ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធី សុវណ្ណ​ថា ខឹង​ការ​បង្អាប់ «ជាប់​ជ័យ​លា​ភី​ក្នុង​កម្មវិធី​រៀបចំ​ទុក​មុន »

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ក្នុង​នាម​ជា​បេ​ក្ខ​នារី​មួយ​រូប​ដែល​ជាប់​ជ័យ​លា​ភី​ក្នុង​កម្មវិធី Queen of the Spa ​រៀបចំ​នៅ​ប្រទេស​កូរ៉េ​នា​ពេល ថ្មី​ៗ​កន្លង​មក កញ្ញា​ធី សុវណ្ណ​ថា បាន​ចេញ​សារ​ព្រមាន​បុរស​ម្នាក់​ឲ្យ​សុំ​ទោស​ជា​បន្ទាន់​ពី​រឿង​បរិហារកេរ្តិ៍​កម្មវិធី​នោះ…

រាជធានី​ភ្នំពេញ​៖​ក្នុង​នាម​ជា​បេ​ក្ខ​នារី​មួយ​រូប​ដែល​ជាប់​ជ័យ​លា​ភី​ក្នុង​កម្មវិធី Queen of the Spa ​រៀបចំ​នៅ​ប្រទេស​កូរ៉េ​នា​ពេល ថ្មី​ៗ​កន្លង​មក កញ្ញា​ធី សុវណ្ណ​ថា បាន​ចេញ​សារ​ព្រមាន​បុរស​ម្នាក់​ឲ្យ​សុំ​ទោស​ជា​បន្ទាន់​ពី​រឿង​បរិហារកេរ្តិ៍​កម្មវិធី​នោះ ។

ការ​ព្រមាន​របស់​ធី សុវណ្ណ​ថា បន្ទាប់​ពី​សារព័ត៌មាន​អេ​ឡិច​ត្រូ​និក​នៅ​ក្នុងស្រុក​មួយ​បាន​ចុះ​ផ្សាយ​ភាព​មិន​ប្រក្រតី​ដែល​បាន​កើតឡើង​ក្នុង​កម្មវិធី Queen of the Spa នេះ​ផង​ដែរ។

បេ​ក្ខ​នារី​ដែល​ជាប់ First Runner នៅ​ក្នុង​កម្មវិធី​នោះ​កញ្ញា​ធី សុវណ្ណ​ថា បាន​ចាត់​ទុក​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​នោះ​គឺជា​ការ​ផ្សាយ​តាម​អារម្មណ៍​មិន​មាន​ភស្តុ​តាង​ច្បាស់​លាស់​ឡើយ ។

បើ​តាម​ការ​ចុះ​ផ្សាយ​ពី​បណ្តាញសារព័ត៌មាន​នោះ​បាន​អះអាង​ពី​ភាព​មិន​ប្រក្រតី​នៃ​កម្ម​វិធី Queen of the Spa ដោយ​ថា កម្មវិធី​នោះ​ជា​កម្មវិធី​បោក​បញ្ជោត ហើយ​ជា​កម្មវិធី​ដែល​​បាន​រៀបចំ​ទុកជា​មុន ។ ប្រភព​ដដែល​នោះ​បាន​ដកស្រង់​សំដី​បេ​ក្ខ​នារី​ដែល​បាន​ចូលរួម​ផង​ដែរ​នោះ​ឲ្យ​ដឹង​ថា កម្មវិធី​នោះ​មិន​មាន​បេ​ក្ខ​នារី​ចូលរួម​ដូច​ជា​ការ​ប្រកាស​នោះ​ឡើយ ពោល​គឺ​មាន​តែ​៣​ប្រទេស​ប៉ុណ្ណោះ ។ ចំនួន​៣​ប្រទេស​ដែល​បាន​ចូលរួម​នោះ​គឺ​មាន​​តែ​កម្ពុជា វៀតណាម និង​ប្រទេស​កូរ៉េ​២ ទៅ​៣​នាក់ ដែល​ទំនង​អាច​ជា​ជនជាតិ​វៀត​ណាម​ដូច​គ្នា ព្រោះ​មិន​ចេះ​និយាយ​ភាសា​កូរ៉េ​នោះ​ទេ ។ បេ​ក្ខ​នារី​ដែល​ចូលរួម​ប្រកួត​គឺ​តម្រូវ​ឲ្យ​បង់លុយ​ចាប់ពី​៥០០​ដុល្លារ​ទៅ​២​ពាន់​ដុល្លារ ដើម្បី​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេស​កូរ៉េ ក្នុង​ពេល​ដែល​ទៅ​ដល់​កន្លែង​ប្រកួត​ក៏​តម្រូវ​ឲ្យ​បង់លុយ​សម្រាប់​ការ​ស្នាក់​នៅ និង​ការ​ចំណាយ ផ្សេង​ៗ​ផង​ដែរ ។

ដោយឡែក​ហ្វេ​ស​ប៊ុ​កមួយ​ដែល​ដាក់​ឈ្មោះ​ថា Borng Rin Starmodel បាន​បង្ហោះ​សារ​គាំទ្រ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​នោះ​ថា វា​ជា​ការណ៍​ពិត សាក្សី​នៅ​ទាំងអស់ មិន​បាន​បំភ្លៃ មិន​បង្ខូច​គេ​និយាយ​អ្វី​ដែល​ពិត ហើយ​វា​ជា​ការ​ចង​ចាំ​មិន​អាច​បំភ្លេច​បាន​ក្នុង​មួយ​ជីវិត​នេះ និង​បេ​ក្ខ​នារី​កម្ពុជា​ទាំងអស់ ។

បន្ទាប់​ពី​មានការ​លើក​ឡើង​បែប​នោះ ធី សុវណ្ណ​ថា បាន​ចេញ​សារ​ព្រមាន​ទៅ​កាន់​បុរស​ម្នាក់​ជា​សាធារណៈ ដើម្បី​ឲ្យ​គេ​សូមទោស​ជា​បន្ទាន់​ចំពោះ​ការ​បរិហា​កេរ្តិ៍​ម​កម្មវិធី​នោះ ។

តាម​រយៈ​ហ្វេ​ស​ប៊ុ​ក ធី សុវណ្ណ​ថា បាន​បង្ហោះ​ថា សារ​ព្រមាន​ថា «​លោក​ខេ​ម​រិ​ន លោក​បាន​បរិហារកេរ្តិ៍​កម្មវិធី Queen of the Spa ឆបោក​ប្រាក់​ឧកញ៉ា​ថន និង​រៃ​លុយ​ខុស​ច្បាប់​ពី​បេ​ក្ខ​នារី​។ ខ្ញុំ​ទុក​ពេល​ឲ្យ​លោក​២៤​ម៉ោង សុំ​ទោស​ជា​បន្ទាន់ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ