មានរឿងអ្វី ! សួស វីសា ចាត់ទុកខ្លួនឯងជាមនុស្សអភ័ព្វដែលតែងតែរងថ្មបាក់ពីមនុស្សជុំវិញខ្លួនឥតឈប់ឈរ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាចម្រៀងអ្នកនាង សួស វីសា បានចាត់ទុកខ្លួនឯងជាមនុស្សអភ័ព្វ ដោយសារតាំងពីដើមមក នាងតែងតែរងថ្មបាក់ពីមនុស្សជុំវិញខ្លួនអត់ឈប់ឈរ ខណៈពេលដែលអម្រែកជីវិតនៅលើស្មានាង មានតាំងពីនៅរៀន តែនាងបានឆ្លងកាត់អស់ហើយទម្រាំមកដល់នាពេលនេះ ។

យ៉ាងណា តារាចម្រៀងស្រីរូបនេះ មិនបានទម្លាយបញ្ហាអ្វីដែលនាងជួប និងកំពុងជួប ដែលធ្វើឲ្យនាងទ្រាំមិនបាន ក៏បញ្ចេញអារម្មណ៍ខាងលើនេះជាសាធារណៈ ក្នុងពេលដែលនាងចាត់ទុកការទម្លាយរឿងរ៉ាវនេះ គឺអាចធ្វើឲ្យនាងបានធូរទ្រូងខ្លះដែរ ។
តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គម តារាចម្រៀងអ្នកនាង សួស វីសា បានលើកឡើងថា ជីវិតបងប្អូនបែបណា ខ្ញុំអត់ដឹងទេ តែជីវិតខ្ញុំ គឺខ្ញុំចេះមានអម្រែករែកនៅលើស្មាតាំងពីវ័យកំពុងតែនៅរៀនម្ល៉េះ អម្រែកនោះប្រឹងរែកផង ទូលផង លីផង សែងផង ឆ្លងកាត់ព្យុះភ្លៀងតូចធំមកអស់ហើយ ទំរាំតែខ្ញុំអាចមកឈរនៅចំណុចរាល់ថ្ងៃនេះ បានវាមិនមែនជារឿងងាយស្រួលទេ ។

នាងថា អាចថា សំរាប់ជីវិតខ្ញុំ សំណាងក៏សំណាង ព្រោះតែងតែមានទេវតាតាមថែ ប៉ុន្តែអភព្វ័ក៏អភព្វ័ណាស់ដែរ សំណាងនោះនៅត្រង់ថា តាំងពីដើម ខ្ញុំតែងតែធ្វើការងារសំរេចតាមបំណងប៉ងប្រាថ្នារហូត និងនាំតែភាពជោគជ័យចូលក្នុងគ្រួសារ ។
អ្នកនាងបន្តថា ខ្ញុំតែងតែធ្វើអោយគ្រួសារមានមោទនៈភាព ដោយសារខ្ញុំជានិច្ច ខ្ញុំមិនដែលនាំរឿងក្តៅក្រហាយធ្វើអោយឪពុកម្តាយខ្ញុំទឹកភ្នែកដោយសារខ្ញុំម្តងណាទេ ខ្ញុំតែងតែជាផ្កាយសំណាងនៅក្នងកែវភ្នែករបស់គ្រួសារខ្ញុំ ។

នាងបញ្ជាក់ថា តាំងពីក្មេងរហូតដល់វយ័ជាង30ឆ្នាំផ្លាយនេះ ខ្ញុំមានតែនាំលាភនាំជ័យចូលផ្ទះជាហូរហែ និងតែងតែដឹកនាំអោយតែគ្រួសារដើរ ធ្វើបុណ្យ ឬនាំពួកគាត់ ដើរលេងសប្បាយៗតាមលទ្ធភាពជារឿយៗ តែរឿងដែលអភព្វ័សំរាប់ខ្ញុំ គឺតាំងពីដើមមកខ្ញុំតែងតែរងថ្មបាក់ពីមនុស្សជុំវិញខ្លួនអត់ឈប់ឈរ ។
របបៀបថា គេអ្នកសាងបញ្ហាតែខ្ញុំជាអ្នកដោះស្រាយ គេជាអ្នកខុសតែខ្ញុំចេញមុខទទួល គេជាអ្នកឈឺតែខ្ញុំជាអ្នកយំ របៀបថា មនុស្សឆ្នាំមមីដូចខ្ញុំអភព្វ័តែរឿងគេយកទុក្ខទោសមកទំលាក់អោយ ធ្វើបុណ្យបានតែទោស ទាំងដែលរឿងនោះ យើងមិនបានដឹងឮសោះ ក៏នៅតែជាយើងដែលត្រូវមកដោះស្រាយអោយគេរហូត ត្រូវកើតទុក្ខជាមួយគេ ត្រូវដេកភ័យជាមួយគេ ត្រូវដេកគិតជំនួសគេ រកដំណោះស្រាយអោយគេ ទាំងដែលខ្លួនឯង អត់មានពាក់ពន្ធ័សូម្បី1% ពេលខ្លះ ខ្ញុំពិតជាហត់ ។

ណ្ហើយចុះ រៀបរាប់ប៉ុណ្ណេះបានហើយ បើទោះរៀបរាប់១០ឆ្នាំទៀតក៏មិនអស់ពាក្យក្នុងចិត្តនេះដែរ ប៉ុណ្ណេះក៏ធូរទ្រូងខ្លះដែរ ៕



ចែករំលែកព័តមាននេះ