ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណត់​ទោស​អ្នកមាន​ភ្លុក​ដំរី​ ឬ​កុយរមាស​ បើ​ឆែក​ឆេរ​ឃើញ

6 ឆ្នាំ មុន

«Reuter» ផ្សាយ​ថា ​លោក​Najib Balala រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​របស់​កេ​ន​យ៉ា បញ្ជាក់​កាលពី​ថ្ងែ​ទី​៣១ មីនា ២០១៨​ ចូលរួម​រំលឹក​ដល់​រមាស​ឈ្មោល​មួយ​ក្បាល​បាន​ងាប់​​ក្នុង​វ័យ​ចំណាស់​កាលពី​ជាង​ដប់​ថ្ងៃមុន​នៅ​សួនសត្វ «Ol…

«Reuter» ផ្សាយ​ថា ​លោក​Najib Balala រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​របស់​កេ​ន​យ៉ា បញ្ជាក់​កាលពី​ថ្ងែ​ទី​៣១ មីនា ២០១៨​ ចូលរួម​រំលឹក​ដល់​រមាស​ឈ្មោល​មួយ​ក្បាល​បាន​ងាប់​​ក្នុង​វ័យ​ចំណាស់​កាលពី​ជាង​ដប់​ថ្ងៃមុន​នៅ​សួនសត្វ «Ol Pejeta» ឆ្ងាយ​ពី​ក្រុង​ណៃ​រ៉ូ​ប៊ី​ទៅ​ភាគ​ខាងជើង​ប្រហែល​២៥០​គីឡូម៉ែត្រ​ថា រដ្ឋាភិបាល​កំពុង​ត្រៀម​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​អភិរក្ស​សត្វព្រៃ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត ។ អាជ្ញាធរ​កំពុង​ត្រៀម​​កំណត់​ដាក់ទោស​ទៅ​លើ​អ្នក​ដែល​ឆែកឆេរ​ឃើញ​មាន​ភ្លុក​ដំរី ឬ​កុយរមាស​នឹង​ត្រូវ​ជាប់គុក​អស់​មួយ​ជីវិត​ដើម្បី​ជា​ការ​អភិរក្ស​សត្វព្រៃ​នៅ​ក្នុង​ប្រទេស ។

«​ស៊ូ​ដង​»(sudan) ជា​រមាស​ស​ចុង​ក្រោយ​នៅ​លើ​ពិភពលោក​បាន​ស្លាប់​ក្នុង​អាយុ​៤៥​ឆ្នាំ និង​មាន​មិត្ត​រួម​ពូជ​ដូច​គ្នា​នៅ​សេសសល់​ចំនួន​២​ក្បាល​ជា​រមាស​ញី គឺ Najin អាយុ​២៧​ឆ្នាំ​កូន​របស់​«​ស៊ូ​ដង់​» និង​Fatu អាយុ​១៧​ឆ្នាំ​ជា កូន​ៗ​របស់​កូន​រមាស​«​ស៊ូ​ដង់​» (Sudan) ។

នៅ​ទស​វត្ស​១៩៧០ កេ​ន​យ៉ា​ធ្លាប់​មាន​រមាស​ដល់​ទៅ​២០.០០០​ក្បាល ប៉ុន្តែ​បាន​ថយ​ចុះ​នៅ​សល់​តែ​៤០០​ក្បាល​នៅ​ក្នុង​ទស​វត្ស​៩០ និង​ក្រោយមក​ក៏​ទទួល​ការ​អភិរក្ស​បន្ត​ដើម្បី​ជួយ​បង្កើន​ចំនួន​រមាស​បាន​ចំនួន​៦៥០​ក្បាល​ក្នុង​ពេល​បច្ចុប្បន្ន ភាគច្រើន​ជា​រមាស​ខ្មៅ។

ភាព​ហិនហោច​នៃ​រមាស​ស​ខាងជើង ដោយ​ការ​ប្រមាញ់​យក​កុយ​ទៅ​លក់​ដោយ​កុយ​រមាស​មួយ​គីឡូក្រាម​មាន​តម្លៃ​ដល់​ទៅ​៥០.០០០​ដុល្លារ ។ កេ​ន​យ៉ា​ធ្លាប់​ធ្វើ​វិសោធនកម្ម​ច្បាប់​អភិរក្ស​ថ្មី​នៅ​ឆ្នាំ​២០១៣ ដោយ​បាន​បង្កើន​ទោស​ដល់​អ្នក​ជួញដូរ​ឲ្យ​ជាប់គុក​អស់​មួយ​​ជីវិត ប៉ុន្តែ​អ្នកមាន​កាន់កាប់​កុយរមាស​មានទោស​ជាប់គុក​តែ​ពី​៥ ទៅ​២០​ឆ្នាំ​ប៉ុណ្ណោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ