ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត​ប្រមាណ​ជាង​២២០​នាក់​​នឹង​ត្រូវ​បាន​បន្ថយ និង​លើកលែងទោស​ពេល​បុណ្យពិសាខបូជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​គឹ​ម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​ថា ទណ្ឌិត​ចំនួន​២២៨​នាក់ ស្ត្រី​១៨​នាក់ នឹង​ត្រូវ​បាន​លោក​រដ្ឋមន្ត្រី​អង្គ​វង្ស វ​ឌ្ឍា​នា និង​ដឹកនាំ​កិច្ចប្រជុំ​នៅ​រសៀល​ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ ៖ លោក​គឹ​ម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​ថា ទណ្ឌិត​ចំនួន​២២៨​នាក់ ស្ត្រី​១៨​នាក់ នឹង​ត្រូវ​បាន​លោក​រដ្ឋមន្ត្រី​អង្គ​វង្ស វ​ឌ្ឍា​នា និង​ដឹកនាំ​កិច្ចប្រជុំ​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ដែល​នា​ទីស្តីការ​ក្រសួងយុត្តិធម៌ ដើម្បី​ពិនិត្យ​បញ្ជី​អ្នកទោស​មក​ពី​ពន្ធនាគារ និង​មណ្ឌល​ឃុំឃាំង សរុស​២២​ទូ​ទាំង​ប្រទេស ។

លោក​ថា លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ថ្នាក់​ជាតិ​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើ​សុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ដើម្បី​ពិនិត្យ​សំណើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ក្នុង​ឱកាស​បុណ្យពិសាខបូជា ដែល​ទទួល​បាន​ពី​គណៈកម្មការ​ថ្នាក់​រាជធានី​ខេត្ត (​ពន្ធនាគារ​ចំនួន​១៨) និង​គណៈកម្មការ​ក្រសួងមហាផ្ទៃ​(​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤) លើ​បញ្ជី​ទណ្ឌិត​ស្នើ​សុំ​សរុប ២២៨​នាក់ (​ស្ត្រី​១៨​នាក់​) ។

បញ្ចាក់ សូម​ជម្រាប​ជូន​ថា កាលពី​បុណ្យចូលឆ្នាំ​ខ្មែរ​កន្លង​ទៅ ៖ គណៈកម្មការ​ជាតិ​បាន​ពិនិត្យ និង​សម្រេច​ស្នើ​សុំ​ការ​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត​សរុប​៥០​រូប (​ស្ត្រី​៦​រូប​) ក្នុង​នោះ​បន្ធូរ​បន្ថយទោស​ដល់​ទណ្ឌិត​ចំនួន​៤២​រូប (​ស្ត្រី​៥​រូប​) និង​លើកលែងទោស​ដល់​ទណ្ឌិត​ចំនួន​៨​រូប​(​ស្ត្រី​១​រូប​) សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ ក្នុង​ចំណោម​បញ្ជី​ដែល​បាន​ស្នើ​សុំ​ពី​គណៈកម្មការ​ក្រសួងមហាផ្ទៃ និង​គណៈកម្មការ​រាជធានី​ខេត្ត​ចំនួន​៣២១​រូប ៕

កែសម្រួលដោយ