ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​ប្រមូល​មាស និង​លុយ​រត់​ចេញពីផ្ទះ​បាត់

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា មាន​យុវនារី​ម្នាក់​ត្រូវ​បាន​អាណាព្យាបាល​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ស្រាវជ្រាវ និង​ស្វែងរក​ឃាត់ខ្លួន ដែល​បាន​រត់​ចេញពីផ្ទះ រួម​ទាំង​យក​នូវ​លុយកាក់​មាសប្រាក់​មួយ​ចំនួន​ធំ​ទៅ​ផង ។ ករណី​នេះ​កើតឡើង​កាលពី​ព្រឹក ថ្ងៃ​ទី​០៧…

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា មាន​យុវនារី​ម្នាក់​ត្រូវ​បាន​អាណាព្យាបាល​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ស្រាវជ្រាវ និង​ស្វែងរក​ឃាត់ខ្លួន ដែល​បាន​រត់​ចេញពីផ្ទះ រួម​ទាំង​យក​នូវ​លុយកាក់​មាសប្រាក់​មួយ​ចំនួន​ធំ​ទៅ​ផង ។ ករណី​នេះ​កើតឡើង​កាលពី​ព្រឹក ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០១៨ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រពាំង​ស្រែ បាន​ទទួល​ការ​រាយការណ៍​ផ្ទា​ល់មាក់​ពី លោក ហង់ សម្បត្តិ ក្រុម​ព្រឹក្សា​ឃុំ​ត្រពាំង​ស្រែ​ថា កាលពី​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៨ មាន​ករណី​បាត់​យុវនារី​ម្នាក់​ឈ្មោះ ហ៊ាន ចាន់​រ័​ត្ន អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ស្រម៉ ឃុំ​ត្រពាំង​ស្រែ ស្រុក​ព្រៃវែង ខេត្តព្រៃវែង ។

ឪពុក​ឈ្មោះ ហ៊ាន វ៉ា​ន់ អាយុ​៤៥​ឆ្នាំ ម្ដាយ​ឈ្មោះ យ៉ា​ន់ សោ​ភ័​ណ្ឌ អាយុ​៤៤​ឆ្នាំ ខណៈ​ពេល​នេះ​ឪពុក​ម្តាយ និង​ក្រុម​គ្រួសារ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ។ តាម​សម្ដី​ក្រុមប្រឹក្សា​សង្កាត់​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​កើតហេតុ ឪពុក​ម្ដាយ​យុវនារី​នោះ​បាន​ចេញ​ទៅ​រកស៊ី​ធ្វើការ​នៅ​ភ្នំពេញ ទុក​ឲ្យ​កូន​នៅ​ចាំផ្ទះ​បី​នាក់​បងប្អូន ស្រាប់តែ​ឈ្មោះ ហ៊ាន ចាន់​រ័​ត្ន បាន​ចេញ​បាត់​ពី​ផ្ទះ ដោយ​យក​ទៅ​ជាមួយ​នូវ​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ដូច​ជា មាស​ជិត​មួយ​ដំឡឹង ប្រាក់​៥០០,០០០​រៀល មិនដឹង​មូលហេតុ​ទៅ​ណា ។ ដូច្នេះ​បានជា​អាណាព្យាបាល​បាន​ទៅ​ប្តឹង​ក្រុមប្រឹក្សា និង​នគរបាល​សង្កាត់​ឲ្យ​ជួយ​ស្រាវជ្រាវ និង​ស្វែងរក​កូន​នាំ​មក​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ