ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ប្តី​ពី​ផ្ទះ​៤​ថ្ងៃ​ស្រាប់តែ​មាន​គេ​ខ​ល​ប្រាប់​រន្ធត់

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ គេ​ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​ក្បែរ​គុ​ម្ភ​ស្លឹកគ្រៃ បង្ក​ការ​ភ្ញាក់ផ្អើល​ហេតុការណ៍​បុរស​ម្នាក់​បាន​ដេក​ស្លាប់​ខាងលើ​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ទួល​វិហារ ឃុំ​ជ្រាប់ ស្រុក​ស​ន្ទុ​ក…

ខេត្តកំពង់ឆ្នាំង ៖ គេ​ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​ក្បែរ​គុ​ម្ភ​ស្លឹកគ្រៃ បង្ក​ការ​ភ្ញាក់ផ្អើល​ហេតុការណ៍​បុរស​ម្នាក់​បាន​ដេក​ស្លាប់​ខាងលើ​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ទួល​វិហារ ឃុំ​ជ្រាប់ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ជូរ ស៊ី​ធិ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​អង្គរ​បាន ឃុំ​អង្គរ​បាន ស្រុក​កងមាស ខេត្តកំពង់ចាម ។

បើ​យោង​តាម​ការ​បំភ្លឺ​ពី​ស្ត្រី​ដែល​ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ប្តី​របស់​គាត់​ចូល​ចិត្ត​ផឹកស្រា​ជា​ប្រចាំ ដល់​ផឹក​យូរ​ៗ ទៅ​សឹងតែ​ក្លាយទៅជា​មាន​សតិ​មិនសូវ​គ្រប់ ហើយ​ប្តី​របស់​គាត់​បាន​ដើរ​បាត់​ពី​ផ្ទះ​រយៈពេល​៤​ថ្ងៃ​មក​ហើយ មិនដឹង​គោលដៅ​ច្បាស់លាស់​ថា ទៅ​ណា​នោះ​ទេ  ស្រាប់តែ​នៅ​ថ្ងៃ​កើតហេតុ​ខាងលើ ក៏​មាន​គេ​ទូរស័ព្ទ​ប្រាប់​គាត់​ថា មាន​គេ​ប្រទះ​ឃើញ​ប្តី​គាត់​បាន​ដេក​ស្លាប់​នៅ​ក្បែរ​គុ​ម្ភ​ស្លឹកគ្រៃ​អែប និង​ចិញ្ចើម​ផ្លូវ​នៅ​ក្នុងភូមិ​ឃុំ​ខាងលើ ។

ហើយ​គេ​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច រួច​សមត្ថកិច្ច​បាន​សហ​ការណ៍​ជាមួយ​សាច់ញាតិ​ដោយ​មានការ​ចូល​រូ​ម​ពី​អាជ្ញាធរ ចុះ​ទៅ​ពិនិត្យ​សព ឃើញ​ថា ពុំ​មាន​ស្លាកស្នាម​អ្វី​ទេ ទើប​ស​ន្និ​ដ្ធា​ន​ថា ការ​ស្លាប់​របស់​ជន​រង​គ្រោះ គឺ​បណ្ដាល​មក​ពី​គាំងបេះដូង​ស្លាប់ ក្រោយ​ពី​ពិនិត្យ​រួច​ក៏​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ