ្មោះ សម សេរី ដែល​កំពុង​រស់នៅ​បរ ទេស…​។

សម័យ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ជិត​មក​ដល់​ហើយ​…៣​ខែ​ទៀត​ប៉ុណ្ណោះ​…​ដែល​តាម​ជើង​លេខ​របស់​បក្ស​កាន់​អំណាច​ថា​…​គ្មាន​ចំណុច​ណាមួយ​កែប្រែ​ទេ​…​គ្រប់​គ្នា​ត្រូវ​ទៅ​បោះ​ឆ្នោត​…​។

កម្ពុជា​យើង​…​បើ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​ប្រភព​បស្ចិមប្រទេស​ទេ​…​គ្មាន​ការ​គំរាម​ធ្វើសង្គ្រាម​ពី​មហាអំណាច​អា​មេ​រិ​ក​ទេ​…​គ្មាន​ការ​លក់ខ្លួន​ឱ្យ​មហាអំណាច​សេរី​ទេ​…​សន្តិភាព​និង​ការ​អភិវឌ្ឍ​នៅ​តែ​ធ្វើ​ដំណើរ​…​នៅ​តែ​រឹង​មាំ​រាប់​ជំនាន់​ទៀត​យ៉ាង​ពិតប្រាកដ​…​។

ប៉ុន្តែ​ប្រសិនបើ​ផ្ទុយ​ទៅ​វិញ​…​ប្រសិនបើ​គ្មាន​ការ​ដឹកនាំ​រឹង​មាំ​ទេ​…​កម្ពុជា​យើង​នឹង​«​ផុយ​ស្រួយ​…»​អាច​ក្លាយជា​ប្រទេស​ស៊ី​រី​ទី​២​មិន​ខាន​ឡើយ​…​។

សន្តិភាព​មិន​ងាយ​រកបាន​ទេ​…​ឯ​សង្គ្រាម​វិញ​ផុយ​ស្រួយ​ណាស់​…​ព្រោះ​ធ្លាប់​ឆ្លងកាត់​រាប់​សតវត្សរ៍​មក​ហើយ​… ដោយសារ «​តែ​អំណាច​» និង​បក្សពួក «​មហាអំណាច​»​បរទេស​…៕

អត្ថបទសរសេរ ដោយ