ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំរត់គេច​ចូល​ពាងទឹក​ហើយ​ នៅតែ​គេច​ពី​ឪម៉ាល់​មិន​ផុត

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ស្ត្រី​ម្នាក់​ដែល​ត្រូវ​សត្វ​ឪម៉ាល់​ទិច​សុះសាច់​នៅ​ពេល​ឡើង​បេះ​ផ្លែ​ដូង​នៅ​ខាងក្រោយ​ផ្ទះ​បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម បើ​ទោះបីជា​ត្រូវ​បាន​នាំ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជា​ជា​ច្រើន​ថ្ងៃ​យ៉ាងណា​ក្តី​។ ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ ឌី​ន សុខ​មាន អាយុ​៣៧​ឆ្នាំ រស់នៅ​សង្កាត់​កោះ​ទ្រង់ ក្រុង​ក្រចេះ…

ខេត្តក្រចេះ ៖ ស្ត្រី​ម្នាក់​ដែល​ត្រូវ​សត្វ​ឪម៉ាល់​ទិច​សុះសាច់​នៅ​ពេល​ឡើង​បេះ​ផ្លែ​ដូង​នៅ​ខាងក្រោយ​ផ្ទះ​បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម បើ​ទោះបីជា​ត្រូវ​បាន​នាំ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជា​ជា​ច្រើន​ថ្ងៃ​យ៉ាងណា​ក្តី​។

ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ ឌី​ន សុខ​មាន អាយុ​៣៧​ឆ្នាំ រស់នៅ​សង្កាត់​កោះ​ទ្រង់ ក្រុង​ក្រចេះ បាន​ជួប​ហេតុការណ៍​សត្វ​ឪម៉ាល់​ទិច​នេះ​កាលពី​ថ្ងៃ​ទី​១០ មេ​សា និង​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​១៨ មេ​សា ក្រោយ​ពី​ត្រូវ​ក្រុម​គ្រួសារ​នាំ​ទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ​នៅ​ភ្នំពេញ​បាន​រយៈពេល​៧​ថ្ងៃ​។

នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កោះ​ទ្រង់​លោក​អនុសេនីយ៍ឯក ថា​ន សេរី បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ត្រូវ​សត្វ​ឪម៉ាល់​ទិច​យ៉ាង​សុះសាច់​លើ​រាង​កាយ​នៅ​ពេល​ដែល​ឡើង​បេះ​ផ្លែ​ដូង​កម្ពស់​៥​ម៉ែត្រ​នៅ​ខាងក្រោយ​ផ្ទះ​។

បើ​តាម​សាច់ញាតិ​ស្ត្រី​រង​គ្រោះ​ប្រាប់​ថា នៅ​ថ្ងៃ​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​យក​ជណ្តើ​រដាក់​ឡើង​បេះ​ផ្លែ​ដូង​ដោយ​ស្ត្រី​រង​គ្រោះជា​អ្នក​ឡើង​បេះ ចំណែកឯ​ប្តី​ជា​អ្នក​ទប់​ជណ្តើរ​ពីក្រោម​។ នៅ​ពេល​លូកដៃ​មួល​ផ្លែ​ដូង​ក៏​ប៉ះ​ចំ​សំបុក​ឪម៉ាល់​មួយ​សំបុក​ធំ​ដែល​ទុំ​នៅ​និង​ធៀងដូង ស្រាប់តែ​ឪម៉ាល់​ចេញពី​សំបុក​ចោមរោម​ទិច ទោះជា​ស្ត្រី​រង​គ្រោះ​ត្រូវ​ប្តី​នាំ​រត់​គេច​ចូល​ក្នុង​ពាងទឹក​ក៏​ដោយ ក៏​ហ្វូង​ឪម៉ាល់​នៅ​តែ​តាម​ទិច​ដដែល​។ ប៉ុន្តែ​អ្វី​ដែល​ចម្លែក​នោះ គឺ​ហ្វូង​ឪម៉ាល់​ទាំង​រាប់រយ​ក្បាល​នោះ​ដេញ​ទិច​តែ​ស្ត្រី​រង​គ្រោះ​ម្នាក់​ប៉ុណ្ណោះ ចំណែក​ឯ​ប្តី និង​អ្នក​ភូមិ​ដែល​ទៅ​ជួយ​ក្បែរ​នោះ​មិន​ត្រូវ​ពពួកសត្វ​ទាំងនេះ​ទិច​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ​ភ្លាម ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​នាំ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត តែ​ដោយ​អាការ​ធ្ងន់ធ្ងរ​ក៏​ត្រូ​បញ្ជូន​បន្ត​នៅ​ភ្នំពេញ ក្រោយមក​ក៏​ត្រូវ​បាន​ស្លាប់​ដោយ​ក្រុម​គ្រូពេទ្យ​អះអាង​ថា ស្ត្រី​រង​គ្រោះ​ទទួល​រង​នូវ​ជាតិ​ពិស​ធ្ងន់ធ្ងរ​ពី​សត្វ​ឪម៉ាល់​ចូល​ពេញ​រាង​កាយ​ទៅ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ