ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​តែ​ឃើញ​ក៏​សប្បាយ​ដែរ ដឹងថានៅណាទេ គឺភ្នំពេញយើងហ្នឹង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឱកាសបុណ្យ​​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ថ្ងៃទី​២​នេះ គឺ​ថ្ងៃទី​15 ខែ​មេសា ឆ្នាំ​2018 រដ្ឋ​បាល​ខណ្ឌ​ឫស្សីកែវ សហ​ការ​ជា​មួយ​ព្រះ​តេជគុណ​ជាចៅអធិការ​វត្ត​ទួល​សន្តិវ័ន ហៅ​វត្ត​ទួល​អស់​លោក និង​ដឹក​នាំ​ដោយ​មន្ត្រី​រាជ​ការ បាន​​រៀបចំ​កម្ម​វិធី​សង្ក្រាន្ត​ឆ្នាំថ្មី…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឱកាសបុណ្យ​​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ថ្ងៃទី​២​នេះ គឺ​ថ្ងៃទី​15 ខែ​មេសា ឆ្នាំ​2018 រដ្ឋ​បាល​ខណ្ឌ​ឫស្សីកែវ សហ​ការ​ជា​មួយ​ព្រះ​តេជគុណ​ជាចៅអធិការ​វត្ត​ទួល​សន្តិវ័ន ហៅ​វត្ត​ទួល​អស់​លោក និង​ដឹក​នាំ​ដោយ​មន្ត្រី​រាជ​ការ បាន​​រៀបចំ​កម្ម​វិធី​សង្ក្រាន្ត​ឆ្នាំថ្មី ​​មាន​ដូចជា ការ​​ប្រគំ​តន្ត្រីរាំ​សប្បាយ ​លេងល្បែង​ប្រជាប្រិយ​ជា​ច្រើន​ និង​កន្លែងកម្សាន្ត​ផ្សេង​ៗទៀត​ជាច្រើន​ផង​ដែរ ដើម្បី​អបអរ​សាទរ​​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

នៅ​ក្នុ​ឱកាស​នោះ​​លោក ​ជា ពិសី​ អ​ភិ​បាល​ខណ្ឌ​ឬ​ស្សី​កែវ ​ព្រមទាំង​ភរិយា ​ក៏បាន​ដឹកនាំ​មន្ត្រីរាជការ​កងកម្លាំង​ចូល​លេង​យ៉ាង​សប្បាយ​រីករាយផង​ដែរ ​។​ ទន្ទឹម​នោះ​ប្រជាពលរដ្ឋ​មក​ពី​ទី​ជិត​ឆ្ងាយ​បាន​នាំ​គ្នា​មក​លេងកម្សាន្ត​សប្បាយ​​យ៉ាងច្រើន​​កុះករ​ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ