ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាដំបូង​ភ្នំពេញ​ដោះ​លែង​ជនជាតិ​កូរ៉េ​ម្នាក់​វិញ ក្រោយចាប់នៅសៀមរាប

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​ល្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៨ តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ដោះ​លែង​ជនជាតិ​កូរ៉េ​ម្នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​ពាណិជ្ជការ​ខ្មែរ លើ​ទឹកប្រាក់​ប្រមាណ​២៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​ល្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៨ តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ដោះ​លែង​ជនជាតិ​កូរ៉េ​ម្នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​ពាណិជ្ជការ​ខ្មែរ លើ​ទឹកប្រាក់​ប្រមាណ​២៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ប៉ុន្តែ​ការ​ដោះ​លែង​ជនជាតិ​កូរ៉េ​នេះ ត្រូវ​បាន​លោក​ក្រឡាបញ្ជី​ម្នាក់​អះអាង​ថា ដើមបណ្តឹង​ប្តឹង​ទាមទារ​ប្រាក់​២៥​ម៉ឺន​ដុល្លារ​ពី​ជនជាតិ​កូរ៉េ​នោះ មិន​មាន​ឯកសារ​ណាមួយ​ជា​ភស្តុ​តាង​បញ្ជាក់​ច្បាស់លាស់ សម្រាប់​ធ្វើ​ឲ្យ​តំណាង​អយ្យការ​ដាក់បន្ទុក​លើ​ជន​ជាប់​ស្ស័​យ​ថា ឲ្យ​មាន​ពិរុទ្ធភាព​នោះ​ទេ ពោល​គឺ​ដើមបណ្តឹង​គ្រាន់តែ​និយាយ​មាត់​ថា លោក LEE JONG GUl បាន​យក​ប្រាក់​ពី​គាត់​២៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ការ​ដាក់​ភាគហ៊ុន​រកស៊ី​ជាមួយ​គ្នា តែ​លុយ​នោះ​មិន​ទាន់​បាន​ប្រគល់​ដល់​ដៃ​ជនសង្ស័យ​ទេ ហើយ​បាន​ប្តឹង​ឲ្យ​សមត្ត​កិច្ច​ចាប់ខ្លួន លោក LEE JONG GUI ខណៈ​ពេល​ជនសង្ស័យ​ចុះ​ពី​យន្តហោះ ក្នុង​ព្រ​លាន​អន្តរជាតិ​ខេត្តសៀមរាប ។

ការ​ចាប់ខ្លួន​ជនជាតិ​កូរ៉េ​នោះ សមត្ថកិច្ច​ធ្វើ​ឡើង​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ។ នៅ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​មក​កាន់​រាជធានី​ភ្នំពេញ តាម​ដីកា​បញ្ជា​របស់​លោក​ព្រះរាជអាជ្ញា ដើម្បី​ធ្វើការ​សាកសួរ រួម​ទាំង​មាន​ភាគី​ដើមបណ្តឹង និង​មេធាវី​ការពារ​ក្តី​នៅ​ចំពោះ​មុខ​ទៀត​ផង ។

ក្រោយ​ពី​តំណាង​អយ្យការ​សាកសួរ​ចប់ ជនសង្ស័យ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ ក្រោម​ការ​សោកស្តាយ​ជាទី​បំផុត​ពី​ភាគី​ដើមបណ្តឹង ដែល​ខំ​ប្តឹង​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ ហើយ​ត្រូវ​មានការ​ដោះ​លែង​ទៅ​វិញ ដោយ​គ្មាន​បាន​សំណង​មួយ​កាក់​មួយ​រៀល​វិញ​នោះ ។

គួ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​០៧​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្តសៀមរាប បាន​សហ​ការណ៍​ជាមួយ​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ អនុវត្តន៍​តាម​ដី​កាប​ព្ជា​ឲ្យ​ចូលខ្លួន​របស់​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ លើ​ជនសង្ស័យ​ឈ្មោះ LEE JONG GUl ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​កូរ៉េ ដែល​ពាក់​ព​ន្ធ័​ករណី​រំលោភ​លើ​ទំនុកចិត្ត “​យក​ប្រាក់​” ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ