ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​​ឈុតឆាក​​បឺត​មាត់​គ្នា ទឹម រ​ដ្ឋា និង​កែវ ស្រី​នាង ចុះ!!!

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រី​២​ដួង គឺ​ទឹម រ​ដ្ឋា និង​កែវ ស្រី​នាង ក្នុង​ឈុត​ឆាក​ចម្រៀង​១​​បទ​សម្តែង​បញ្ចូល​អារម្មណ៍​ស្នេហា​ស្រី​ស្រឡាញ់​ស្រី​ថើប​បឺត​មាត​គ្នា ។ បទ​ចម្រៀង​«​ទីបំផុត​ទើប​ដឹង​ថា​គេ​កុហក់​»…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រី​២​ដួង គឺ​ទឹម រ​ដ្ឋា និង​កែវ ស្រី​នាង ក្នុង​ឈុត​ឆាក​ចម្រៀង​១​​បទ​សម្តែង​បញ្ចូល​អារម្មណ៍​ស្នេហា​ស្រី​ស្រឡាញ់​ស្រី​ថើប​បឺត​មាត​គ្នា ។

បទ​ចម្រៀង​«​ទីបំផុត​ទើប​ដឹង​ថា​គេ​កុហក់​» រួម​គ្នា​សម្តែង​ដោយ​តារា​ល្បីឈ្មោះ​បី​ដួង​ក្នុង​នោះ​តារា​សាច់​សរ​លោង​លោក​អ៊ែ​ន ឌី បាន​ចូលរួម​សម្តែង​ដែរ ដោយ​លោក​ជា​ម្ចាស់​បទ​នេះ​ផ្ទាល់ ។​ម្នាក់​ៗ​ប្រឹង​សម្តែង​តាម​ស្ទីល​រៀងខ្លួន ជា​ពិសេស​តារា​ស្រី​ល្បីឈ្មោះ​២​ដួង​សម្តែង​ឈុត​ស្នេហា​កៀកកើយ​ស្រឡាញ់​ស្រី​ដូច​គ្នា ។ លើស​ពី​នេះ​ទៅ​ទៀត​មាន​ឈុត​ឆាក​សិច​ស៊ី​ជា​ច្រើន​ទៀត ។

ចម្រៀង​នេះ​សាច់​រឿង​នារី​ម្នាក់​ជា​សង្សារ​អ៊ែន​ឌី តែ​បែរជា​មាន​ស្នេហា​ស្រី​ស្រឡាញ់​ស្រី​មុន​ស្គាល់​អ៊ែន​ឌី ហើយ​នៅ​តែ​លួចលាក់​ស្រលាញ់​គ្នា​រហូត​អែ​៊​ន​ឌី​តាម​ទាន់​នឹក​ហួស​ចិត្ត​បន្សល់​តែ​ការ​សោកស្តាយ​ព្រោះ អ្វី​ៗ​ជា​ការ​កុហក​បោកប្រាស​ប៉ុណ្ណោះ ។

ឈុត​ស្រី​ស្រលាញ់​ស្រី​របស់​តារា​សម្ដែង​ល្បី​ទាំង​២​ដួង​នេះ ត្រូវ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​លើក​ឡើង​ថា រ​ដ្ឋា មិន​ខ្លាច​សង្សារ​ជនជាតិ​អា​មេ​រិ​ក​ប្រចណ្ឌ​ឡើយ ស្រប​ពេល​ដែល​អ្នក​នាង​កែវ ស្រី​នាង មាន​ស្វាមី ជា​ជនជាតិ​អង់គ្លេស​ក៏​បាន​បើកដៃ​ឲ្យ​សម្ដែង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ