ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ស៊ី​ដាច់មែន រថយន្ត​ស៊េរី​ទំនើប​ដល់​ទៅ​៣​គ្រឿង

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ពី​បទ​សមគំនិត​ក្នុង​អំពើ​រំលោភ​លើ​សេចក្តី​ទុកចិត្ត​។ ក្រោយ​ជនសង្ស័យ​រូប​នោះ ជួល​រថយន្ត​ស៊េរី​ទំនើប​ចំនួន​៣​គ្រឿង ចង់ស៊ី​ដាច់​ពី​ភ្នំពេញ​មក​កាន់​ខេត្តស្ទឹងត្រែង ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​កាលពី​ថ្ងៃ​ទី​១៩ មេ​សា…

ខេត្តស្ទឹងត្រែង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ពី​បទ​សមគំនិត​ក្នុង​អំពើ​រំលោភ​លើ​សេចក្តី​ទុកចិត្ត​។ ក្រោយ​ជនសង្ស័យ​រូប​នោះ ជួល​រថយន្ត​ស៊េរី​ទំនើប​ចំនួន​៣​គ្រឿង ចង់ស៊ី​ដាច់​ពី​ភ្នំពេញ​មក​កាន់​ខេត្តស្ទឹងត្រែង ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​កាលពី​ថ្ងៃ​ទី​១៩ មេ​សា ស្ថិត​នៅ​ភូមិ​ស្ពានថ្ម សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។

មន្ត្រី​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹង​ថា យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​មាត្រា​លេខ​១៩៥ និង​មាត្រា​បន្តបន្ទាប់​នៃ​ក្រម​និ​តិ​វិធី​ព្រហ្មទណ្ឌ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឈិ​ន ថុ​ល ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ក្បាល​ជួរ ឃុំ​សំបុក ស្រុក​ក្រចេះ ខេត្តក្រចេះ ជា​អ​និ​តិ​ជន (​គេចខ្លួន​) ។

មន្ត្រី​អាវុធ​ស្ទឹង​ត្រែង​បន្ត​ថា បន្ទាប់​ពី​ចាប់ខ្លួន​ជនសង្ស័យ​នោះ​រួច​មក សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​ដែល​បាន​រក​ឃើញ​រថយន្ត​ស៊េរី​ទំនើប​ចំនួន​៣​គ្រឿង បញ្ជូន​មក​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ។ មន្ត្រី​អាវុធហត្ថ​បន្ថែម​ថា នៅ​ក្នុង​ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​ចោទប្រកាន់់​ពី​បទ​សមគំនិត​ក្នុង​អំពើ​រំលោភ​លើ​សេចក្តី​ទុកចិត្ត ដែល​បាន​ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល​កាលពី​អំឡុង​ខែមករា ដល់​ខែមេសា ឆ្នាំ​២០១៨ ។

ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ និង​ដកហូត​រថយន្ត​ស៊េរី​ទំនើប​៣​គ្រឿង​ខាងលើ​រួច​មក កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​ប្រគល់​ជនសង្ស័យ​ព្រមទាំង​រថយន្ត​ទាំង​៣​គ្រឿង​ទៅ​កាន់​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​ចាត់ការ​បន្ត​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ មេ​សា ២០១៨​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ