ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មាន​តែ​៤៣នាក់​ទេមក​​ដ​ល់​ស្រុក​​ខ្មែរ​​វិញ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹង​​នៅវេលាម៉ោងជាង១០ព្រឹក​ថ្ងៃទី​០៥ មេសា​ នេះ ​ពលរដ្ឋ​ខ្មែរ ដែលភៀសខ្លួន​ទៅរស់​នៅ​សហរដ្ឋ​អាមេរិក ហើយត្រូវបញ្ជូនមកវិញ តាម​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ នោះ…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹង​​នៅវេលាម៉ោងជាង១០ព្រឹក​ថ្ងៃទី​០៥ មេសា​ នេះ ​ពលរដ្ឋ​ខ្មែរ ដែលភៀសខ្លួន​ទៅរស់​នៅ​សហរដ្ឋ​អាមេរិក ហើយត្រូវបញ្ជូនមកវិញ តាម​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ នោះ គឺ​ចំនួន​ជាក់លាក់​និង​ផ្លូវការ​​មាន​៤៣​នាក់​ ក្នុង​នោះ​​​ស្រី​៣នាក់ ។ បច្ចុប្បន្ន ពួក​គេ​កំពុង​នៅ​ជាមួយប៉ូ​លិស​អន្តោ​ប្រវេសន៍ ​ដើម្បី​បំពេញ​បែ​ប​បទផ្លូវ​ការ ។

គួរបញ្ជាក់ថា កន្លង​មក ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ធ្លាប់​បាន​សំណូមពរ​ឱ្យ​អា​មេ​រិ​ក​ពិចារណា​ផ្អាក
កា​រប​ញ្ជួ​ន​ត្រឡប់​ពលរដ្ឋ​កម្ពុជា មក​ស្រុក​កំណើត​វិញ ដើម្បី​ធ្វើការ​កែសម្រួល MoU ឆ្នាំ​២០០២ ដើម្បី
«​ភាព​ជា​មនុស្សធម៌​» ដែល​ត្រូវ​បែកបាក់​គ្រួសារ​កូន ប្រពន្ធ ជាដើម ហើយ​វា​ជា​ការ​រំលោភសិទ្ធិ​មនុស្ស​ផង​ដែរ ។ ពលរដ្ឋ​ខ្មែរ ដែល​ត្រូវ​ចាប់​ប​ញ្ជួ​ន​មក​កម្ពុជា គឺជា​កុមារ​ដែល​បាន​រត់គេច​ពី​សង្គ្រាម​នៅ​កម្ពុ​ជានា​ឆ្នាំ ១៩៧០ នៃ​សម័យ​សង្គ្រាម និង​របប​ខ្មែរក្រហម ។

ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​ចាប់​ប​ញ្ជួ​ន​ទាំងនោះ គឺជា​អ្នក​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ ឬ​បទល្មើស​នានា នៅ​លើ​ទឹកដី​អា​មេ​រិ​ក ហើយ​បាន​ទទួល​ការ​អនុវត្ត​ទោស​នៅ​ប្រទេស​នេះ​រួចរាល់ តែ​ពួក​គេ​នៅ​តែ​ត្រូវ​បាន​ចាប់​ប​ញ្ជួ​ន​ត្រឡប់​មក​ស្រុក​ខ្មែរ​ដដែល ។ ចាប់តាំងពី​ឆ្នាំ​២០០២ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង ៦០០ នាក់​ត្រូវ​បាន​ចាប់​ប​ញ្ជួ​ន​ពី​អា​មេ​រិ​កមក​កម្ពុជា ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ