ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP៖ បើ​រឿង​ជាប់​ពន្ធនាគារ​ជា​រឿង​នយោបាយ​ហើយ មិន​អាច​លើកទោស​ឬ​បន្ធូរ​បន្ថយទោស​បាន​ឡើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​បើ​ការ​អំពាវនាវ​ស្នើ​សុំ​ឲ្យ​លើកលែង និង​បន្ធូរ​បន្ថយទោស​ដល់​សកម្មជន អតីត​គណបក្សប្រឆាំង​មិន​អាច​ទៅ​រួច​ទេ បើ​ទាញ​បញ្ជូន​មក​រឿង​នយោបាយ​នោះ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ បន្ទាប់​ពី​ក្រុម​អតីត​បក្ស​ប្រឆាំង​បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​គួរ​លើកលែង និង​បន្ធូរ​បន្ថយទោស​ដល់​សកម្មជន​ខ្លួន​ដែល​កំពុង​ជាប់​ពន្ធនាគារ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​បើ​ការ​អំពាវនាវ​ស្នើ​សុំ​ឲ្យ​លើកលែង និង​បន្ធូរ​បន្ថយទោស​ដល់​សកម្មជន អតីត​គណបក្សប្រឆាំង​មិន​អាច​ទៅ​រួច​ទេ បើ​ទាញ​បញ្ជូន​មក​រឿង​នយោបាយ​នោះ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ បន្ទាប់​ពី​ក្រុម​អតីត​បក្ស​ប្រឆាំង​បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​គួរ​លើកលែង និង​បន្ធូរ​បន្ថយទោស​ដល់​សកម្មជន​ខ្លួន​ដែល​កំពុង​ជាប់​ពន្ធនាគារ ហើយ​អនុវត្ត​ទោស​២​ភាគ​៣ ដើម្បី​ឲ្យ​ទៅ​ជួប​ប្រពន្ធ​កូន​ខ្លួន​វិញ កាល​ពេល​ចូល​ជួប​សុខទុក្ខ​សកម្មជន នៅ​ក្នុង​ពន្ធនាគារ​នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨ ។

យ៉ាងណា​ក្តី​លោក​សុខ ឥ​សាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៦ ខែ មេ​សា​នេះ ថា​ការ​ដែល​មន្ត្រី​អតីត​បក្ស​ប្រឆាំង​មួយ​ចំនួន​ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ គឺ​អាស្រ័យ​លើ​ពិរុទ្ធភាព​នៃ​អំពើ​ល្មើសច្បាប់​របស់​ខ្លួន​ម្នាក់ ស្រប​តាម​ករណី​នីមួយ​ៗ ។

នេះ គឺជា​ការ​អនុវត្ត​ច្បាប់​ដែល​ហៅ​ថា នីតិរដ្ឋ​នោះ ។ ដើម្បី​ធានា​សន្តិភាព​ស្ថិរភាព​នយោបាយ សុខ​សុវត្ថិភាព​សង្គម ទាមទារ​ការ​អនុវត្ត​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ។

លោក​បញ្ជាក់​ថា បើ​ទណ្ឌិត​ណា​បាន​កែប្រែ​កំហុស​របស់​ខ្លួន​មក​ជា​មនុស្ស​ដឹង​ខុស​ត្រូវ ហើយ បាន​ទទួលទោស​២-៣ រួច​ហើយ​នោះ​ទើប​គណៈ​គ្រប់គ្រង​ពន្ធនាគារ​វាយតម្លៃ និង​សន្និដ្ឋាន រួច​ស្នើ​សុំ​តាម​លំដាប់លំដោយ ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ទ្រង់​ព្រះ​តម្រិះ​ទ្រង់​ព្រះ​រាជទាន​លើកលែងទោស ប្ញ​បន្ធូរ​បន្ថយទោស ។
លោក​គូសបញ្ជាក់​ថា « ប៉ុន្តែ បើ​ការ​អំពាវនាវ​ឲ្យ​មានការ​លើកលែងទោស​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ដោយ​យក​ឡេះ​ថា ដើម្បី​ស្រុះស្រួល​ជាតិ​រវាង​ខ្មែរ​និង​ខ្មែរ​នោះ បញ្ហា​នេះ គឺ​ចង់​ប្រទាញ​រឿង​ជាប់​ពន្ធនាគារ​នេះ​ជា​រឿង​នយោបាយ ហើយ​ដែល​មិន​អាច​ឈាន​ទៅ​ដល់​ការ​លើកលែងទោស ប្ញ​បន្ធូរ​បន្ថយទោស​បាន​ឡើយ » ។

លោក​បន្ថែម​ថា ការ​មានទោស ឬ​មិន​មានទោស​មិនមែន​អាស្រ័យ​លើ​យោគយល់​គ្នា​នោះ​ទេ តែ គឺជា​រឿង​ផ្លូវច្បាប់ គឺ​នីតិរដ្ឋ​នេះឯង ។ ការ​ចង់​យក​វប្បធម៌​ទណ្ឌ​ភាព​មក​ប្រើប្រាស់​នា​ពេល​នេះ​មិន​ត្រឹមត្រូវ​ទេ ។ ការ​ចង់​ឲ្យ​មានការ​ស្រុះស្រួល​ជាតិ​មិនមែន​ចេះ​តែ អនុវត្ត​ដោយ​រំលោភច្បាប់​នោះ​ទេ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​សុខ ឥ​សាន​ក៏​បាន​លើក​លើក​ឡើង​ថា មាន​ទណ្ឌិត និង​ជនជាប់ចោទ​ជា​ច្រើន​រអ៊ូរទាំ​ថា នៅ​ក្នុង​ពន្ធនាគារ និង​មន្ទីរឃុំឃាំង​ទណ្ឌិត ឬ​ជនជាប់ចោទ​បាត់បង់​អស់សិទ្ធិ​សេរីភាព មិន​ដូច​ពលរដ្ឋ​ធម្មតា​នោះ​ទេ ។ ទណ្ឌិត និង​ជនជាប់ចោទ ពិតជា​បាត់បង់​សិទ្ធិ​ជា​ពលរដ្ឋ​ហើយ ទាំង​សិទ្ធិ​ដើរហើរ សិទ្ធិ​និយាយ​ស្តី សិទ្ធិ​កម្សាន្ត ប្រាស់​សម្ភារ​ទំនើប​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ។

លោក​បន្ត​ថា បើ​ចង់បាន​មាន​សព្វគ្រប់​ដូច​ពលរដ្ឋ​ធម្មតា គេ​មិន​ហៅ​ថា ជា​ទណ្ឌិត​ឬ​ជនជាប់ចោទ​ទេ ។ បើ​ចង់បាន​ដូច​ពលរដ្ឋ​ធម្មតា​លុះត្រាតែ​កុំ​ធ្វើ​ខុសច្បាប់​ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​ជាប់គុក ឬ​ជាប់​ឃុំឃាំង ។

សូម​ជម្រាប់​ថា ការ​លើក​ឡើង​របស់​អុ្ន​ក​នាំពាក្យ​គណបក្សកាន់អំណាច​នេះ​បន្ទាប់​ពី​លោក អ៊ូច ច័ន្ទ និង​លោក ម៉ៅ មុន្នី​វណ្ណ​អតីត​សមាជិក​រដ្ឋសភា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​លើកលែងទោស​ដល់​សកម្មជន​ខ្លួន​ដែល​កំពុង​ជាប់​ពន្ធនាគារ ក្រោយ​ពី​លោក​បាន​ចូល​ជួប​កាលពី​ថ្ងៃ​ទី​៥ ខែមេសា​កន្លង​មកនេះ ។

អតីត​សមាជិក​បក្ស​ប្រឆាំង​បាន​បញ្ជាក់​ថា «​ពួក​គាត់ រួម​ទាំង​ខ្ញុំ​ដែរ សុំ​ស្នើ​សុំ​ឲ្យ​លើកលែង​ដល់​ពួក​គា ត់​ផង ព្រោះថា​ពួក​គាត់​ភាគច្រើន​ជា​យុវជន ។ ពួក​គាត់​ខ្ញុំ​ជឿ​ថា មិនមែន​ជា​មនុស្ស​សាហាវ​ឃោ​ឃៅ​ទៅ​កាប់សម្លាប់​មនុស្ស​ទេ ។ ពួក​គាត់​ជា​អ្នកទោស​មនសិកា ដូច្នេះ​ហើយ​កាលណា​ដាក់​ពន្ធនាគារ​យូរ​គេ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត និង​ក្រុម​គ្រួសារ​គាត់ » ។

លោក​ទាំង​ពីរ​បាន​បន្ត​ថា ពួក​លោក​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​បាន​មនុស្ស​ចំនួន​១៤​នាក់ ក្នុង​ចំណោម​មនុស្ស​១៥​នាក់ ដែល​ក្រុម​លោក​ចង់​ជួប គឺ​មិន​បាន​ជួប​លោក មា​ជ សុ​វ​ណ្ណា រ៉ា​នោះ ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ