ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​បរទេស​ម្នាក់​ស្លា.ប់​ក្នុងផ្ទះ​សំណាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​អា​មេ​រិ​កាំ​ង​វ័យ​២៩​ឆ្នាំ​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ផ្ងារពោះ​ស្លាប់​នៅ​បន្ទប់​ជាន់​ទី​៤ ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង ខណៈ​ពេល​ដែល​ដល់​ថ្ងៃ​ចេញ​ទៅ​វិញ​ហើយ មិន​ទាន់​ឃើញ​ចុះ បុគ្គលិក​ឡើង​ទៅ​មើល ទើប​ដឹង និង​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​តែ​ម្តង…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​អា​មេ​រិ​កាំ​ង​វ័យ​២៩​ឆ្នាំ​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ផ្ងារពោះ​ស្លាប់​នៅ​បន្ទប់​ជាន់​ទី​៤ ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង ខណៈ​ពេល​ដែល​ដល់​ថ្ងៃ​ចេញ​ទៅ​វិញ​ហើយ មិន​ទាន់​ឃើញ​ចុះ បុគ្គលិក​ឡើង​ទៅ​មើល ទើប​ដឹង និង​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​តែ​ម្តង ។ ការ​ណី​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​០០​ព្រឹក ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់​លេខ​២១១ ជាន់​ទី​៤ ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង ដែល​មាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ​៣១០ ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន ។

តាម​ប្រភព​ពី​សម្ថ​កិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ CHAGNON ROSS WESTCOTT អាយុ​២៩​ឆ្នាំ មុខរបរ​ជា​ភ្ញៀវ​ទេសចរ កាន់​លិខិតឆ្លងដែន​លេខ ៧២០៥១៦៨៤៩ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ផ្ងារពោះ​នៅ​លើ​គ្រែ​ពូក​ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​ខ្លួន ។ បុរស​រង​គ្រោះ​បាន​ចូល​មក​ជួល​បន្ទប់​លេខ​២១១ ជាន់​ទី​៤ របស់​ផ្ទះ​មួយ​កន្លែង ស្នាក់​នៅ​តែ​ម្នាក់ឯង នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ និង​ត្រូវ​ចេញ​ទៅ​វិញ​ក្នុង​ថ្ងៃ​ទី​២០ ខែមេសា នេះ​វិញ​នោះ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ដោយ​មានការ​សង្ស័យ​ដល់​ថ្ងៃ​ចេញ​ហើយ នៅ​មិន​ទាន់​ឃើញ​បុរស​ជនជាតិ​អាម​រិ​កាំ​ង​រូប​នេះ​ចុះ​មក​ទៀត​នោះ បុគ្គលិក​របស់​ផ្ទះសំណាក់​ម្នាក់​ក៏​បាន​ឡើង​ទៅ​មើល ក្នុង​គោលបំណង​ចង់​សួរនាំ​គាត់​ថា តើ​រូប​គាត់​ត្រូវ​ចេញ ឬ​ក៏​ស្នាក់​នៅ​បន្ត​ទៀត ពេល​ដែល​បើកទ្វារ​ចូល​ក៏​ស្រាប់តែ​ប្រទះ​ឃើញ​រូបគេ​ដេក​ស្លាប់​ផ្ងារពោះ​នៅ​លើ​គ្រែ​ពូក​បាត់​ទៅ​ហើយ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង និង​រាយការណ៍​ប្រាប់​កម្លាំង មាន​សម្ថ​កិច្ច​មូលដ្ឋាន​ឲ្យ​ដឹង​ពី​រឿង​នេះ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន និង​ជំនាញ​ក៏​បាន​ចុះ​មក​ដល់​ផ្ទះសំណាក់​កើតហេតុ​ខាងលើ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​កោសល​វិ​ច្ច័​យ​ទៅ​លើ​សាកសព​បុរស​ជនជាតិ​អាម​រិ​ក​កាំ​ង​ខាងលើ​ដោយ​បាន​បញ្ជាក់​ថា «​បុរស​បុរស​រង​គ្រោះ​រូប​នេះ​គាត់​បាន​ស្លាប់​ដោយសារ​តែ​ជំងឺ​គាំងបេះដូង​ពិតប្រាកដ​មែន​» ទើប​បញ្ជូន​យក​ទៅ​តម្កល់​ទុក​នៅ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​កាន់​ប្រទេស​កំណើត​របស់​គេ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ