ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ទូក​​៤​នាក់ គេច​ផុត​ពី​ការ​ស្លា.ប់ដោយ​ប្រឹង​ហែល​ទឹក​រាប់រយ​ម៉ែត្រ

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ មនុស្ស​ប្រុស​ស្រី​៤​នាក់​បាន​គេច​ផុត​ពី​ការ​ស្លាប់​ដោយ​បាន​ហែល​ទឹក បណ្តែត​ខ្លួន​នៅ​ក្នុង​ទន្លេ​ចម្ងាយ​រាប់រយ​ម៉ែត្រ បន្ទាប់​ពី​ក្រុម​ជន​រង​គ្រោះ​បាន​ជួប​ហេតុការណ៍ បុក​ទូក​ដឹក​ក្រួស​ជាមួយ និង​សាឡា​ង​នៅ​កណ្តាលទន្លេ​មេគង្គ កាលពី​វេលា​ម៉ោង​៤​ទាប​ភ្លឺ ថ្ងៃ​ទី​១២ ខែមេសា​នេះ…

ខេត្តក្រចេះ ៖ មនុស្ស​ប្រុស​ស្រី​៤​នាក់​បាន​គេច​ផុត​ពី​ការ​ស្លាប់​ដោយ​បាន​ហែល​ទឹក បណ្តែត​ខ្លួន​នៅ​ក្នុង​ទន្លេ​ចម្ងាយ​រាប់រយ​ម៉ែត្រ បន្ទាប់​ពី​ក្រុម​ជន​រង​គ្រោះ​បាន​ជួប​ហេតុការណ៍ បុក​ទូក​ដឹក​ក្រួស​ជាមួយ និង​សាឡា​ង​នៅ​កណ្តាលទន្លេ​មេគង្គ កាលពី​វេលា​ម៉ោង​៤​ទាប​ភ្លឺ ថ្ងៃ​ទី​១២ ខែមេសា​នេះ ។

ជន​រង​គ្រោះ​ប្រុស​ស្រី​ទាំង​៤​នាក់ សុទ្ធ​ជា​ម្តាយមីង និង​កូនក្មួយ​ប្រុស​ៗ​ដែល​មាន​ទី​លំ នៅ​ឃុំ​ផ្ទះ​កណ្ដាល ស្រុក​ស្រី​សន្ធ ខេត្តកំពង់ចាម​បាន​ជួប​ហេតុការណ៍​លិច​ទូក​នៅ​កណ្តាលទន្លេ ។
ក្រៅពី​នៅ​សល់​ជីវិត​ដែល​ប្រឹង​ហែល និង​បណ្តែត​ខ្លូ​ន​តាម​បណ្តោយ​ខ្សែរ​ទឹក​ហូរ​ចម្ងាយ រាប់រយ​ម៉ែត្រ​ពី​កណ្តាលទន្លេ​មក​ដល់​ច្រាំង គឺ​ជន​រង​គ្រោះ​មិន​មាន​អ្វី​សេសសល់​នៅ​លើ​ខ្លួន​ទៀត​នោះ​ទេ សូ​ម្បី​តែ​សម្លៀក​បំពាក់ និង​ស្បែកជើង​ក៏​ដោយ​ត្រូវ​លិច​ចូល​ក្នុង​បាតទន្លេ​ជាមួយ និង​ទូក​ដែរ ។

ស្ត្រី​វ័យ​ម្តាយមីង​ឈ្មោះ ច​ន្ថា អាយុ​៣៩​ឆ្នាំ បាន​រៀបរាប់​ថា ពួក​គាត់​បាន​ជិះ​នៅ​លើ​ទូក ក្រួស​ដែល​បាន​ឡើង​មក​ទិញ និង​ដឹក​យក​ទៅ​លក់​នៅ​ស្រុក ។ ហើយ​ក៏​បាន​បើក​បុក​ជាមួយ និង​សាឡា​ង​បូម​ខ្សាច់​នៅ​កណ្តាលទន្លេ បណ្តាល​ឲ្យ​លិច​តែ​ម្តង ។ ស្ត្រី​រង​គ្រោះ​បាន​បន្ត​ថា ពួក​គាត់​បាន​ព្យាយាម​ហែល​ទឹក​បណ្តោយ​តាម​ខ្សែរ​ទឹក​ហូរ​បណ្តែត​ខ្លួន​មក​សន្សឹម​ៗ​ចុះ​មក​ក្រោម​ពី​ភូមិ​ឬ​ស្សី​ចារ ឃុំ​ថ្ម​គ្រែ មក​ទើ​នៅ​ច្រាំង​ក្នុង​សង្កាត់​ក្រគរ ក្រុង​ក្រចេះ​ចម្ងាយ​រាប់រយ​ម៉ែត្រ ។

ដោយសារ​តែ​ឃើញ​សភាព​របស់​ជន​រង​គ្រោះ​ដែល​ដើរមក​ឡើងគោក​ខ្លះ​គ្មាន​សម្លៀក​បំ ពាក់ និង​ខ្លះ​គ្មាន​ស្បែកជើង ព្រោះ​ត្រូវ​ដោះ​ចេញ​ដើម្បី​ងាយ​ដែល​ទឹក​នោះ ក្រុម​ជន​រង​គ្រោះ​ត្រូវ​បាន លោក​ចៅសង្កាត់ និង​អ្នក​ភូមិ​ផ្តល់​ជូន​សម្លៀក​បំពាក់ និង​ថវិការ​ខ្លះ ដើម្បី​ធ្វើ​ជា​សោ​ហុយ​បន្ត ដំណើរ​រ​ទៅ​ស្រុក ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​នេះ​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា បាន​លើក​ឡើងជា លើក​ទី​២ ហើយ​នា​ពេល​ថ្មី​ៗ​នេះ ។ ដោយ​កាលពី​ខែ​មិ​នា កន្លង​ទៅ ក៏​មាន​ករណី​គ្រោះថ្នាក់ ចរាចរណ៍​ផ្លូវទឹក​ម្តង​រួច​មក​ហើយ ក្នុង​នោះ​បាន​បង្ក​ឲ្យ​អ្នកនេសាទ​ម្នាក់ ត្រូវ​បាន​ស្លាប់​នៅ​ក្នុង​ទឹក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ