ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុស្សាវរីយ៍​រីករាយ​របស់​អ្នកសិល្បៈ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​អង្គរ​សង្ក្រាន្ត​បាន​បញ្ចប់​ទៅ តារា​ជា​ច្រើន​បាន​សម្តែង​មោទន​ភាព និង​សប្បាយ​រីករាយ​ដែល​មានឱកាស​បាន​ចូលរួម​សម្តែង​ជូន​ទស្សនិកជន​ទស្សនា។ តារា​ទាំង​អស់នោះ​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា អង្គរ​សង្ក្រាន្ត​ដែល​បាន​រៀបចំ​ឡើង​នា​ឆ្នាំ​នេះ​ពី​ជា​ខុស​ប្លែក​ពី​ឆ្នាំ មុន​ៗ ក្នុង​នោះ​មានកម្ម​វិធី​កម្សាន្ត​ជា​ច្រើន​សម្រាប់​ភ្ញៀវ​ទេស​ចរ​ជាតិ និង​អន្តរជាតិ​ចូលរួម​លេង​កម្សាន្ត​នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​អង្គរ​សង្ក្រាន្ត​បាន​បញ្ចប់​ទៅ តារា​ជា​ច្រើន​បាន​សម្តែង​មោទន​ភាព និង​សប្បាយ​រីករាយ​ដែល​មានឱកាស​បាន​ចូលរួម​សម្តែង​ជូន​ទស្សនិកជន​ទស្សនា។

តារា​ទាំង​អស់នោះ​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា អង្គរ​សង្ក្រាន្ត​ដែល​បាន​រៀបចំ​ឡើង​នា​ឆ្នាំ​នេះ​ពី​ជា​ខុស​ប្លែក​ពី​ឆ្នាំ មុន​ៗ ក្នុង​នោះ​មានកម្ម​វិធី​កម្សាន្ត​ជា​ច្រើន​សម្រាប់​ភ្ញៀវ​ទេស​ចរ​ជាតិ និង​អន្តរជាតិ​ចូលរួម​លេង​កម្សាន្ត​នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ។

តារា​សម្តែង​កញ្ញា​លី​លី លើក​ឡើង​ថា «​អង្គ​រស​ង្គ្រា​ន្ត​បី​ថ្ងៃ​នៅ​សៀមរាប​បាន​បញ្ចប់ បន្សល់​​នូវ​អនុស្សាវរីយ៍​ជា​ច្រើន និង​ការ​រួម​សាមគ្គី​គ្នា​ដើម្បី​ឱ្យ​ប្រជាជន​ខ្មែរ និង​ជន​បរទេស ទទួល​បាន​ភាព​សប្បាយ​រីករាយ និង​ការ​រាំរែក​នៅ​តាម​ភូមិ នីមួយ​ៗ ។ ស​ង្គ្រា​ន្ត​ឆ្នាំ​នេះ​ពិតជា​មាន​ន័យ​ខ្លាំង​ណាស់​សំរាប់​ខ្ញុំ បើ​ប្រៀបធៀប​ទៅ​នឹង​ស​ង្គ្រា​ន្ត​ឆ្នាំ មុន​ៗ ព្រោះ​​វា​បូក​រួមការ​សប្បាយ ការ​នឿយហត់ ទឹកភ្នែក​អាណិត​គ្នា​ទៅ​វិញ​ទៅ​មក ។ ទាំង​អស់នេះ​គឺ​ដើម្បី​បង្កើត​ការ​សប្បាយ​ទៅ​ដល់​ប្រជាជន​ខ្មែរ និង​ជនជាតិ​បរទេស​ដែល​ចូល​មក​កម្សាន្ត​ក្នុង​ប្រទេស​កម្ពុជា​តំបន់​ប្រាសាទ​សៀមរាប ទឹកដី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា»​។

ដោយឡែក​សម្រាប់​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​លោក​ឆ​ន សុវណ្ណ​រាជ បាន​លើក​ឡើង​ថា «​ខ្ញុំ​បាន​ចូលរួម​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត វា​រឹតតែ​អស្ចារ្យ​ខ្លាំង​ណាស់​សម្រាប់​ឆ្នាំ​នេះ ហើយ​ក៏​សូម​អរគុណ​ដល់​បងប្អូន​ដែល​ជា​កងកម្លាំង​មាន​សមត្ថកិច្ច និង​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ទាំងអស់​ដែល​បាន​ជួយ​ការពារ និង​ជួយ​សម្រួល​ការងារ​ជា​ច្រើន​ដល់​ប្រជាជន​ខ្មែរ​យើង និង​ភ្ញៀវ​បរទេស​ដែល​បាន​ចូលរួម​ក្នុង​អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ »​។

តារ​សម្តែង និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា លើក​ឡើង​ថា «​បេសកកម្ម​អង្គ​រស​ង្ក្រា​ន និង​អច្ឆរិយ​អង្គរ ត្រូវ​បាន​បញ្ចប់​ហើយ នាង​ខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​បងប្អូន​សិល្បករ សិល្ប​ការិនី និង​ក្រុមការងារ​ទាំងអស់​ដែល​បាន​ចូលរួម​សម្តែង និង​ជួយ​ចាត់ចែង​រៀប​ចំការ​សម្តែង​ក្នុង​រឿង​អច្ឆរិយ​អង្គរ ។ ដោយសារ​តែ​ការ​ខំប្រឹង​ប្រែង​របស់​ពួក​យើង​ទាំងអស់​គ្នា​នេះ​ហើយ ទើប​យើង​ទាំងអស់​គ្នា​បាន​ទទួល​ការ​គាំទ្រ និង​ការ​កោតសរសើរ​ពី​ថ្នាក់ដឹកនាំ ក៏​ដូច​ជា​ក្រុមការងារ សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា​ផង​ដែរ ។

តាម​ពិត​លើក​នេះ​ទំហំ​ការ​សម្តែង​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ តែ​កម្លាំង​ក្រុមការងារ​តិច មិនសូវ​មាន​អ្នក​ជួយ តែ​យើង​បាន​ទទួល​ជោគជ័យ​គួរ​ជាទី​មោ​ទ​នៈ កម្លាំង​តិច ហើយ​ហត់ តែ​យើង​សប្បាយចិត្ត និង​ភាព​ជោគជ័យ​មួយ​នេះ ។ ទាំងនេះ​គឺ​បាន​មក​ពី​កម្លាំង​សាមគ្គី​នៃ​ការ​សហការ​ជា​ធ្លុង​មួយ​របស់​បងប្អូន​យើង ។

អង្គរ​សង្ក្រាន្ត​ត្រូវ​បាន​បញ្ចប់ តែ​អ្វី​ដែល​នៅ​សល់​ដិតដាម គឺ​ស្នាមញញឹម​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​ចូលរួម​អបអរ​នូវ​មហា​ព្រឹត្តិការណ៍​ដ៏​ល្អ​នេះ »​។

ក្នុង​នាម​ប្រធាន​សមាគម​តារា​បង្ហាញ​ម៉ូ​ដ​កម្ពុជា (Cambodia Super Models Association) កញ្ញា​ឌួ​ង ហ្សូ​រី​ដា បាន​លើក​ឡើង​ថា​«​សូម​អរគុណ​ដល់​បង​ប្រធាន សស​យក និង ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ការ​ផ្តល់​ឱកាស​ការងារ​ស្ម​គ្រ័​ចិត្ត​ចូលរួម​ជា​ផ្នែក​មួយ​នៃ​ការងារ​អង្គ​រស​ង្រា្ក​ន្ត​រយៈពេល​៦​ឆ្នាំ​ជាប់​គ្នា​រហូត​មក ។

សូម​កោតសរសើរ​ដល់​តារា​របស់​ក្រុម​យើង​ទាំងអស់​នូវ​ការ​យក​បេះដូង​ពិតប្រាកដ​របស់ ប្អូន​ៗ​ចូលរួម​បម្រើ​ប្រជាជាតិ ស្ម​គ្រ័​ចិត្ត​ជួយ​ការងារ សស​យក និង​បង្កើត​ការ​កម្សាន្ត សប្បាយ​ៗ​​តាម​រយៈ​គ្រប់​សកម្មភាព​កូរ​គ្រប់កន្លែង​ដែល ប្អូន​ៗ​ចុះ​ទៅ​តាម​ការ​រៀបចំ​របស់​ក្រុមការងារ ។

អ្វី​ដែល​រឹតតែ​ធ្វើ​ឱ្យ​នាង​ខ្ញុំ​ក្នុង​នាម​ជា​ប្រធាន​ក្រុម​មាន​មោទនភាព​ខ្លាំង​បំផុត​ចំពោះ ប្អូន​ៗ​នោះ គឺ​ការ​មិន​រើសអើង ទាមទារ​តែ​នៅ​ក្នុង​កញ្ចក់​ទូរទស្សន៍ ត្រូវ​តែ​ឡើង​ឆាក​ដើម្បី​ភាព​លេចធ្លោ ភាព​ល្បីល្បាញ តែ​ផ្ទុយ​ទៅ​វិញ អ្នក​ទាំងអស់​គ្នា​បាន​យល់​យ៉ាង​ច្បាស់​នូវ​គ្រប់​យ៉ាង​ដើម្បី​បុព្វហេតុ​នៃ​ការ​រៀប​ចំការ​បង្កើត​បរិ​យា​ស្និទ្ធស្នាល​ជាមួយ​ក្រុមការងារ និង​មហាជន​តាម​រយៈ​សកម្មភាព​នៃ​ការ​ចូលរួម​កម្សាន្ត​គ្រប់​ទិស​ទី​នៃ​ការ​ចាត់តាំង​របស់​ក្រុមការងារ ។ ទាំងនេះ​ហើយ​គឺជា​ជោគជ័យ​ដែល ប្អូន​ៗ​ទទួល​បានការ​គាំទ្រ និង​ឆក់​យក​បេះដូង​មហាជន​ឱ្យ​រឹតតែ​ស្រឡាញ់​គាំទ្រ ប្អូន​ៗ​ទ្វេ​ឡើង »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ