ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូចចិត្ត​នឹង​ម្តាយ​ស្តីបន្ទោស​ចង​.​ក​សម្លា.ប់​ខ្លួន

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួនឯង​ព្រោះ​តូចចិត្ត​នឹង​ម្តាយ​ស្តីបន្ទោស​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ។ ហេតុ​កាណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៨ នៅ​ភូមិ​កំបោរ ឃុំ​ភ្នំ​លៀប…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួនឯង​ព្រោះ​តូចចិត្ត​នឹង​ម្តាយ​ស្តីបន្ទោស​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ។ ហេតុ​កាណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៨ នៅ​ភូមិ​កំបោរ ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ដាច់​ចិត្ត​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ឈ្មោះ ធិ សុ​ជា អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​កំបោរ ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន​ដោយ​ខ្លួនឯង​នៅ​ខាងលិច​ឈាង​ខាងជើង​ផ្ទះ​របស់​ខ្លួន​ចំងាយ​ប្រហែល​៤០​ម៉ែត្រ ចង​នឹង​ដើម​ស្វាយ​កំពស់​២,៣០​ម៉ែត្រ ចង​ជាមួយនឹង​ខ្សែ​កាវ​ពណ៌​ស ។

លោក​អធិការ​បាន​បញ្ជាក់​ថា តាម​ការ​បំភ្លឺ​របស់​ឈ្មោះ គង់ សម្បត្តិ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ត្រូវជា​ឪពុក​បង្កើត​បាន​រៀបរាប់​បញ្ជាក់​ថា ក្នុង​រយៈពេល​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ចាប់ពី​ថ្ងៃ​ទី​១៤ ខែមេសា ដល់​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៨ កូន​របស់​គាត់​បាន​ដើរ​លេង និង​ផឹកស្រា​នៅ​ពេល​យប់​ម៉ោង​៨​ឬ​៩ នៅ​ម្តុំ​ដើម​ពោធិ៍​បី​ដើម​ជិត​ផ្លូវលំ​ក្នុងភូមិ​អន្លង់​សារ ឃុំ​ភ្នំ​លៀប ទើប​ចូល​ផ្ទះ​ពេល​នោះ​ប្រពន្ធ​របស់​ខ្លួន​ឈ្មោះ ទុ​យ ឈុ​យ អាយុ​៤៨​ឆ្នាំ ត្រូវជា​ម្តាយបង្កើត​បាន​និយាយ​ស្តីបន្ទោស​ឱ្យ​ជន​រង​គ្រោះ​កុំឱ្យ​ដើរ​ផឹកស្រា​ពេល​យប់​នៅ​ម្តុំ​ដើម​ពោធិ​បី​ដើម ព្រោះ​ក្មេង​ធ្លាប់​ស្ទាក់​វាយ​គ្នា​កន្លែង​នោះ​ពេល​នោះ​កូន​គាត់​បាន​ខឹង​ក៏​ប្រកែក​នឹង​ម្តាយ ។

លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៨ គាត់​បានឃើញ​ជន​រង​គ្រោះ​កាន់​ធុង​ស្ពិ​ច​ទ្រោ​ដើរទៅ​កាន់​ដើម​ស្វាយ​ស្មានថា ជន​រង​គ្រោះ​យក​ធុង​ទៅ​ដងទឹក​នៅ​ក្រោយ​ផ្ទះ​តាម​ធម្មតា​លុះ​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃ​ដដែល​មាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ប្រាប់​ថា កូន​របស់​ខ្លួន​បាន​ចង​.​ក​សម្លាប់​នៅ​ក្រោយ​ផ្ទះ​ពេល​នោះ​ពេទ្យ​ប៉ុស្តិ៍​សុខភាព​ភូមិ​កំបោរ និង​បងប្អូន​នៅ​ភូមិ​កំបោរ​បាន​ជួយ​ស្រាយ​ខ្សែ​ដែល​ចង​ដើម្បី​ជួយ​សង្គ្រោះ ពីព្រោះ​ខ្លួន​នៅ​ក្តៅ​ៗ​មានកំ​ដៅ​នៅឡើយ តែ​ជន​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។ ហើយ​ការ​ស្លាប់​របស់​កូន​គាត់​នេះ​គឺ​ស្លាប់​ដោយសារ​ចង​.​ក​សម្លាប់​ដោយ​ខ្លួនឯង​មូលហេតុ​គឺ​កូន​ខ្ញុំ​ខឹង​ម្តាយបង្កើត​ជេរ​ស្តីបន្ទោស​ឱ្យ​ពី​រឿង​ដើរ​ផឹកស្រា​ពេល​យប់​ៗ​ទើប​ចូល​ផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ